Halloween ដើរ​លេង​មិន​ដឹង​ថា​ត្រូវ​តែង​អី​មែន​ទេ ប្រេង​ខ្យល់ និង​តែ​គុជ​កំពប់​ជួយ​បាន

  • 2019-10-30 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​គិត​ថា ការ​តុប​តែងបែប​ជា​ខ្មោច​ ព្រាយ​ បិសាច ហួស​សម័យ​ហើយ​នោះ គំនិត​តែង​ខ្លួន​ទាំង​២​នេះ ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នកលេច​ធ្លោ​ជាង​គេ​ជា​មិន​ខាន។

ទោះ​បី​ជា​ពិធី​បុណ្យ Halloween  ជា​ពិធី​បុណ្យ​របស់​ប៉ែក​អឺរ៉ុប ក៏​ដោយ តែ​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​អាស៊ី​ជា​ច្រើនចាប់​ផ្ដើម​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ដែរ។ ដោយ​គំនិត​ដើម​នៃ​ពិធី​បុណ្យ​នេះ គឺ​តែង​ខ្លួន​ជា​បែប​ព្រឺព្រួច គួរ​ឲ្យ​ខ្លាច ដោយ​តែង​ជា​ខ្មោច ក៏​ដូច​ជា​តួ​រឿង​ភាពយន្ត​ដែល​សាហាវ​ជា​ដើម។

យ៉ាងណាក្ដី ដោយ​សារ​តែ​ការ​តែ​ង​ខ្លួន​បែប ព្រឺព្រួច​នេះ​ចាប់​ផ្ដើម​មាន​អ្នក​ធ្វើ​ច្រើន​ពេក ទើប​មនុស្ស​ជា​ច្រើន បាន​ប្ដូរ​មក​ជា​ស្ទីល​កំប្លែង​ៗ​វិញ ទើប​ទទួល​បាន​ការ​ទាក់​ទាញ​ច្រើន។ ដោយ​ពី​មួយ​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ គំនិត​តែង​ខ្លួន​នេះ​បាន​ផ្លាស់​ប្ដូរ​ជា​និច្ច។

ជាក់​ស្ដែង​មុន​នេះ​បន្តិច នៅ​លើ​បណ្ដាញ​សង្គម​ចិន​និង​វៀតណាម បាន​បញ្ចេញ​ស្ទីល​តែង​ខ្លួន Halloween ថ្មី​២ ដែល​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង។ តាម​នោះ​ដែរ អ្នក​ប្រើ​បណ្ដាញ​សង្គម​ចិន បាន​បញ្ចេញ​ឈុត​តែង​ខ្លួន ឲ្យ​ក្មេង​ៗ​ជា​តែ​គុច តែ​អ្វី​ដែល​ពិសេស​នោះ​គឺ កែវ​ទាំង​នេះ​ជា​បែប​កំពប់​វិញ។

រីឯ​ខាង​វៀតណាម​វិញ ដែល​ទទួល​បាន​ការ​ល្បី​ផ្ទុះ​លើ​បណ្ដាញ​សង្គម​នោះ​គឺ នារី​ម្នាក់​បាន​តែង​ខ្លួន​ឯង​ជា​ប្រេង​ខ្យល់ ដែល​គ្រួសារ​ណា​ក៏​មាន​មួយ​ដប។ ក្រោយ​ពេល​បាន​ឃើញ​រូប​ទាំង​នេះ មនុស្ស​ជា​ច្រើន​បាន​លាន់​មាត់​ថា បើ​តែង​បែប​២​នេះ គឺ​ធានា​មិន​ឆុង​ជាមួយ​អ្នក​ណា​តែ​ម្ដង៕

ចុចអាន៖ ​ សុខ​ចិត្ត​អត់​សើច​ អត់​ញញឹម​៤០​ឆ្នាំ ព្រោះ​ខ្លាច​មាន​ស្នាម​ជ្រួញ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម