ចង់បានរាងស្លីមស្រឡូនស្អាតតាម ៣ ចំណចនេះដោយមិនចាំបាច់ហាត់ប្រាណ​

  • 2019-10-27 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ជា​ច្រើន​ជឿជាក់​ថាកា​រហាត់​ប្រាណ​គឺជា​រឿងដ៏ពេញ​និយម​មួយ​សម្រាប់​ការសម្រក​ទម្ងន់។ ពិត​ណាស់ វាពិតជា​មានអត្ថ​ប្រយោជន៍​សម្រាប់​សុខភាព​និង​សម្រស់​របស់​អ្នក។ ចុះ​សម្រាប់​មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ​វិញ រវល់​ធ្វើការ សិក្សា​រៀនសូត្រ​រកពេល​សម្រាក​មិនបាន​ផង តើមាន​ពេល​សម្រាប់​ហាត់​ប្រាណ​ដែរ​ឬទេ? ទោះបីជា​អ្នកមិន​មានពេល​ងើប​ហាត់​ប្រាណ​ក៏អ្នកអាច​សម្រក​ទម្ងន់​និង​ថែរក្សា​រងារ​បស់អ្នក​បានដែរ​ដោយ​គ្រាន់តែ​អនុវត្ត​តាម​ចំណុច​ស្រួលៗ ៣ ខាង​ក្រោម​នេះ៖

រូបតំណាង

**១. របប​អាហារ**

ការ​ញុំា​ដោយ​គ្មានរ​បៀប​របប​គឺជា​កត្តា​ដែល​ធ្វើឲ្យ​អ្នក​ឡើង​ទម្ងន់​បាន​យ៉ាង​ងាយ។ អាហារ​ផ្ទុក​ជាតិ​ខ្លាញ់​ខ្ពស់គឺ​អាហារ​បំពង​និង​អាហារ​ដែល​មាន​ជាតិ​ស្ករ​ដូច​ជា​ ទឹក​ស៊ីរ៉ូ ភេសជ្ជៈ​ផ្អែម ភេសជ្ជៈ​កាហ្វេ​តែទឹកក និង​បង្អែម​សុទ្ធតែអាច​បណ្តាល​ឱ្យ​ធាត់​លើស​ទម្ងន់​ ដូច្នេះ​ហើយ​អ្នក​ដែល​ចង់​ស្រក​ទម្ងន់​ត្រូវ​ចៀស​វាង​អាហារ​ដែល​ប៉ះ​ពាល់​ដល់​ការ​ឡើង​ទម្ងន់។ ផ្ទុយ​ទៅ​វិញ អ្នក​គួរ​បរិភោគ​បន្លែ ផ្លែ​ឈើ​ឲ្យបាន​ច្រើន​កាត់​បន្ថយ​ការញុំា​ចំណី​ផ្តេស​ផ្តាស។

រូបតំណាង

២. ធ្វើ​សកម្មភាព​រាង​កាយ​ខ្លះៗ

សកម្ម​ភាព​នេះគឺ​ចង់សំ​ដៅ​ទៅ​លើកា​របញ្ចេញ​កម្លាំង​រាង​កាយ​ដើម្បី​ឲ្យ​មា​ន​ចលនា​បាន​ច្រើន។ ឧទា​ហរណ៍ កាត់​បន្ថយ​ការ​ឡើង​ជណ្តើរ​យន្តជាន់​ទាបៗ គួរ​ឡើង​ជណ្តើរ​ជើង​ជំនួស​វិញ​ដើម្បី​ឲ្យ​ខ្លួន​ប្រាណ​មាន​ចលនា ក៏នៅ​មាន​កិច្ចការ​ផ្សេង​ទៀត​ដូចជា ការ​សម្អាត​ផ្ទះ លាង​ចាន​សុទ្ធតែ​ប្រើ​កម្លាំង។

រូបតំណាង

៣. សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ គ្រប់​គ្រង​អារម្មណ៍​បន្ថយ​ភាព​តាន​តឹង

ការ​សម្រាក​ឱ្យ​បាន​គ្រប់​គ្រាន់​ជួយ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​ឱ្យ​ដំណើរ​ការប្រ​កបដោយ​ប្រសិទ្ធ​ភាព​ជា​ពិសេស​ប្រព័ន្ធរំ​លាយ​អាហារ​របស់​រាង​កាយ។ លើសពី​នេះទៀតត្រូ​វដឹង​ដើម្បីគ​រប់​គ្រង​អា​រម្មណ៍​ឱ្យ​ស្រស់​និង​ភ្លឺ​ថ្លា។ កុំយកខ្លួនរ​វល់​នឹងភាព​តាន​តឹង ​ព្រោះ​វានឹង​ជំរុញ​ខួរ​ក្បាល​បញ្ចេញ​សារធាតុ​ដែលធ្វើ​អោយ​យើង​ឃ្លាន៕

រូបតំណាង
រូបតំណាង

ចុចអានបន្ត៖

ចង់បានសុខភាពរឹងមាំ មិនគួររំលងអាហារនិងភេសជ្ជៈ ៨ មុខនេះឡើយ

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម