សាកធ្វើសាច់ជ្រូកបំពងជ្រលក់ទឹកម្សៅស៊ុបជូរហឹរ ឈ្ងុយឆ្ងាញ់ពេញផ្ទះ
- 2019-10-21 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាកធ្វើសាច់ជ្រូកបំពងជ្រលក់ទឹកម្សៅស៊ុបជូរហឹរ ឈ្ងុយឆ្ងាញ់ពេញផ្ទះ
ពេលទំនេរ ចង់ញ៉ាំអាហារឲ្យឆ្ងាញ់ប្លែកមាត់ លោកអ្នកអាចសាកល្បងធ្វើសាច់ជ្រូកបំពងជ្រលក់ទឹកម្សៅស៊ុបជូរហឹរ ធានាថាឈ្ងុយឆ្ងាញ់ពេញផ្ទះតែម្តង។ សម្រាប់វិធីធ្វើទៀតសោត រឹតតែងាយស្រួល ហើយថែមទាំងមិនទ្រលាន់នោះទេ ដោយសារអ្នកអាចហូបលេងជាមួយបន្លែបាន។
គ្រឿងផ្សំ៖
-សាច់ជ្រូកបីជាន់ ១ គីឡូ
-ក្រូចឆ្មា ១ផ្លែ
-ម្សៅស៊ុប ម្រេច ស្ករ ម្ទេស
វិធីធ្វើ៖
-ជំហានដំបូង អ្នកត្រូវច្របាច់ក្រូចឆ្មាមួយចំហៀងលើសាច់ជ្រូកដើម្បីឲ្យស្បែកជ្រូកមិនស្វិត និងស្រួយឆ្ងាញ់។
-បន្ទាប់មក ដាក់ខ្ទះលើចង្ក្រានឲ្យក្ដៅសិន ចាំដាក់ប្រេងចូល។ ប្រើភ្លើងល្មម រួចដាក់សាច់ជ្រូកចូលក្នុងខ្ទះ។ បំពងសាច់ជ្រូកឲ្យស្រួយឡើងក្រហមល្អ សឹមលើកចេញពីខ្ទះ។ ទុកសាច់ជ្រូកឲ្យត្រជាក់បន្តិច សឹមហាន់ជាចំណិតៗ។
-រៀបចំធ្វើទឹកជ្រលក់ដោយដាក់ស្ករសបន្តិច ទឹកក្រូចឆ្មាបន្តិច ម្ទេស ម្សៅស៊ុប និងម្រេចលាយគ្នាឲ្យសព្វ។
-រួចហើយ អ្នកអាចដាក់បន្លែខ្លះដើម្បីញ៉ាំជាមួយសាច់ជ្រូកបំពងលាយទឹកជ្រលក់នេះ យ៉ាងឈ្ងុយឆ្ងាញ់ពិសា៕
ចុចអាន៖ រៀនធ្វើគ្រឿងផ្សំពងទាកូនបែបថ្មី ឈ្ងុយឆ្ងាញ់លើសរសជាតិធ្លាប់ញ៉ាំកន្លងមក