ចង់បានសុខភាពរឹងមាំ មិនគួររំលងអាហារនិងភេសជ្ជៈ ៨ មុខនេះឡើយ

  • 2019-10-22 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្ត្រី​ត្រូវ​ការអាហា​រូបត្ថម្ភ​ពិសេស​មួយចំនួន​ហើយ​ការជ្រើស​រើស​របប​អាហារ​បាន​ត្រឹមត្រូវ​នឹងផ្តល់​ផល​វិជ្ជមាន​មកដល់​សុខភាព។ មិនខុស​ពីការ​សិក្សា​បាន​បង្ហាញ​ឡើយ​ ការ​ជ្រើស​រើសនូវ​របបអាហា​រ​និង​ភេសជ្ជៈ​បានត្រឹម​ត្រូវជួយ​ពង្រឹង​សុខភាព​អ្នកនិង​ការពារ​អ្នក​ពីជំងឺ​ផ្សេងៗ។ ដូច្នេះ​ប្រភេទ​អាហារ​និង​ភេសជ្ជៈ​ទាំងអស់​នោះរួម​មាន៖

១. ទឹកក្រូច​ឆ្មា​ជួយ​បង្កើន​ការ​រំលាយ​អាហារ​និង​សម្រក​ទម្ងន់

ទឹកក្រូច​ឆ្មា​មាន​សារៈ​សំខាន់​ណាស់​ព្រោះថា​នៅ​ពេល​យើងចាស់​បរិមាណ​អាស៊ីត​នៅ​ក្នុង​ក្រពះ​នឹង​ថយ​ចុះ។​ តាមរយៈ​ការសិក្សា​បាន​ឲ្យ​ដឹងថា ស្រ្តី​ប្រមាណ ៣០% ត្រូវបាន​គេរឃើញ​ថា​មាន​ជំងឺ​រលាក​ក្រពះ​ដោយ​សារមាន​ជាតិអាស៊ីត​តិចឬ​គ្មាន​សោះ​តែម្តង។​​ សម្រាប់​ការ​សម្រក​ទម្ងន់​វិញ​គឺ​កាន់​តែ​ល្អ មិន​ត្រឹម​តែមាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​កាឡូរី​ទាប​ទៀត​ផង។

២. ស្លឹក​តែ Raspberry ជួយកាត់​បន្ថយកា​រឈឺចាប់​ពេល​មករដូវ

ជាទូទៅ​វាត្រូវបាន​គេយក​មកប្រើ​សម្រាប់​ស្ត្រីមាន​ផ្ទៃពោះ​ដើម្បី​ឲ្យធូរ​ស្រាលនិង​បន្ថយ​កម្លាំង​ពលកម្ម​ប៉ុន្តែ​វាក៏​ត្រូវ​បាន​បង្ហាញ​ថាអាច​ជួយ​សម្រួល​ដល់រោគ​សញ្ញា​នៃការ​មានរដូវ​មុន​ការ​ហូរ​ឈាម​ខ្លាំង​និង​ការ​ឈឺ​ចាប់។

៣​ .មើម Maca​ ជួយ​សម្រួល​​ពេល​អស់​រដូវ

មើម​របស់វា​ត្រូវបាន​គេ​បង្ហាញ​ថាអាច​ជួយកាត់​បន្ថយ​រោគ​សញ្ញា​អស់រដូវ​ដូចជា​ការក្តៅ​ក្រហាយ ​ការ​ផ្លាស់​ប្តូរអារម្មណ៍ ​និង​បញ្ហា​ដំណេក។ វា​ក៏​ត្រូវ​បាន​គេ​ប្រើជា​ប្រពៃណី​ដើម្បី​បង្កើន​ការមាន​កូន​ ធ្វើ​ឱ្យ​អា​រម្មណ៍​ប្រសើរ​ឡើង​ និង​ធ្វើឱ្យ​មាន​តុល្យ​ភាព​អ័រម៉ូន​។

៤. ​ផ្កាខាត់​ណាខៀវ​ប្រឆាំង​នឹង​ស្នាម​ជ្រីវជ្រួញ

ផ្កាខាត់​ណា​គឺជា​អាហា​របន្លែមួយ​ដែល​ដោះ​ស្រាយប​ញ្ហា​នានា​ដែល​កំពុង​ប៉ះពាល់​សុខភាពរ​បស់​អ្នក​។ ផ្កា​ខាត់ណា​មួយពែង​មាន​វីតាមីន ១០០% ដែល​មានសារៈ​សំខាន់​សម្រាប់​ការផលិត​កូឡា​ជែន។ វា​ក៏​សំបូរ​ទៅ​ដោយ​វីតាមីនអា​ដែល​ជួយក្នុង​ការ​បង្កើត​កោសិកា​ឡើងវិញ​និង​ជួយ​ឱ្យកោសិកា​ស្បែក​ចាស់​ត្រូវ​បានជំ​នួស​ដោយ​កោសិកា​ថ្មី។

៥​. ម្សៅ​រមៀត​ជួយ​ព្យាបាល​ការឆ្លង

រមៀត​មានផ្ទុក​សារ​ធាតុ​ប្រឆាំង​អុកស៊ីត​កម្មដ៏​មាន​ឥទ្ធិពល​និង​ប្រឆាំង​នឹង​ការរលាក។ ទោះយ៉ាង​ណា​វា​ត្រូវ​បានគេ​ស្គាល់​ផងដែរ​សម្រាប់​ការ​ប្រឆាំង​នឹង​មេរោគ ប្រឆាំង​នឹង​បាក់តេរី ​និង​ប្រឆាំង​វីរុស។

៦​. គ្រាប់​ស្វាយ​ចន្ទីជំនួយ​ដល់​ចលនា​សាច់​ដុំ

គ្រាប់​ស្វាយ​ចន្ទីគឺ​ជាប្រភព​​ដ៏ល្អនៃ​សារធាតុរ៉ែ​ជាពិសេស​ម៉ាញ៉េស្យូម ​ប៉ូតាស្យូម​ ផូស្វ័រ​ ស័ង្កសី​និង​សេលេញ៉ូម។ លើស​ពីនេះ​វាផ្ទុក​ទៅ​ដោយជាតិ​ដែកម៉ង់​ហ្គាណែស​និងទង់​ដែង​មួយ​ចំនួន​ដែលចាំ​បាច់​សម្រាប់​ចលនា​អគ្គិសនីនៃ​បេះដូងនិង​សាច់ដុំរ​បស់អ្នក​និង​មាន​សារៈ​សំខាន់​សម្រាប់​ចលនា​រាង​កាយ។

៧. គ្រាប់ Quinoa ជួយ​ពង្រឹង​ឬស​សក់

វាមាន​ប្រូតេអ៊ីន​ខ្ពស់​របស់វា​ការពារ​និងចិញ្ចឹម​ឫសសក់​ខណៈ​ពេល​ដែល humectants នៅក្នុង​វា​ចិញ្ចឹម​និង​ផ្តល់​សំណើម​ដល់​ស្បែកក្បាល​និង​រក្សាវា​ឱ្យ​ល្អ។

៨. ការទទួល​ទាន​អាហារ​សម្បូរ​ដោយ​អូមេហ្គា​៣ជួយកាត់​បន្ថយ​ជំងឺ​បេះដូង

មាន​អាហា​រមួយ​ចំនួន​ដែល​សំបូរទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ហើយ​ជា​ទូទៅបំផុតគឺ​អាហារ​សមុទ្រ​ដូចជា៖ ត្រីសាម៉ុង ត្រីធូណា trout និងត្រីសាឌីន។ អាហារ​ដែល​សំបូរទៅ​ដោយ​អូមេហ្គា ៣ មាន​អាស៊ីត eicosapentaenoic អាស៊ីត docosahexaenoic និង​អាស៊ីត EPA ។ ជំនួយ​អាស៊ីត​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​សុខ​ភាព​ស្ត្រី​ដូច​ជាការវិវត្ត​របស់​ទារក​ក្នុងផ្ទៃ​ហើយ​វា​ក៏​បន្ថយ​ហានិ​ភ័យ​នៃជំងឺ​បេះដូង​ផងដែរ។​

បន្ថែម​ពីនេះ​នៅមាន​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ដែល​អ្នក​អាច​ទទួលទាន​ដូចជា​ភេសជ្ជៈ​ដូចជា​ទឹក​ដោះ​គោទឹក​ដោះគោ​ជូរ​និង​ភេសជ្ជៈ​សណ្តែក។

ចុចអានបន្ត៖

ផ្លែឪឡឹកជួយសម្រករាងបានហើយនៅជួយប្រឆាំងជំងឺមហារីកបានទៀតផង!

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម