បើ​គិត​ថា​ខ្លួនកំពុង​ហែល​កណ្ដាល​សមុទ្រ​ទុក្ខ សូម​ប្រាប់​ខ្លួន​ឯង​រឿង​៣​ទាំង​នេះ

  • 2019-10-09 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុភមង្គល​ពេល​ខ្លះ​គឺ​ទទួល​យក និង​ពេញ​ចិត្ត​នឹ​ង​អ្វី​ដែល​ខ្លួន​កំពុង​មាន។ សំពាធ​សង្គម​ពេល​ខ្លះ ធ្វើ​ឲ្យ​​យើង​ស្ទើរ​តែ​ស្ទះ​ទ្រូង​ម្ដង​ៗ តែ​ក្នុង​សង្គម​បច្ចប្បន្ន​សួរ​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​គ្មាន​សំពាធ​នោះ។ នៅ​ពេល​ដែល​បាក់​ទឹក​ចិត្ត​ខ្លាំង អ្នក​អាច​ប្រាប់​ខ្លួន​ឯង​ចំណុច​ទាំង​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ខ្លួន​ឯង។

១. សុភមង្គល​គឺ​នៅ​ពេល​ដែល​មិន​ខ្វល់​នឹង​អ្នក​ដទៃ

បើ​អ្នក​កំពុង​ឈឺក្បាល​ដោយ​សម្ដី​អ្នក​ផង​ដែល​គ្មាន​តម្លៃ​នោះ សូម​ចង​ចាំ​ថា យើង​មិន​បាន​រស់​ដោយ​សារ​សម្ដី​គេ​ឡើយ ហើយ​គេ​ក៏​មិន​ដែល​ចិញ្ចឹម​បាយ​យើង​មូយ​ពេល​ដែរ ដូច​នេះ​សូម​កុំ​កើត​ទុក្ខ​នឹង​សម្ដី​មនុស្ស​ដែល​មើល​មិន​ឃើញ​តម្លៃ​យើង។ ពេល​ខ្លះ​ត្រូវ​ធ្វើ​ហី​ៗ​នឹង​មនុស្ស​មួយ​ចំនួន​ទើប​អាច​រស់​បាន។

២. បើ​រឿង​ខ្លះ​មិន​ទាន់​ត្រូវ​ចិត្ត សូម​គិត​ថា​ទេវ​តា​កំពុង​មាន​ការ​ទុក​ដាក់​ល្អ​ជាង​នេះ

នៅ​ពេល​ខ្លះ ទោះ​បី​ជា​យើង​ព្យាយាម​អស់​ពី​កាយ​ចិត្ត​ក៏​ដោយ ក៏​មាន​រឿង​មួយ​ចំនួន​នៅ​តែ​មិន​ដូច​ចិត្ត​យើង​រំពឹង។ តែ​សូម​កុំ​ទាន់​ប្រញាប់​អស់​សង្ឃឹម​ ឬ​បាក់​ទឹក​ចិត្ត​អី ព្រោះ​គេ​តែង​និយាយ​​ថា ទ្វារ​មួយ​បិទ នឹង​មាន​ទ្វារ​មួយ​ទៀត​បើក​ឡើង​មក។ អ្វី​ដែល​ប្រសើរ​ គឺ​កំពុង​រង់​ចាំ​អ្នក​នៅ​ខាង​មុខ។

៣. កុំ​ស្អប់​​មនុស្ស​ដែល​គួរ​ឲ្យ​ស្អប់​ទៀត

នៅ​ក្នុង​សង្គម​ដ៏​ប្រកួត​ប្រជែង​បែប​នេះ ប្រាកដ​ជា​មាន​មនុស្ស​ដែល​ឈ្នានីស បៀតបៀន​យើង​មិន​តិច​ឡើយ។ តែ​សូម​ចង​ចាំ​ថា គេ​ឈ្ននីស​ ឬ​បៀតបៀន​​យើង គឺ​មក​ពី​យើង​ពូកែ​ជាង​គេ ល្អ​ជាង​គេ ទើប​ធ្វើ​ឲ្យ​គេ​ទើស​បែប​នេះ។ សូម​យក​ពេល​ដែល​ស្អប់​អ្នក​ទាំង​នេះ មក​ស្រលាញ់​មនុស្ស​ដែល​ស្រលាញ់​យើង​វិញ ទើប​មិន​ខាត​ពេល​ឥត​ប្រយោជន៍៕

ចុចអាន៖ ​​ ចាស់​ទុំ​មែនទែន​គឺ​នៅ​ពេល​ដែល គ្រប់​ទុក្ខ​សោក​លែង​បង្ហាញ​ចេញ​ក្រៅ តែ​លាក់​ក្នុង​ចិត្ត

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម