ស្មានមិនដល់! អាហារ៥មុខនេះសម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត
- 2019-10-09 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានមិនដល់! អាហារ៥មុខនេះសម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៅទៀត
នៅពេលគិតដល់កាល់ស្យូម មនុស្សជាច្រើនប្រាកដជានឹកដល់ទឹកដោះគោមិនខាន។ ប៉ុន្តែតាមពិតទៅ មានអាហារមួយចំនួនសម្បូរជាតិកាល់ស្យូមច្រើនជាងទឹកដោះគោទៀតផង។
១. Cheese
Cheese ជាអាហារផលិតចេញពីប្រូតេអ៊ីនទឹកដោះគោ។ ដូច្នេះបរិមាណកាល់ស្យូមក្នុង Cheese ស្មើនឹង២ដងបើធៀបបរិមាណកាល់ស្យូមក្នុងទឹកដោះគោ។ បន្ថែមពីនេះ សារជាតិ lactose ក៏មានកម្រិតតិចជាងទឹកដោះគោដែរ។ ម្ល៉ោះហើយ បើអ្នកចូលចិត្តអាហារបរទេសដោយប្រើ Cheese នោះពេលបរិភោគអ្នកប្រាកដជាទទួលបានកាល់ស្យូមដល់រាងកាយមិនខាន។ តែកុំហូប Cheese ច្រើនពេកព្រោះនឹងធ្វើឲ្យធាត់យ៉ាងរហ័ស។
២. ទឹកដោះគោជូ
ទឹកដោះគោជូ មានជាតិ Fermented ដែលល្អចំពោះសុខភាព ផ្ដល់ប្រូតេអ៊ីននិងកាល់ស្យូមខ្ពស់។ ក្នុងទឹកដោះគោជូ មានម៉ូលីគុលតូចៗដែលងាយបំបែកដើម្បីស្រូបជីវជាតិចូលក្នុងរាងកាយ ដូច្នេះអ្នកមិនចាំបាច់ផឹកទឹកដោះគោជូក្នុងបរិមាណដូចផឹកទឹកដោះគោទេ។ ដើម្បីទទួលបានបរិមាណកាល់ស្យ៉ូម អ្នកគ្រាន់តែផឹកទឹកដោះគោជូមួយកែវតូចក្នុងមួយថ្ងៃ តែព្យាយាមជ្រើសរើសយកទឹកដោះគោជូរសជាតិធម្មតា ដែលគ្មានស្ករ។ .
៣. គ្រាប់ធញ្ញជាតិ
បើសិនជាមាននរណាម្នាក់មានបញ្ហាអាឡែហ្សី គួរតែហូបល្ញខ្មៅ ល្ញស រួមទាំងគ្រាប់ Chia ឲ្យបានច្រើន។ ធញ្ញជាតិទាំងនេះផ្ទុកនូវកាល់ស្យ៉ូមច្រើនជាងទឹកដោះគោដែលមានបរិមាណស្មើគ្នា។ ពិសេស ល្ញខ្មៅ គឺមានបរិមាណច្រើនជាង៨ដងបើធៀបនឹងទឹកដោះគោ។
៤. ត្រីសាឌីន
មានមនុស្សជាច្រើនមិនដឹងទេថា ត្រីសាឌីនសម្បូរជាតិកាល់ស្យ៉ូម។ តាមរយៈត្រីខសាឌីនកំប៉ុង ឬសូម្បីតែឆ្អឹងរបស់ត្រីនេះ ក៏ជាប្រភពនៃកាល់ស្យូមយ៉ាងល្អផងដែរសម្រាប់រាងកាយ។
៥. បន្លែស្លឹកបៃតង
បន្លែស្លឹកបៃតង ជាប្រភពចាំបាច់នៃកាល់ស្យូមដែលមិនអាចអត់បាន។ ក្នុងនោះមានដូចជា ខាត់ណា ផ្លែឃ្លោក ស្ពៃប្រូខូលី ជាដើម។ ញ៉ាំរាល់ថ្ងៃ នឹងទទួលបានជីវជាតិសម្រាប់ចិញ្ចឹមដល់គោលិកាឈាមក្រហម រួមទាំងកាត់បន្ថយភាពស្លេកស្លាំងផងដែរ។៕
ចុចអាន៖ គុណសម្បត្តិខ្ពស់! ជំងឺអាចកាត់បន្ថយបាន ដោយគ្រាន់តែលាងដៃ