១ សំណួរ​នៅ​ម៉ោង ៣ ព្រឹក អ្នក​នឹងដឹង​ថា​អ្នក​បាន​ប្តី​ខុស ឬ​ត្រូវ

  • 2019-10-09 10:25:00
  • ចំនួនមតិ 32 | ចំនួនចែករំលែក 148

មិន​ចាំ​បាច់​ធ្វើ​តេស្ត​បញ្ហា​អ្វី​ទេ គ្រាន់តែ​មាន​សំណួរ​មួយ នៅ​ម៉ោង ៣ ពេល​ព្រឹក អ្នក​នឹង​ដឹង​ថា អ្នក​បាន​យក​មនុស្ស​ដែល​ត្រឹមត្រូវ ឬ​ខុស​ភ្លាម​ៗ​តែម្ដង។

រូបតំណាង

ស្ត្រី​អាច​រៀបការ ដើម្បី​ស្នេហា ព្រោះ​ពួកគេ​ចង់​រៀបការ​ជាមួយ​បុរស​ម្នាក់​ដែល​ស្រលាញ់ ​ខ្លួន និង​មើល​ថែ​គ្រួសារ​បាន​យ៉ាង​ល្អ។ ទោះជាយ៉ាងណាក៏ដោយ​ជីវិត​ក្រោយ​ពី​រៀបការ​មិនមែន​សាមញ្ញ​ដូច​ដែល​បងប្អូន​ស្រី​ៗ​គិត​ទេ ជាពិសេស​បន្ទាប់ពី​សម្រាល​កូន​រួច។ ប្រភេទ​បុរស​ដែល​មិន​ចេះ​អត់ធ្មត់ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រពន្ធ​កូន គឺ​មិន​សម​នឹង​ទទួល​នាង​មក​ថែរក្សា​ទេ។

ការ​ក្រោក​ពី​យប់​ៗ ដើម្បី​ថែ​រក្សា​កូន​ធ្វើឲ្យ​ម្ដាយ​តែងតែ​ចង់​បាន​ការ​គេង​បន្ថែម​ទៀត។ ពួកគេ​ប្រាថ្នា​ចង់​បាន​ការ​គេង​ច្រើន ជាង​ប្រាថ្នា​ចង់​បាន​ស្វាមី​មក​លួងលោម។ នៅ​ពេល​នោះ ប្រសិនបើ​ប្តី​អ្នក​មាន​ឆន្ទៈ​ជួយ​ប្រពន្ធ គាត់​នឹង​ធ្វើ​កិច្ចការ​ផ្ទះ​ទាំង​អស់ ដើម្បី​ឲ្យ​​អ្នក​បាន​សម្រាក នោះ​គឺជា​ប្តី​ដ៏​ល្អ​ម្នាក់។

ប្ដី​ខ្លះ​ដោយសារ​តែ​ប្រពន្ធ​របស់​គាត់​ស្រលាញ់​ខ្លាំង​ពេក បែរ​ជា​ការ​លំបាក​វេទនា​សម្រាប់​នាងទៅវិញ ព្រោះ​គាត់​មិន​ខ្វល់​អំពី​អ្វី​ទាំងអស់​ដែល​នៅ​ក្នុង​ផ្ទះ។ ប្រសិនបើ​អ្នក​រៀបការ​ជាមួយ​បុរស​ដូច​នោះ​មែន​អ្នក គួរតែ​មាន​វិន័យ​ឲ្យ​តឹងរ៉ឹង ព្រោះ​គ្មាន​នរណា​ម្នាក់​នឹង​ស្រលាញ់​អ្នក​ខ្លាំង​បំផុត​ទេ។

ស្វាមី​ដែល​គ្មាន​មេត្តា​សោះ​គាត់​នឹង​រុញច្រាន​កិច្ចការ​ផ្ទះ​ទាំងអស់ ឲ្យ​ទៅ​ភរិយា ហើយ​គាត់​គ្រាន់តែ​យក​លេស​ទៅ​ធ្វើការ​នៅ​ក្រៅ​ផ្ទះ និង​អាច​ឈ្លោះ​ប្រកែក​ព្រោះ​តែ​រឿង​ការងារ​ផ្ទះ​នេះ ហើយ​ពេល​ខ្លះ​ថែម​ទាំង​មាន​ស្រី​ក្រៅ​ទៀត ដោយ​ថា​ប្រពន្ធ​មិន​អាច​ផ្គត់ផ្គង់​ប្ដី​បាន​ល្អ​ដូច​ស្រី។ ស្ត្រី​បាន​ប្រកាន់​រឿង​ដ៏​អស្ចារ្យ គឺ​ការ​ស៊ូទ្រាំ។

ជាក់​ស្ដែង​បើ​នៅ​ពេល​ខ្លួនឯង ឬ​កូន​ឈឺ តែ​ប្តី​នៅតែ​លើ​គ្រែ​គ្រប​ភួយ​យ៉ាង​ជិត​ដេក​ធ្វើ​មិន​ដឹង ចំណែក​ប្រពន្ធ​វិញ​ញាប់ដៃញាប់ជើង​នាំ​កូន​ទៅ​ពេទ្យ នៅ​ពេលនេះ​បើ​ទោះបីជា​ម៉ោង​ប៉ុន្មាន​ក៏​ដោយ ១ ឬ ៣ ព្រឹក​ក៏​ដោយ​ក៏​ហៅ​ស្វាមី​ឲ្យ​ក្រោក​មក​ជួយ​មើល តែ​បែរ​ជា​ទទួល​ចម្លើយ​ដ៏​សែន​ខ្លាច​ចិត្ត​គឺ៖ "បង​ភ្ញាក់​ឡើង មក​ជួយ​មើល​ថែ​ខ្ញុំ ឬ​កូន​បន្តិច​បាន​ទេ ឥឡូវ​នេះ​ខ្ញុំ​ក៏​ឈឺ​ដែរ?"

រូបតំណាង

ប្រសិនបើ​ស្វាមី​របស់​អ្នក​ផ្ដល់​នូវ​ពាក្យ​ជូរចត់​ថា "ខ្ញុំ​មិនមែន​ជា​គ្រូពេទ្យ​ទេ" នោះ​អ្នក​គួរតែ​ទទួល​យក​ការ​ពិត​ទៅ​ថា​អ្នក​បាន​យក​ប្តី​ខុស​ហើយ។ ស្ត្រី​រៀបការ​រួច​បើ​ពួកគេ​ត្រូវ​បាន​ស្វាមី​ខ្លួន​មើល​រំលង និង​មិន​បាន​យកចិត្តទុកដាក់​ផង​នោះ ត្រូវ​ប្រញាប់​ដក​ខ្លួន​ចេញ​ពី​បុរស​បែប​នោះ កុំ​ខ្លាច​មាត់​ដ៏​ឃោរឃៅ​របស់​អ្នក​ដទៃ លាលែង​ពី​តំណែង​ប្រពន្ធ​នោះ​ទៅ រស់នៅ​ក៏​គ្មាន​សុភមង្គល​ដែរ កុំ​ខ្ជះខ្ជាយ​ឥតប្រយោជន៍។

ការ​សម្រេចចិត្ត​បោះបង់​ចោល​នាម​ជា​មនុស្ស​មាន​គ្រួសារ មិនមែន​ជា​រឿង​ងាយស្រួល​ទេ ប៉ុន្តែ​យ៉ាងហោចណាស់​ម្ដាយ និង​កូន​អ្នក​នឹង​ត្រូវ​បាន​ដោះលែង​ពី​ភាព​ចង្អៀតចង្អល់ ខកចិត្ត និង​ការ​អាក់អន់ចិត្ត។ បន្ទាប់មក​អ្នក​នឹង​ឃើញ​ថា នោះ​ជា​ជម្រើស​ដ៏​ឈ្លាសវៃ​នៃ​ជីវិត​របស់​អ្នក៕

ចុចអាន៖កុំ​ជឿ​ពាក្យ​ថា«ស្រឡាញ់»​ចេញ​ពី​មាត់​គេ តែ​ត្រូវ​ជឿ​លើ​ភ្នែក​ និង​បេះ​ដូង​អ្នក​វិញ

ប្រភព៖ Guu ប្រែសម្រួល៖ ទ្រី រ៉ាវី