អ្នក​ចូល​ចិត្ត​ហាត់​ប្រាណ​ គួរ​​ដឹង​ពី​វិធីថែសម្រស់​តាម ៤​ ចំណុចនេះ

  • 2019-10-28 09:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រ​សិន​បើ​អ្នក​ជា​មនុស្ស​ដែល​ចូលចិត្ត​លេង​កីឡា​​ឬ​ការ​ធ្វើ​លំហាត់​ប្រាណ​អ្នក​គួរ​តែ​ស្វែង​យល់​អំពី​គន្លឹះ​ខ្លះៗ​ខាង​ក្រោម​នេះ​ដើម្បី​ជៀសវាង​ការ​មាន​បញ្ហា​ចំពោះ​ស្បែក​មុខ​របស់​អ្នក។

រូបតំណាង

**១. លាង​សម្អាត​ផ្ទៃ​មុខ​ឱ្យ​បាន​ស្អាត​ជាមុន​សិន**

មុន​នឹង​ចេញ​ទៅ​ហាត់​ប្រាណ​ឬ​លេង​កីឡា​​អ្នក​គួរ​តែ​ធ្វើ​ការ​លាង​សម្អាត​ផ្ទៃ​មុខ​ឱ្យ​បាន​ជម្រះ​រាល់​កម្ទេច​ធូលី​ឬ​ Make Up ដែល​មាន​នៅ​លើ​ផ្ទៃ​មុខ​​ដើម្បី​ជៀសវាង​ការ​ជ្រៀប​ចូល​នៃ​ជាតិ​កខ្វក់​ទាំង​អស់​នោះ​ចូល​ទៅ​ក្នុង​ស្បែក​មុខ​ជាដើម។​ ការ​ជ្រៀប​ចូល​នេះ​ផង​ដែរ​ក៏​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ដូចជា​ការ​កើត​មុន​សាច់​ឬឡើង​ជា​កន្ទួល​រមាស់​ផ្សេងៗ។

រូបតំណាង

២. លាប​ឡេ​ការ​ពារ​កម្តៅ​ថ្ងៃ

សម្រាប់​អ្នក​ដែល​ត្រូវ​ចេញ​ទៅ​ហាត់​ប្រាណ​នៅ​ខាង​ក្រៅ ​​គួរ​តែ​មាន​ឡេ​ការពារ​កម្តៅ​ដើម្បី​ជួយ​ទប់​ស្កាត់​នូវ​កម្តៅ​ថ្ងៃ​ដែល​អាច​ជះ​មក​ចំ​ផ្ទៃ​មុខ ដែល​អាច​បណ្តាល​ឱ្យ​មាន​ស្នាម​ជ្រីវ​ជ្រួញ​ឬស្នាម​ជាំ​នៅ​លើ​មុខ។

រូបតំណាង

៣. ហាម​យក​ដៃ​មក​ប៉ះ​ផ្ទៃ​មុខ​កំឡុង​ពេល​កំពុង​ហាត់ប្រាណ​ ឬ​ លេង​កីឡា

នៅ​ពេល​អ្នក​ហាត់​ប្រាណ​​អ្នក​នឹង​មាន​ការ​ប៉ះពាល់​ជាមួយ​ដី​ឬ​មេរោគ​ផ្សេងៗ​ ជា​ពិសេស​គឺ​តាម​រយៈ​ឧបករណ៍​ហាត់​ប្រាណ​ជា​ដើម​ ដូច្នេះ​អ្នក​មិន​ត្រូវ​យក​ដៃ​ដែល​បាន​ប៉ះ​ជា​មួយ​នឹង​ឧបករណ៍​ឬ​សម្ភារៈ​ទាំង​នោះ​រួច​មក​ប៉ះ​ផ្ទៃ​មុខ​ឡើយ។ ការ​យក​ដៃ​មក​ប៉ះ​ស្បែក​មុខ​នេះ​ផង​ដែរ​ ក៏​អាច​បណ្តាល​ឱ្យ​ឡើង​ជា​កន្ទួល​រមាស់​ មុន​ឬ​អាច​បណ្តាល​ឱ្យ​មាន​បញ្ហា​ស្បែក​មុខ​ផ្សេងៗ​ទៀត​សម្រាប់​អ្នក​ស្បែក​មាន​ប្រតិកម្ម។

រូបតំណាង

៤. លាង​មុខ​ឱ្យ​បាន​ស្អាត​ម្តង​ទៀត​ពេល​ហាត់​រួច

ដូច​គ្នា​ជាមួយ​ពេល​មុន​ទៅ​ហាត់​ប្រាណ​នោះ​ផង​ដែរ​ គឺ​យើង​គួរ​តែ​លាង​សម្អាត​ផ្ទៃ​មុខ​ក្រោយ​ពេល​ហាត់​ប្រាណ​ឬ​លេង​កីឡា​នានា​​ដើម្បី​ជៀសវាង​នូវ​ការ​កើត​មុន​ឬ​ប្រតិកម្ម​ផេ្សងៗ​នៅ​លើ​ផ្ទៃ​មុខ។​ ដូច​នេះ​​ ពេល​ហាត់​រួច​រាល់​ អ្នក​គ្រាន់​តែ​យក​ក្រណាត់​ស្អាត​មួយ​យក​មក​ផ្តិត​លើ​មុខ​ថ្នមៗ​ដើម្បី​ជូត​ញើស​ដែល​កខ្វក់​នោះ​ចេញ​ រួចហើយ​លាងសម្អាត​ជាមួយ​ហ្វូម​លាង​មុខ​ដែល​មិនសូវ​មាន​ជាតិ​កាត់​ដល់​ស្បែក​មុខ​នោះ​ជា​ការស្រេច៕

រូបតំណាង

អានបន្ត៖ វិធី​ថែ​សម្រស់​ស្បែក​មុខ​បែបធម្មជាតិជា​មួយ​​ម៉ាស​សូកូឡាខ្មៅ​ គុណភាពខ្ពស់

អត្ថបទ៖ Siyou Tang