ឈប់ផឹកតែទឹកដោះគោ៤ខែ ក្មេងស្រីម្នាក់សន្សំលុយទិញបានសំបុត្រយន្តហោះ ផ្អើលបណ្តាញសង្គម

  • 2019-10-10 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្មេង​ស្រី​ជន​ជាតិ​ម៉ាឡេស៊ី​ម្នាក់​​ចូល​ចិត្ត​ដំណើរ​កម្សាន្ត​ណាស់ ប៉ុន្តែ​​អ្វី​ដែល​ពិបាក​បំផុត​នោះ​គឺ​​នាង​គ្មាន​លុយ​គ្រាប់​គ្រាន់​នោះ​ទេ។ ​ម្ល៉ោះ​ហើយ នាង​ក៏​សម្រេច​ចិត្ត​​បោះ​បង់​ទម្លាប់​ផឹក​តែ​ទឹក​ដោះ​គោ​ហើយ​យក​លុយ​នោះ​មក​សន្សំ រហូត​អាច​ទិញ​សំបុត្រ​យន្ត​ហោះ​ទៅ​លេង​ក្រៅ​ប្រទេស​បាន​យ៉ាង​ភ្ញាក់​ផ្អើល។

​ក្មេង​ស្រី​រូប​នេះ ​ពី​ដើម​ឡើយ​​នាង​ជា​មនុស្ស​ញៀន​នឹង​ផឹក​តែ​ទឹក​ដោះ​គោ​ណាស់។ ​យ៉ាង​ហោច​មួយ​ថ្ងៃ ក៏​ផឹក​អស់​​ ២​ -​ ៣ ​កែវ​ដែរ។ រហូត​ដល់​​ នាង​ត្រូវ​មិត្ត​ភក្កិ​ដាក់​រហស្សនាម​ថា ​អ្នក​​ឯក​ទេស​តែ​​គុជ​ទឹក​ដោះ​គោ។ នាម​ជា​អ្នក​ញៀន​និង​ចូលចិត្ត​ស្ទើរ​ស្លាប់​ដល់​ថ្នាក់​នេះ នាង​មិន​អាច​អត់​ផឹក​តែ​​ទឹក​ដោះ​គោ​បាន​ទេ ​សូម្បី​មួយ​ថ្ងៃ​។ ​គាប់​ជួន​កាល​ពី​ខែ​ឧសភា ​មិត្ត​របស់​នាង​ម្នាក់​បាន​និយាយ​ថា ៖ ​"បើ​មើល​តាម​រូប​ភាព​ដែល​​ឯង​បង្ហោះ​​ក្នុង​បណ្ដាញ​សង្គម ​ខ្ញុំ​អាច​រាប់​ចំនួន​កែវ​ដែល​​ឯង​​ផឹក​បាន​។ បើ​​គិត​ជា​លុយ​វិញ ​គឺ​ល្មម​នឹង​ទិញ​បាន​សំបុត្រ​យន្ត​ហោះ​ទៅ​ដើរ​លេង​នៅ​ថៃ​បាន។ តើ​ឯង​ចង់​ទៅ​លេង​ប្រទេស​ថៃ​ឬ​អត់?”

ភ្លាម​ៗ​នោះ បន្ទាប់​ពី​ជជែក​ជា​មួយ​មិត្ត​​ភក្កិ​ហើយ ​ក្មេង​ស្រី​ឯក​ទេស​តែ​​គុជ​ទឹក​ដោះ​គោ​ចាប់​ផ្ដើម​គិត​ម្ដង​ទៀត​អំពី​ចំនួន​លុយ​ដែល​នាង​ចំណាយ។ ​នាង​ថែម​ទាំង​សរសេរ​ជា​បញ្ជី​និង​គណនា​យ៉ាង​ល្អិត​ល្អន់​ពី​ទឹក​ប្រាក់​ទាំង​នោះ។ ​ពេល​នោះ ​ពិត​​ជា​ដូច​សំដី​របស់​មិត្ត​នាង​និយាយ​មែន ​លុយ​ដែល​នាង​បាន​ចាយ​លើ​តែ​គុជ​ ​ពិត​ជា​​ច្រើន​ពេក​ហើយ។ ក្រោយ​មក ​នាង​សុខ​ចិត្ត​អត់​​ទ្រាំ​មិន​ទិញ​វា ​រយៈ​ពេល​៤​ខែ ​ក៏​សន្សំ​បាន​សំបុត្រ​យន្ត​ហោះ​ទៅ​លេង​ក្រៅ​ប្រទេស​មែន។

​ក្រោយ​ពេល​​ក្មេង​ស្រី​​ម៉ាឡេស៊ី​រូប​នេះ​​បាន​ផុស​ចែក​រំលែក​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​លើ​បណ្ដាញ​សង្គម ​​ទទួល​បាន​ការ​ Like ​, Comment ​និង Share ​រាប់​ពាន់។ ​ក្នុង​នោះ​ក៏​មាន​អ្នក​ខ្លះ ​Comment ​ថា៖

-ខ្ញុំ​ក៏​ជា​អ្នក​ញៀន​តែ​ទឹក​ដោះ​គោ​ដែរ ខ្ញុំ​សាក​ល្បង​អត់​ផឹក​តែ​​ទឹក​ដោះ​គោ​មួយ​កែវ​មួយ​ថ្ងៃ ​ឥលូវ​មាន​អី​ខ្ញុំ​មាន​លុយ​គ្រប់​គ្រាន់​អាច​ទៅ​ដើរ​លេង​នៅ​អឺ​រ៉ុប​ម្តង​ទៀត​ហើយ។

-អូយ! បន្ទាប់​ពី​អាន​រឿង​នេះ​ហើយ ​ខ្ញុំ​ធានា​ថា​ឈប់​ផឹក​តែ​ទឹក​ដោះ​គោ​ទៀត​ហើយ ​ដល់​ពេល​សន្សំ​លុយ​ដើរ​លេង​វិញ​ល្អ​ជាង។ ​

-ខ្ញុំ​ដឹង​ថា​ញៀន តែ​នៅ​មិន​អាច​កាត់​ផ្តាច់​បាន។

-ពេល​ខ្លះ ​ខ្ញុំ​ពិត​​ជា​ស្ដាយ​លុយ​​ណាស់។ ​តែ​ទឹក​ដោះ​គោ​មិន​ថោក​ទេ ប៉ុន្តែ​បើ​ខ្ញុំ​មិន​ផឹក ខ្ញុំ​ទ្រាំ​មិន​បាន។ វា​ឆ្ងាញ់​ពេក​ហើយ ​តើ​​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទៅ​ដែល​កំពុង​ញៀន​វា?

ចុចអាន៖ ​​ តារា​អ៊ីនធឺណិតស្រី​យក​ទឹក​ជូត makeup មក​ផឹក និង​បន្តក់ភ្នែក​ដើម្បីផ្សព្វផ្សាយ​ផលិតផល ​​​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម