គុណសម្បត្តិខ្ពស់! ជំងឺអាចកាត់បន្ថយបាន ដោយគ្រាន់តែលាងដៃ
- 2019-10-08 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គុណសម្បត្តិខ្ពស់! ជំងឺអាចកាត់បន្ថយបាន ដោយគ្រាន់តែលាងដៃ
ស្រលាញ់នរណាម្នាក់ កុំភ្លេចប្រាប់គេឲ្យលាងដៃព្រោះអាចការពារពីជំងឺឆ្លងផ្សេងៗលើសពីអ្នកគិត។ ដៃជាសិរីរាង្គដំបូងគេចាប់កាន់អាហារចូលមាត់ ញីភ្នែក ប៉ះរបួស និងផ្សេងៗទៀត។ បើអ្នកលាងសម្អាតដៃស្អាតគ្រប់ពេល អាចកាត់បន្ថយជំងឺបានច្រើនយ៉ាងណាស់។
១. ជំងឺឆ្លងតាមផ្លូវដង្ហើម
ផ្តាសាយ ក្អក កណ្ដាស់ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមមេរោគ ដែលដកដង្ហើមឆ្លងកាត់ខ្យល់អាកាស។ ទឹកមាត់ចេញពីកណ្ដាស់ ក្អក ដែលប៉ះនឹងវត្ថុអ្វីមួយហើយអ្នកចាបកាន់ដោយមិនបានលាងសម្អាត វាងាយនឹងឆ្លងមកអ្នកខ្លាំងណាស់។
២. ជំងឺក្រពះពោះវៀន
រាគរូស អាសន្នរោគ ជំងឺរលាកថ្លើមប្រភេទ A រួមទាំងប៉ារ៉ាស៊ីតខ្លះ ងាយឆ្លងតាមរយៈដៃ។ ដូច្នេះមុនពេលចាប់កាន់អាហារ ចូលមាត់អ្នកគួរលាងសម្អាតដៃឲ្យស្អាត។
៣. ជំងឺចម្លងដោយការប៉ះផ្ទាល់
ជំងឺរលាកស្រោមខួរ ជំងឺផ្សិត ជាដើមសុទ្ធតែចម្លងមេរោគតាមរយៈការប៉ះមុខរបួស ឬបើមិនដូច្នេះទេ គឺការប៉ះពាល់ផ្ទាល់លើរាងកាយដែលប៉ះផ្នែកផ្សេងទៀត។
ដូច្នេះ ដើម្បីការពារពីការឆ្លងរោគ គ្រូពេទ្យណែនាំឲ្យលាងដៃនៅពេល៖
១. មុននិងក្រោយពេលរៀបចំចម្អិនអាហារ
២. មុនពេលទទួលទានអាហារ
៣. មុននិងក្រោយពេលប៉ះអ្នកជំងឺរួច
៤. មុននិងក្រោយពេលរុំមុខរបួសរួច
៥. ក្រោយចេញពីបង្គន់
៦. ក្រោយពេលប្តូរកន្ទបទារក ឬអ្នកជំងឺវ័យចំណាស់
៧. បន្ទាប់ពីក្អក ឬ កណ្ដាស់រួច
៨. បន្ទាប់ពីប៉ះពាល់សត្វពាហនៈរួច ឬក្រោយពីកើបលាមកសត្វរួច
៩. បន្ទាប់ពីប៉ះធុងសំរាមរួច ៕
ចុចអាន៖ គ្រោះថ្នាក់៤យ៉ាងឈានដល់ស្លាប់ ដោយសារទម្លាប់ហូបបាយខុសក្បួន