ភ្ញាក់ឡើងភ្លាម ផឹកទឹកភ្លែត មានប្រយោជន៍ច្រើនខ្លាំងនឹកស្មានមិនដល់
- 2019-10-17 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ឡើងភ្លាម ផឹកទឹកភ្លែត មានប្រយោជន៍ច្រើនខ្លាំងនឹកស្មានមិនដល់
មានធ្លាប់ឆ្ងល់អត់ថា ហេតុអីវេជ្ជបណ្ឌិតតែងណែនាំ ឲ្យផឹកទឹកក្រោយពេលភ្ញាក់ឡើងភ្លាម ពេលក្រពះនៅទទេរ? តើវាមានប្រយោជន៍ចំពោះសុខភាពច្រើនដល់កម្រិតណាទៅ? ចង់ដឹងកាន់តែច្បាស់ កុំរំលងចំណុចដែលបានរៀបរាប់ខាងក្រោមនេះឲ្យសោះ។
ជួយលាងសម្អាត បន្សាបជាតិពុលក្នុងពោះវៀន និងធ្វើឲ្យស្បែកភ្លឺថ្លា
ស្រូបយកសារធាតុមានប្រយោជន៍ និងបញ្ជូនទៅកាន់រាងកាយទាំងមូល
ទប់ស្កាត់ដុំគីសមិនឲ្យកើតក្នុងពោះវៀន កាត់បន្ថយភាពប្រឈមនឹងការរលាកលំពែង
ជម្រុញប្រព័ន្ធភាពស៊ាំនៃរាងកាយឲ្យមានដំណើរការល្អ
ព្យាបាលពងបែក និងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ឲ្យមានភាពខ្លាំងរឹងមាំ
ទ្រទ្រង់សន្លាក់ឆ្អឹង ការពារមិនឲ្យឈឺខ្នងចង្កេះ និងបញ្ហាឈឺឆ្អឹងឆ្អែង
ដុតបំផ្លាញជាតិធាត់ក្នុងខ្លួន ល្អឥតខ្ចោះសម្រាប់អ្នកសម្រកទម្ងន់
បង្កើតកោសិកាថ្មី និងសាច់ដុំ
ល្អសម្រាប់អ្នកកំពុងមាន បញ្ហាឈឺបំពង់ក ឈឺពេលមានរដូវ ភ្នែកស្រវាំង រាករូស រលាកផ្លោកនោម ឈឺក្បាលជាដើម
ការពារមិនឲ្យមានអាការៈទល់លាមក
ជួយឲ្យខួរក្បាលដំណើរការល្អប្រសើរ
ការពារស្បែក មិនឲ្យមានស្នាមអុជខ្មៅ មិនឆាប់ចាស់ និងគ្មានបញ្ហាសើស្បែកផ្សេងៗ
ផឹកទឹកមុនញ៉ាំអារហារពេលព្រឹក អាចជួយស្រូបយកជាតិពុលនិងជាតិគីមី នៅក្នុងអាហារ
**ផឹកទឹកពេលក្រពះនៅទទេរ យ៉ាងហោចណាស់ឲ្យបាន១លីត្រ ជារៀងរាល់ថ្ងៃ អ្នកនឹងឃើញលទ្ធផលនិងភាពខុសប្លែកនឹកស្មានមិនដល់៕
កុំភ្លេចព្យាយាមអនុវត្តទាំងអស់គ្នា ដើម្បីសុខភាពល្អ រាងកាយមាំមួន!
ចុចអានបន្ត៖