តារាអ៊ីនធឺណិតស្រីយកទឹកជូត makeup មកផឹក និងបន្តក់ភ្នែកដើម្បីផ្សព្វផ្សាយផលិតផល
- 2019-10-08 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាអ៊ីនធឺណិតស្រីយកទឹកជូត makeup មកផឹក និងបន្តក់ភ្នែកដើម្បីផ្សព្វផ្សាយផលិតផល
ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក៏ដូចយកបានលុយផ្សព្វផ្សាយឲ្យផលិតផលមួយលក់ដាច់ តារាអ៊ីនធីណិតមកពីចិនម្នាក់បានធ្វើសកម្មភាពធ្វើឲ្យគេរិះគន់ជាខ្លាំង។
ដើម្បីរកប្រាក់ចំណូលចូលគ្រួសារ មនុស្សជាច្រើនត្រូវឆ្លងកាត់ភាពលំបាកមិនតិចឡើយ ដោយខ្លះធ្វើពលកម្មពីព្រលឹមទល់ព្រលប់ទើបមានលុយផ្គត់ផ្គង់គ្រួសារ ហើយនៅមានការងារធ្ងន់ធ្ងរជាច្រើនទៀត។
យ៉ាងណាក្ដី មានវិធីរកលុយមួយចំនួនដែលមិនគួរប្រើឡើយ ព្រោះវាមិនសមនឹងក្រមសីលធម៌។ ជាក់ស្ដែងមុននេះបន្តិច បណ្ដាញព័ត៌មាន ETToday បានចុះផ្សាយថា តារាអ៊ីនធឺណិតល្បីឈ្មោះម្នាក់ឈ្មោះ Luo Luo រស់នៅទីក្រុង Hangzhou ប្រទេសចិន បានធ្វើរឿងនឹកស្មានមិនដល់ដើម្បីរកលុយ។
តាមនោះដែរ ស្រីស្អាតវ័យ២៥ឆ្នាំ បានយកទឹកជូតគ្រឿងសំអាងមកផឹក ក៏ដូចជាយកមកបន្តក់ភ្នែករបស់ខ្លួនដើម្បីអះអាងថា ទឹកនេះគ្មានសារធាតុអាក្រក់។ យ៉ាងណាក្ដី គ្រាន់តែផឹកទឹកនេះចូលភ្លាម នាងទ្រាំមិនបាន ក៏ខ្ជាក់ចេញមកវិញភ្លែត។
នៅក្រោមវីដេអូរបស់ Luo Luo ទស្សនិកជនជាច្រើនបានចេញមុខរិះគន់នាងជាខ្លាំង ដោយបានលើកឡើងថា ទង្វើរបស់នាងហាក់ដូចគ្មានការគិត ដោយសារតែលុយហ៊ានលះបង់សុខភាពខ្លួនឯង។ ទឹកជូតគ្រឿងសំអាងនេះ អាចធ្វើឲ្យនាងស្លាប់ក៏ថាបាន។ គួរបញ្ជាក់ផងដែរថា នារីរូបនេះមានអ្នកគាំទ្រជាង១លាននាក់នៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន៕