ក្បួនទាយបង្ហើបថា មានមនុស្សកើតចំខែចំនួន៣ សំណាងខ្លាំងក្នុងឆ្នាំ២០២០
- 2019-10-14 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បួនទាយបង្ហើបថា មានមនុស្សកើតចំខែចំនួន៣ សំណាងខ្លាំងក្នុងឆ្នាំ២០២០
អ្នកកើតក្នុងខែទាំង៣នេះ ត្រូវបានគេសន្និដ្ឋានថាដល់ពេលវេលាមាសហើយ ដោយសារជីវិតរបស់ពួកគេនឹងជួបសេចក្ដីសុខ។
យោងតាមក្បួនទស្សន៍ទាយ នៅក្នុងឆ្នាំ២០២០ នៅក្នុងឆាកជីវិតរបស់អ្នកកើតខែទាំង៣ នឹងជួបតែរឿងល្អៗ រីករាយជាមួយនឹងជីវិតស្ងប់សុខជាមួយមនុស្សជាទីស្រលាញ់។ លើសពីនេះ បើទោះមិនកើតក្នុងត្រកូលគ្រួសារអ្នកមាន ក៏ដល់អាយុមាសដែលអនាគតរបស់ពួកគេពោរពេញដោយភាពរុងរឿង គ្មានក្ដីបារម្ភទៀត។ ពេលកំពុងប្រឈមនឹងរឿងលំបាក បែរជាពួកគេជួបសំណាងដោយចៃដន្យទៅវិញ។
តោះ ចង់ដឹងថាមានខែអ្វីខ្លះដែលសំណាងខ្លាំងក្នុងឆ្នាំ២០២០ មកដឹងទាំងអស់គ្នា៖
១. អ្នកកើតខែមិនា
មនុស្សកើតក្នុងខែទី៣នេះ ជាអ្នកមានបេះដូងរឹងមាំ អត់ធ្មត់ និងមានភាពក្លាហានក្នុងការធ្វើរឿងរ៉ាវដោយការប្ដេជ្ញាចិត្ត។ គេធ្លាប់ឆ្លងកាត់ការលំបាក ហើយបន្តិចទៀតលាភសំណាងនឹងទូទាត់ឲ្យគេវិញ។
គេទំនងនឹងមានការជួយជ្រោមជ្រែងពីអ្នកមានអាយុច្រើន ហើយពេលនោះទាំងរបររកស៊ី និងជីវិតជួបតែសុខដុមគួរឲ្យសរសើរ។ ជាភាពជាក់លាក់ ពួកគេនឹងមានឱកាសមួយ គឺឆ្នាំ២០២០ ដើម្បីផ្លាស់ប្ដូរឆាកជីវិត។ ចាប់ពីដើមឆ្នាំឆ្ពោះទៅដល់ចុងឆ្នាំ សំណាងលាភនឹងតោងទាមគេមិនលែង ហើយធ្វើឲ្យគេឈប់ខ្វល់ពីទុក្ខព្រួយទៀត ព្រោះជីវិតសម្បូរសប្បាយ។
២. អ្នកកើតខែកញ្ញា
ចំពោះអ្នកកើតក្នុងខែនេះវិញ ភាគច្រើនជាមនុស្សមានចរិតឬកពារម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងចិត្តធម៌។ គេជាមនុស្សមានចក្ខុវិស័យ ស្វាហាប់ មានសមត្ថភាពក្នុងការក្លាយជាមេដឹកនាំ។ គេច្រើនតែមានទំនាក់ទំនងល្អក្នុងសង្គមរស់នៅ ដូច្នេះហើយទើបអ្នកផងតែងចង់ឲ្យគេធ្វើជាអ្នកដឹកនាំ ដោយសារតែពាក្យសំដីរបស់គេមានឥទ្ធិពល។
យោងតាមក្បួនទស្សន៍ទាយ ឲ្យដឹងថា អ្នកកើតខែទី៩នេះ ទោះកន្លងមកគេជួបរឿងច្របូកច្របល់ក៏ដោយ តែវាលែងក្លាយជាសញ្ញាគួរឲ្យខ្វល់ខ្វាយទៀតហើយព្រោះភាពជោគជ័យរបស់គេខិតជិតមកដល់ហើយ។ ឆ្លងចូលឆ្នាំ២០២០ ពួកគេនឹងរកឃើញឱកាសដើម្បីកែប្រែជោគវាសនាឡើងទៅមួយកម្រិតទៀត។ នៅថ្ងៃក្រោយ ពួកគេមិនត្រឹមរីករាយនឹងភាពសម្បូរសប្បាយជាមួយសាច់ញាតិនោះទេ តែក៏អស់កើតទុក្ខ បារម្ភច្រើនទៀតដែរ។
៣. អ្នកកើតខែវិច្ឆិកា
បើនិយាយពីបុគ្គលិកលក្ខណៈរបស់បុគ្គលនេះវិញ គេជាមនុស្សមានការគិតវិជ្ជមាន និងតែងលើកទឹកចិត្តសម្រាប់ជីវិតខ្លួនឯងឲ្យមានកម្លាំងដើរទៅមុខគួរឲ្យសរសើរ ថ្វីបើកន្លងមកតែងប្រទះនឹងរឿងស្មុគស្មាញក៏ដោយ។ អ្នកកើតចំខែទី១១នេះ ជាមនុស្សឆ្លាតវៃ មានទេពកោសល្យ។ មិនត្រឹមជាមនុស្សមានស្នេហាជ្រាលជ្រៅ អត្តចរិតគេវិញក៏សុភាពរាបសារដែលធ្វើឲ្យអ្នកផងចូលចិត្ត។
យោងតាមក្បួនហោរាសាស្រ្ត វេលាកន្លងដែលធ្លាប់តែឈឺក្បាលនឹងរឿងរញ៉េរញ៉ៃ ដល់ពេលដែលអរគុណចិត្តដ៏ក្លាហានរបស់គេដែលបានយកឈ្នះវា។ សម្រាប់ពេលបន្តិចទៀត ទំព័រថ្មីនៃជីវិតចាប់ផ្ដើមបើក ដើម្បីស្រវាយកភាពរុងរឿង។ ពិសេសឆ្លងចូលឆ្នាំ២០២០ អ្នកកើតខែវិច្ឆិកា នឹងជួបឱកាសមាសយ៉ាងច្រើន ដែលកាន់តែជួយជំរុញឲ្យជីវិតរបស់ពួកគេរឹងមាំឆ្ពោះទៅមុខ។ គេនឹងរកប្រាក់បានច្រើន ហើយកាន់តែពិសេសទៀតនោះ គឺដល់ពេលដែលជួបមនុស្សក្នុងបេះដូងច្បាស់លាស់ម្នាក់៕
ចុចអាន៖ ឆ្នាំ២០២០ មនុស្សកើតក្នុងឆ្នាំទាំង៣នេះ ជួបសំណាងធំ ជីវិតមានហុងស៊ុយ