ពេលស្នាក់នៅសណ្ឋាគារ ហាមដាច់ខាតប្រើរបស់ទាំងនេះ ប្រយ័ត្នយករោគដាក់ខ្លួន
- 2019-10-04 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលស្នាក់នៅសណ្ឋាគារ ហាមដាច់ខាតប្រើរបស់ទាំងនេះ ប្រយ័ត្នយករោគដាក់ខ្លួន
មនុស្សសឹងតែគ្រប់គ្នាទៅហើយ ពេលដើរទេសចរឆ្ងាយៗ តែងខ្ជិលយកអីវ៉ាន់ទៅច្រើន ព្រោះវារញ៉េរញ៉ៃ។ មួយវិញទៀត យើងតែងអាងថា នៅសណ្ឋាគារគឺមានស្រាប់ហើយ ដូចនេះក៏មិនយកទៅតែម្ដងទៅ។ យ៉ាងណាក្ដី ប្រសិនបើអ្នកដឹងរឿងពីរបស់របរទាំងនេះ អ្នកអាចនឹងគ្មានថ្ងៃប្រើវាទៀតឡើយ ព្រោះខ្លាចនាំរោគចូលខ្លួន។
១. ថ្នាំដុសធ្មេញក្នុងសណ្ឋាគារ
តាមការស៊ើបអង្កេតជាច្រើនបានបង្ហាញឲ្យឃើញថា ស្ទើគ្រប់សណ្ឋាគារ និងផ្ទះសំណាក់ទាំងអស់តែងប្រើថ្នាំដុះធ្មេញដែលច្រកក្នុងបំពង់ពណ៌បៃតងមួយ គ្មានម៉ាកយីហោ គ្មានថ្ងៃផុតកំណត់អ្វីទាំងអស់។ មនុស្សជាច្រើនត្រូវបានហើមអញ្ចាញក្រោយពេលដុះថ្នាំដុះធ្មេញនេះ។ មិនតែប៉ុណ្ណោះ អ្នកជំនាញក៏បន្ថែមដែរថា ថ្នាំទាំងនេះមិនបានគ្រប់គុណភាពសម្រាប់ប្រើប្រាស់ឡើយ។ មិនមែនមានតែថ្នាំដុះធ្មេញនោះទេ ដែលមិនគ្រប់គុណភាព សូម្បីតែសាប៊ូកក់សក់ សាប៊ូដុសខ្លួនក៏ដូចគ្នា។
២. កំសៀវដាំទឹក
សូមប្រាប់ទៅអ្នកអស់គ្នាថា របស់ដែលកខ្វក់ជាងគេក្នុងសណ្ឋាគារគឺមិនមែនបន្ទប់ទឹកទេ គឺកំសៀវដាំទឹកនេះឯង។ ភ្ញៀវមួយចំនួនយកកំសៀវដាំទឹក មកស្ងារម្ហូប ដាក់កន្ទុយបារី ឬក្អួតចូលកំសៀវក៏មាន។ ដោយសារតែសូម្បីតែសណ្ឋាគារលំដាប់ខ្ពស់ ក៏មិនតម្រូវឲ្យបុគ្គលិកខ្លួនសំអាតកំសៀវជាប្រចាំដែរ ដូចនេះវានេះហើយគឺជាសំបុកនៃមេរោគ។
៣. កន្សែងជូតខ្លួន
កន្សែងជូតខ្លួនគឺជាប្រភពដែលងាយឆ្លងរោគសង្គមបំផុតដូចជាស្រែង កញ្ជ្រឹលជាដើម។ មានសណ្ឋាគារមិនតិចឡើយ ដែលក្រោយពេលភ្ញៀវប្រើកន្សែងម្ដងមិនបានយកទៅបោកទេ គឺដាក់ឲ្យអ្នកមកស្នាក់នៅបន្តមកប្រើ។ ដូចនេះ អ្វីខ្វះបានតែកន្សែងជូតខ្លួនគឺដាច់ខាតត្រូវដាក់ទៅតាមខ្លួន មិនត្រូវប្រើរបស់គេឡើយ ៕
ចុចអាន៖
៧តិចនិកប្រើទូរសព្ទឱ្យមានប្រយោជន៍ហើយដើរលឿនជាងមុន កម្រមានអ្នកដឹង
ប្រយ័ត្នពិបាកខ្លួន! ៨យ៉ាងមិនគួរស្លៀក ឬប្រើឡើយពេលជិះយន្តហោះ