អ្នកសុំទានសង្ហារបំផុតប្រទេសចិន ត្រូវគេឲ្យ៥ពាន់ដុល្លារដើម្បីជាម៉ូដែល
- 2019-11-04 02:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកសុំទានសង្ហារបំផុតប្រទេសចិន ត្រូវគេឲ្យ៥ពាន់ដុល្លារដើម្បីជាម៉ូដែល
ក្រោយរូបភាពតែមួយសន្លឹកត្រូវបានបង្ហោះលើអ៊ីនធឺណិត អ្នកសុំទានម្នាក់បានក្លាយជាបុគ្គលល្បីឈ្មោះ ហើយក្រោយរយៈពេល៩ឆ្នាំនៅតែមានមនុស្សជាច្រើនចងចាំលោក។
ជាមួយនឹងការអភិវឌ្ឍន៍ដ៏ខ្លាំងក្លានៃអ៊ីនធឺណិត គ្មានអ្វីដែលចម្លែកទេដែលមនុស្សម្នាក់អាចល្បីផ្ទុះ ប្រសិនបើរូបភាពរបស់គេត្រូវបានបង្ហោះលើបណ្ដាញសង្គម។ ជាក់ស្ដែង អ្នកសុំទានម្នាក់មកពីប្រទេសចិនឈ្មោះ Zing Guo Yun គឺជាករណីដូចបានរ៉ាយរ៉ាប់ខាងលើតែម្ដង។
តាមនោះដែរ បុរសមកពីខេត្ត Jiangxi ប្រទេសចិន បានចេញប្រកបរបរ តាំងពីឆ្នាំ១៩៩៦មកម៉្លេះដើម្បីផ្ញើលុយទៅចិញ្ចឹមគ្រួសារ។ ជាអកុសល គ្រួសារលោកត្រូវបានចោរប្លន់អស់ ទ្រព្យសម្បត្តិដែលធ្វើឲ្យលោកគ្មានអ្វីនៅនឹងខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ ប្រពន្ធរបស់លោកក៏ត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
រឿងអកុសលកើតឡើងច្រើនពេក ធ្វើឲ្យបុរសខាងលើ កើតសរសៃប្រសាទ ដើរតែលតោលតាមផ្លូវ ហើយក្លាយជាអ្នកសុំទាន។ នៅពេលនោះ លោកក៏លែងបានទាក់ទងទៅកាន់អ្នកផ្ទះទៀត។ អ្នកផ្ទះលោក ស្មានតែលោកស្លាប់បាត់ហើយ រហូតទាល់តែឃើញរូបលោកត្រូវបានគេបង្ហោះលើបណ្ដាញសង្គម។
រូបភាពនោះត្រូវបានបង្ហោះកាលពីខែកុម្ភៈ ឆ្នាំ២០១០ នៅពេលលោកកំពុងលោកកំពុងដើរសុំទានតាមផ្លូវ។ ភ្លាមៗនោះ លោកស្រាប់តែល្បីផ្ទុះតែម្ដងដោយសារតែរូបរាងសង្ហាររបស់លោក។ មនុស្សជាច្រើនបានឲ្យដឹងថា លោកមើលទៅមិនខុសពីតារាសម្ដែងឡើយ។ ក្រោយពេលរូបនេះត្រូវគេចែករំលែក លោកក៏ត្រូវបានគេអញ្ជើញធ្វើជាតារាម៉ូដែលឲ្យក្រុមហ៊ុនមួយជាមួយប្រាក់ខែ៥០០០ដុល្លារ។
យ៉ាងណាក្ដី ដោយសារតែកើតសរសៃប្រសាទ លោកតក់ស្លុតខ្លាំងពេលត្រូវគេថតរូប។ បន្ទាប់មក សប្បុរសជនជាច្រើនបានជួយលោកឲ្យជួបជុំគ្រួសារឡើងវិញ។ ជាអកុសលនៅឆ្នាំ២០១៦ ដោយសារតែមិនចង់ឲ្យគ្រួសារលំបាក លោកបានចាកចេញពីផ្ទះទៀត ហើយមកដល់ពេលនេះគេមិនបានដឹងថាលោកនៅទីណានោះឡើយ៕
ចុចអានបន្ត៖ ក្រោយសងលុយរដ្ឋអស់ពីខ្លួន Fan Bingbing នៅជំពាក់គេជាង៩០លានដុល្លារ តែគ្មានសមត្ថភាពសង