មក​ស្គាល់​ ៥​​កន្លែង​​ធំ​ៗ​សម្រាប់​ស្រី​ៗ​ចង់​ឡើង​ទិញ​គ្រឿង​សម្អាង​នៅ​ថៃ

  • 2019-11-07 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្តី​សុខ​របស់​ស្រីៗ​គឺ​បាន​ទិញ​គ្រឿង​សម្អាង​ និង​ខោ​អាវ​តាម​ចិត្ត។ តែ​គ្រឿង​សម្អាង​ខ្លះ​អាច​នឹង​​ពិបាក​រក​ ហើយ​ត្រូវ​ចំណាយ​ពេល​ច្រើន។​ សម្រាប់​អ្នក​ទៅ​លេង​​ថៃ​​ (ទីក្រុង​បាងកក) ហើយ​ចង់​ដឹង​កន្លែង​ណា​ជា​ពិភព​គ្រឿង​សម្អាង បើ​បាន​ដឹង​ពី​ប៉ុន្មាន​ចំណុច​នេះ​ធានា​ថា​នឹង​ចំណេញ​ពេល​ហើយ​អាច​រក​របស់​ដែល​ខ្លួន​ចង់​បាន៖

ជម្រើស​ទី១៖​ ជាន់​ទី​៣​នៃ​ផ្សារ​Terminal 21​ (សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ក្នុង​ម៉ាស៊ីន​ត្រជាក់)

ផ្សារ​នេះ​នៅ​ជាប់​ជាមួយ​នឹង​ស្ថានីយ៍​ Asok BTS​ ដែល​ជា​ទូទៅ​សម្បូរ​ទៅ​ដោយ​ហាង​តូចៗ​។​ នៅ​ជាន់​ទី៣​នៃ​ផ្សារ​នេះ​គឺ​សុទ្ធ​សឹង​តែ​ជា​ហាង​លក់​គ្រឿង​សម្អាង​ទាំង​អស់។

ផលិតផល​ទាំង​នោះ​រួម​មាន​ ម៉ាក​ថ្មី​ Eve&Boy​ របស់​ប្រទេស​ថៃ​ ហាង​ NYX​សម្បូរ​ទៅ​ដោយ​គ្រឿង​សម្អាង​របស់​តារា​ល្បីៗ ​ Beauty Cottage​ ដែល​ពោរ​ពេញ​ទៅ​ដោយ​ផលិតផល​សម្អាង​របស់​អាស៊ី​ជា​ច្រើន​មុខ​ និង​ Beauty Buffet។

លើស​ពី​នេះ​ទៅ​ទៀត​នៅ​ផ្សារ​Terminal 21​ក៏​មាន​ម៉ាក​ល្បីៗ​ជុំវិញ​ពិភព​លោក​នៅ​ជាន់​ផ្ទាល់​ដី​ដូច​ជា​ YSL​, Make Up Forever​ និង​ Three។ល។

ជម្រើស​ទី២៖​ Siam Square (Outdoor Shopping, ផលិតផលកូរ៉េ)

សម្រាប់​អ្នក​ចូល​ចិត្ត​ Make Up បែប​ Cute​ និង​ផលិតផល​កូរ៉េ​គឺ​ត្រូវ​ម៉ាច់​តែ​ម្តង​។ អ្នក​អាច​រក​ហាង​គ្រឿង​សម្អាង​ល្បីៗ​របស់​កូរ៉េ​ផ្ទាល់ៗ​តែ​ម្តង​ដូច​ជា​ Etude House, Innisfree, Laniege​និង​ The FaceShop រួម​ជាមួយ​ហាង​មួយ​ចំនួន​ទៀត​ដូច​ជា​ Terminal21​ដែរ។

ប្រសិន​បើ​អ្នក​ពិបាក​រក​ម៉ាក​ដែល​អ្នក​ចង់​បាន​ អ្នក​គួរ​បន្ត​ដំណើរ​ទៅ​ Center Point​ Siam Square​ ដែល​មាន​ហាង​ Beautrium​ នៅ​ជាន់​ផ្ទាល់​ដី​។ អ្នក​អាច​រក​ម៉ាក​បរទេស​ជា​ច្រើន​ទៀត​ដូច​ជា Lime Crime​ និង​ Touch in Sol។

អ្នក​ក៏​អាច​ទៅ​ឱសថ​ស្ថាន​ Watsons ធំ​ជាង​គេ​បំផុត​ដែល​អ្នក​អាច​រក​ទិញ​ថ្នាំ​ គ្រឿង​ថែរក្សា​សម្រស់​ជា​ច្រើន។

ជាពិសេស​អ្នក​ក៏​អាច​ទៅ​ហាង​ដែល​មាន​ម៉ាក​ល្បីៗ​គ្រប់​ប្រភេទ​គឺ​ហាង​ Sephora​នៅ​ផ្លូវ​ Sukhumvit​ជាន់​ផ្ទាល់​ដី​នៃ​ Siam Center។

ជម្រើស​ទី៣៖​ ផលិតផល​ជប៉ុន​

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ផលិតផល​ជប៉ុន​ជាង​ផលិតផល​កូរ៉េ​ អ្នក​ក៏​អាច​រក​បាន​នៅ​ Matsumoto Kiyoshi​ ដែល​មាន​ហាង​ដ៏​ធំៗ​ដូច​ជា​ MBK (ពហុកីឡាដ្ឋាន​ជាតិ​ BTS) ហាង​ Mercury Ville (BTS Chitlom)​ និង​ Central Plaza Ladprao​ (MRT Ladprao)។

ជម្រើស​ទី​៤៖​ The New Thai Disruptor

សម្រាប់​អ្នក​រវល់​នៅ​ពេល​ថ្ងៃ​ អ្នក​ក៏​អាច​ទិញ​គ្រឿង​សម្អាង​នៅ​ពេល​យប់​ដែរ​ព្រោះ​ថា​ ហាង​នេះ​បើក​លក់​ដល់​ពាក់​កណ្តាល​យប់​ថែម​ទាំង​មាន​តម្លៃ​សមរម្យ​ទៀត​ផង។​ អ្នក​អាច​ទិញ​ផលិតផល​ថែរក្សា​ស្បែក​ដែល​មក​ពី​ប្រទេស​កូរ៉េ​ Chu's Skin​ និង​គ្រឿង​សម្អាង​ Girlactik​របស់​ប្រទេស​អាមេរិក​ផង​ដែរ។

ជម្រើស​ទី​៥៖​ សម្រាប់​អ្នក​មិន​មាន​ពេល​គ្រប់​គ្រាន់

បើ​សិន​ជា​អ្នក​ប្រញាប់​ប្រញាល់​មិន​មាន​ពេល​គ្រប់​គ្រាន់​ដើម្បី​ទិញ​គ្រឿង​សម្អាង​នោះ​កុំ​បារម្ភ។ អ្នក​ក៏​អាច​ទិញ​បាន​នៅ​តាម​ស្ថានីយរថភ្លើង​ BTS (Siam, Mochit, Asok) ​ដែល​មាន​ហាង​លក់​គ្រឿង​សម្អាង​នៅ​ក្នុង​ស្ថានីយ​តែ​ម្តង។​ នៅ​ទី​នោះ​មាន​ហាង​ Beauty Cottage​,​ Beauty Buffet និង​ Karmart ​ដែល​មាន​ផលិតផល​ Cathy Doll​ដ៏​ល្បី​របស់​ប្រទេស​ថៃ៕​

ចុច​អាន៖​

ប្រភព៖ Coconut ​អត្ថបទ៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម