ទារកចូលចិត្តលេងទឹកមាត់មិនឈប់ តើជាប្រការល្អឬអត់?

  • 2019-10-22 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុក​​ម្ដាយ​ជា​ច្រើន​ប្រាកដ​ជា​ឆ្ងល់​មិន​ខាន នៅ​ពេល​ឃើញ​ទារក​ចូល​ចិត្ត​លេង​ទឹក​មាត់។ ​​​មិន​ដឹង​ថា​តើ​​ទម្លាប់​នេះ​អាច​បណ្ដាល​ឲ្យ​មាន​​គ្រោះ​ថ្នាក់ ​ឬ​ទម្លាប់​នេះ​ជា​ធម្មជាតិ​នៅ​ពេល​គេ​ជា​វ័យ​ទារក​បែប​នេះ។

រូបតំណាង

តាម​ពិត ការ​លេង​ទឹក​មាត់​​ជា​​សញ្ញា​បង្ហើប​​ពី​ការ​អភិវឌ្ឍ​ធម្មតា​របស់​ទារក ដែល​​តែង​កើត​ឡើង​នៅ​ពេល​គេ​មាន​អាយុ​៤​ខែ​។ ​លេ​ច​សញ្ញា​នៃ​កាយ​វិការ​បែប​នេះ​កាន់​តែ​ច្បាស់​​បន្ថែម​ទៀត ​ពេល​​ទារក​ឈាន​ចូល​វ័យ ៦ -​៨ ​ខែ ​ដែល​​ជា​​ទូ​ទៅ​ទារក​ចាប់​ផ្ដើម​​​ដុះ​ធ្មេញ​ផង​ដែរ។ ​​

​តើ​ការ​លេង​ទឹក​មាត់​របស់​ទារក​មាន​គុណ​សម្បត្តិ​ដែរ​ឬ​អត់?

​តាម​រយៈ​ការ​​លេង​ទឹក​មាត់ ​ច្រើន​តែ​កើត​ឡើង​នៅ​ពេល​ទារក​ចាប់​ផ្ដើម​​ចង់​រៀន​និយាយ​​ពាក្យ​មួយ​ម៉ាត់​ៗ​ ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​មូល​ដ្ឋាន​នៃ​ការ​រៀន​និយាយ។ ​ក្មេង​ៗ​ពេល​ខ្លះ​លេង​ជាមួយ​ទឹក​មាត់​ ព្រម​ទាំង​បង្កើត​ជា​សំឡេង​មួយ​ម៉ាត់​ៗ​ចេញ​មក​ដូច​ជា ​មឹមៗ ​ម៉ាក់​ៗ ​ជា​ដើម។ ​ម្ល៉ោះ​ហើយ ​ទាំង​ឪពុក​ម្ដាយ​និង​សាច់​ញាតិ​របស់​គេ​គួរ​ឧស្សាហ៍​និយាយ​លេង​​ជាមួយ​ទារក​ឲ្យ​បាន​ច្រើន។ ​ម្យ៉ាង​ទៀត ​ដើម្បី​​​ជួយ​បង្កើន​ការ​អភិវឌ្ឍ ​ក៏​ដូច​ជា​​បង្កើត​ក្ដី​ស្រលាញ់​ដល់​ទារក​ផង​ដែរ។

រូបតំណាង

ការ​លេង​ទឹក​មាត់​ជា​​​ដំណាក់​ការ​​ដែល​ទារក​ចាប់​ផ្តើម​រៀន​គ្រប់​គ្រង​សំ​ឡេង ហើយ​នេះ​ក៏​ជា​​ការ​ចាប់​ផ្តើម​បង្កើត​​សំឡេង​ថ្មី​ខុស​ៗ​គ្នា​របស់​ទារក​ដែល​ទើប​ចេះ​និយាយ​ដែរ។ លើស​ពី​នេះ ​​គេ​ចង់​ចេះ​​និយាយ​ត្រាប់​តាម​​សំ​ឡេង​មនុស្ស​ដែល​នៅ​ជុំ​វិញ​គេ​ផង​ដែរ។ ​មួយ​វិញ​ទៀត ​​ការ​លេង​ទឹក​មាត់​របស់​ទារក​ក៏​ជួយ​ពង្រឹង​​ឆ្អឹង​​ថ្គាម​​រួម​ទាំង​បបូរ​មាត់​ ​ជួយ​​ឲ្យ​​ចេះ​ឆាប់​ទំពា និង​បិទ​មាត់​ដើម្បី​ការ​ពារ​​ទឹក​ដោះ​គោ​ដែល​ខ្ទាត​ចេញ​ពី​មាត់​យ៉ាង​មាន​ប្រសិទ្ធភាព។ ​ជា​ទូ​ទៅ ​នៅ​ពេល​​ទារក​វិវត្ត​កាន់​តែ​ធំ ​ទម្លាប់​លេង​ទឹក​មាត់​នេះ​​នឹង​បាត់​ដោយ​ឯក​ឯង​តាម​លក្ខណៈ​ធម្មជាតិ៕​

រូបតំណាង

ចុចអាន៖ ​ ប៉ាម៉ាក់​សម្បុរស្រអែម​ក៏​កូន​អាច​កើត​មក​ស្បែក​​ស៊ី​ជម្ពូរ ឱ្យ​តែ​ពេល​ពពោះ​​ញ៉ាំ​អាហារ​​​ទាំង​៦​មុខ

​​​

ប្រភព៖ theasianparent ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម