អាហារ​ និង​ ភេសជ្ជៈ ៧ មុខ បំបាត់​បញ្ហា​ទល់​លាមកពូកែអស្ចារ្យ

  • 2019-11-07 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ជួប​នូវ​បញ្ហា​ទល់​លាមក​ខ្លះ​ដែរ​ហើយ​កន្លង​មក។ ពេល​ខ្លះ​វា​អាច​បណ្តាល​មក​ពី​សុខភាព​របស់​អ្នក​ និង​ របប​អាហារ​របស់​អ្នក។

ប្រសិន​ជា​អ្នក​មាន​បញ្ហា​មិន​សូវ​បន្ទោរបង់​ឬ​បញ្ហា​ទល់​លាមក អ្នក​អាច​ងាក​មក​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

១. ពិសារ​ទឹក​ឱ្យ​បាន​ច្រើន

រូបតំណាង

បញ្ហា​ចម្បង​របស់​ការ​ទល់​លាមក​គឺ​ បណ្តាល​មក​ការ​ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​រាង​កាយ។ ទឹក​មាន​នាទី​សំខាន់​ណាស់​ក្នុង​រាង​កាយ​យើង​ម្នាក់ៗ ហើយ​ជា​ពិសេស​គឺ​ ជួយ​បណ្តេញ​ជាតិ​ពុល និង កាក​សំណល់​ចេញ​ពី​ក្នុង​ខ្លួន។

២. កាហ្វេ

រូបតំណាង

ការ​ពិសាកាហ្វេ​ក៏​អាច​ជួយ​សម្រួល​ដល់​បញ្ហា​ទល់​លាមក​ផង​ដែរ ។

៣. ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​សរសៃ Fiber

រូបតំណាង

ផ្លែ​ឈើ​ដែល​សម្បូរ​ជាតិ​សរសៃ Fiber រួម​ដូច​ជា ល្ហុង ផ្លែប៉ែស និង ផ្លែ​ប៉ោម​ជាដើម។

៤. បន្លែ​ឆៅ​ពណ៌​បៃតង

រូបតំណាង

អ្នក​គួរ​ព្យាយាម​ហូប​នូវ​បន្លែ​ឱ្យ​បាន​ច្រើន​ ពី​ព្រោះ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ Fiber ដូច​ផ្លែ​ឈើ​ដែរ។

៥. ស្រូវ​សាឡី

រូបតំណាង

មិន​មែន​មាន​តែ​បន្លែនិង​ផ្លែ​ឈើ​ទេ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ Fiber សូម្បីស្រូវសាឡីក៏សម្បូរច្រើនមិនធម្មតាដែរ។

៦. ប្រេង​​អូលីវ

រូបតំណាង

ប្រេង​អូលីវ ក៏​អាច​ជួយ​សម្រួល​ដល់​ការ​ស្ទះ​លាមក​ផងដែរ។

៧. សម្លរការី

រូបតំណាង

គ្រឿង​ផ្សំ​ដែល​មាន​នៅ​ក្នុង សម្លរ​ការី​ដែល​រួម​មាន​ ម្ទេសហិល​ និងបន្លែ​ផ្សេងៗ​អាច​ជួយ​ដល់​ការ​បត់ជើង​របស់​អ្នក​ផង​ដែរ។​

អានបន្ត៖ ស្រក​៥​គីឡួ ក្នុង​រយៈ​ពេល​២សប្តាហ៍​ដោយ​អនុវត្ត​តាម​វិធី​ទាំង​នេះ

ប្រភព៖ wellandgood ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម