វិធីថែសម្រស់ស្បែកមុខបែបធម្មជាតិជាមួយម៉ាសសូកូឡាខ្មៅ គុណភាពខ្ពស់
- 2019-10-25 03:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីថែសម្រស់ស្បែកមុខបែបធម្មជាតិជាមួយម៉ាសសូកូឡាខ្មៅ គុណភាពខ្ពស់
ការលាបសូកូឡាខ្មៅដោយផ្ទាល់ទៅលើស្បែកមុខអ្នក អាចជួយឲ្យស្បែកមុខភ្លឺថ្លា និងភ្លឺរលោងជាងមុន។ នេះជារូបមន្តម៉ាសសូកូឡាខ្មៅ អ្នកអាចធ្វើវាបានដោយខ្លូនឯង។
ដើម្បីធ្វើម៉ាសសូកូឡាខ្មៅបាន អ្នកត្រូវតែមានគ្រឿងផ្សំទាំងនេះសិន។ ក្នុងនោះមានដូចជា សូកូឡាខ្មៅ ២ដុំ ទឹកដោះគោ ២ភាគ៣ពែង ស្ករត្នោត ៣ស្លាបព្រា និងអំបិល ១ ស្លាបព្រា។
ដំបូង អ្នកត្រូវដាក់សូកូឡាខ្មៅ ២ដុំចូលកូនឆ្នាំង ហើយកម្ដៅវាឲ្យរលាយ។
បន្ទាប់មក ចាក់ទឹកដោះគោ ២ភាគ៣ពែងចូលលាយជាមួយសូកូឡាដែលកំពុងកម្ដៅ។
បន្ទាប់មកទៀត បន្ថែមស្ករត្មោត ៣ ស្លាបព្រា និង អំបិល ១ ស្លាបព្រា ចូលទៅក្នុងល្បាយ។
អំឡុងពេលកំពុងកម្ដៅ អ្នកត្រូវកូរគ្រឿងផ្សំទាំងនោះដើម្បីឲ្យវាលាយបានល្អ។
នៅពេលវារលាយបានសព្វល្អហើយ ត្រូវទុកវាឲ្យត្រជាក់។
អ្នកអាចលាបវាហើយ ដោយលាបមុខនិងកផងដែរ ដោយទុកក្នុងរយៈពេល ១០ទៅ១៥ នាទី រហូតវាស្ងួត។
ជាចុងក្រោយ អ្នកត្រូវលាងវាចេញជាមួយទឹកត្រជាក់។
ជាមួយនឹងម៉ាសសូកូឡាខ្មៅនេះ អ្នកអាចធ្វើវាបិទមុខអ្នក ១ឬ២ដងក្នុង១សប្ដាហ៍ ដើម្បីជួយថែស្បែកមុខអ្នកឲ្យមានសំណើម និងភ្លឺម៉ត់រលោង។
ចុចអានបន្ត៖
៥ វិធីថែទាំស្បែកមុខឲ្យមានភាពទាក់ទាញជាថ្មី បើមុខអ្នកកំពុងមានជាតិខ្លាញ់