ឡូយមែន! ខ្ទឹមបារាំងមិនសម្រាប់តែចម្អិនម្ហូបតែមួយមុខឡើយ

  • 2019-10-24 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ទឹមបារាំង​ជាប្រភេទ​បន្លែ​ម្យ៉ាង​ដែលមាន​ក្លិនហាង​ក្រហាយ។ នរណាៗ​ក៏ដឹង​ថាខ្ទឹម​បារាំង​អាចយក​មក​ធ្វើ​ជាបន្លែ​ទៅ​តាម​មុខ​ម្ហូប​នីមួយៗ។ ដូច្នេះ​តើអ្នក​មានធ្លាប់​ដឹងទេថា​ខ្ទឹម​បារាំង​អាច​យក​មក​ធ្វើអ្វី​ផ្សេង​ទៀត​ក្រៅ​តែ​ពីម្ហូប​នោះ? អត្ថ​ប្រយោជន៍​នៃខ្ទឹម​បារាំង​ដែលអ្នក​មិនធ្លាប់​ដឹង​នោះ​រួមមាន៖

១. ប្រើប្រាស់​សម្រាប់​សម្អាត​ចង្អើរ​អាំងសាច់

ការសម្អាត​បន្ទះ​ដែក​សម្រាប់អាំង​សាច់​ឬ​ចង្អើរជា​រឿង​ពិបាក​ដែរ​សម្រាប់​ស្ត្រី​មេផ្ទះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បាន​ដឹង​ពីវិធីនៃ​ការប្រើ​ប្រាស់ខ្ទឹម​បារាំងនោះ​គឺលែង​ជាបញ្ហា​ទៀត​ហើយ។ ងាយៗ​ទេ អ្នក​គ្រាន់​តែ​ពុះខ្ទឹម​បារាំងទៅ​តាមទំហំ​ដែល​អ្នកចង់​ដុសសម្អាត​រួចយក​សមទៅ​ចាក់ហើយ​ដុស​សម្អាត​ទៅ​ជាការ​ស្រេច។

២. ជួយកាត់​បន្ថយ​ក្លិនថ្នាំ​លាបផ្ទះ

ពេល​លាបថ្នាំផ្ទះ អ្នកតែងតែ​ធំក្លិនមិនល្អ​ដូច្នេះអ្នកអាច​កាត់​បន្ថយ​ក្លិនទាំង​នោះ​បានតាម​រយៈ​ការ​លាយ​ខ្ទឹម​បារាំង​ដូចជា​អ្នក​ត្រូវយក​ខ្ទឹម​ប្រហែល​ពី ៣ ទៅ ៥ រួចកាត់​វាជាចំណែកៗ​ដាក់ចូល​ក្នុងធុង​ដែល​ខ្លួនត្រូវការលាប​ហើយដាក់ចូល​ក្នុងកន្លែង​ផ្សេងទៀត​ដើ​ម្បី​បំបាត់ក្លិននោះ។

៣. សម្អាត​ប៉ុង​លាងចាន

ប៉ុង​លាង​ចានប្រើ​សម្រាប់​លាង​ចាន​ស្អាត ចុះអ្នក​មានដែល​សម្អាត​ប៉ុង​លាង​ចាន​ដែរ​ឬទេ? បើចង់​សម្អាត​នោះ​អ្នក​គ្រាន់​តែ​យកខ្ទឹម​បារាំងទៅ​កិន​ឲ្យបាន​មួយពែងរួច​យក​ប៉ុង​មក​ត្រាំជា​មួយ​ខ្ទឹម​បារាំង​ប្រហែល ១០ នាទី។ បន្ទាប់​មក​ទៀត​នោះ លាង​សម្អាត​វាម្តង​ទៀត​ជា​ការ ស្រេច។

៤. ព្យាបាល​សក់ជ្រុះ

ខ្ទឹមបារាំង​មាន​សារធាតុ​ស្ពាន់ធ័រ​ជួយហាម​ឃាត់នៃ​កោសិកា​មហារីក។វាជួយ​ជម្រុញការ​លូតលាស់​របស់​សក់​ដោយ​គ្រាន់តែ​ជ្រលក់ខ្ទឹម​បារាំង​ចូលទៅ​ក្នុងទឹក rum (ជាតិអាល់​កុលត្រូវ​បានគេយក​ចេញពី​សំណល់​ស្ករអំពៅ​ឬ​ជាតិ​ស្ករ)។ រួចទុក​វារយៈ​ពេល ១ ទៅ ២ ថ្ងៃចាំ​លាង​សម្អាត​ក្បាល​ជាមួយ​ទឹក ចុង​ក្រោយ​នោះ​សម្អាត​ជាមួយ​ទឹកឃ្មុំ​ក្នុង​មួយ​ថ្ងៃធ្វើបែប​នេះជា​រឿយៗ​អ្នកនឹង​ឃើ​ប្រសិទ្ធភាព​ជាក់​ជា​មិន​ខាន។

៥. ជួយ​សម្អាត​សម្ភារៈដែកផ្សេងៗ

ប្រសិន​បើអ្នកគ្មាន​សាប៊ូ​សម្រាប់​សម្អាត​វត្ថុ​ដែក​ផ្សេងៗនោះ អ្នកក៏​អាចយកខ្ទឹម​បារំាង​មក​សម្អាត​បាន​ដែរ។ ដំបូង​ត្រូវកិន​វាឲ្យ​ម៉ដ្ឋ​លាយ​ជាមួយ​ទឹក បន្ទាប់​មក​ទៀត​យក​ក្រណាត់​ស្អាត​មួយមក​ជូត​ដុស​ខាត់​រហូតទាល់​តែស្នាម​ប្រឡាក់​ចេញ​អស់​ជា​ការស្រេច៕​

ចុចអានបន្ត៖

សាកធ្វើសាច់ជ្រូកបំពងជ្រលក់ទឹកម្សៅស៊ុបជូរហឹរ ឈ្ងុយឆ្ងាញ់ពេញផ្ទះ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន