Taeyeon និងសមាជិកក្រុម BlackPink បង្ហើបលំហាត់ប្រាណធ្វើឲ្យមានចង្កេះអង្ក្រង
- 2019-10-09 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Taeyeon និងសមាជិកក្រុម BlackPink បង្ហើបលំហាត់ប្រាណធ្វើឲ្យមានចង្កេះអង្ក្រង
ក្រោយពេលទុកឲ្យអ្នកគាំទ្រទន្ទឹងរង់ចាំវិធីទទួលបានរាងក្នុងក្តីស្រមៃជាយូរ នៅទីបំផុត កំពូលតារាចម្រៀងស្រីកូរ៉េ Taeyeon ក៏បានបង្ហើបវិធីហាត់ប្រាណរបស់ខ្លួនហើយ។ ក្បួននេះក៏ត្រូវបានសមាជិកក្រុមចម្រៀង BlackPink អនុវត្តដូចគ្នា។
តារាចម្រៀងជួរមុខកូរ៉េ Taeyeon នៃកំពូលក្រុមចម្រៀង SNSD ត្រូវបានទស្សនិកជនទូទៅស្គាល់ថា ជាសិល្បការិនីដែលមុខក្មេងជាងវ័យ ដ្បិតឈានជើងចូលសិល្បៈ១០ឆ្នាំជាង ហើយមានអាយុ៣០ហើយក៏ដោយ តែមុខនៅក្មេងដូចសិស្សវិទ្យាល័យ។ ទន្ទឹមនឹងមុខក្មេងនេះ រាងស្ដើង ចង្កេះអង្ក្រងធ្វើឲ្យគេស្ញប់ស្ញែងជាខ្លាំង មិនដឹងថានាងហាត់អ្វីខ្លះបានរាងស្អាតយ៉ាងនេះ។
មិនឲ្យអ្នកគាំទ្ររង់ចាំយូរ មុននេះបន្តិច គ្រូបង្វឹករបស់ម្ចាស់បទ Fly បានបង្ហើបពីលំហាត់ប្រាណដើម្បីទទួលបានចង្កេះមួយក្ដាប់នេះ។ តាមនោះដែរ លំហាត់ដែលស្រីស្អាតកើតឆ្នាំ១៩៨៩ ឧស្សាហ៍ហាត់នោះគឺ Pilates ដែលជាលំហាត់ម្យ៉ាងព្យួរខ្លួនរបស់យើងនៅលើខ្សែ ហើយទុកមួយសន្ទុះ និងធ្វើបែបនេះច្រើនដង។
លំហាត់នេះមិនត្រឹមតែធ្វើឲ្យអ្នកហាត់មានចង្កេះតូចនោះទេ វាក៏ជួយតម្រង់តួខ្លួនអ្នកហាត់ឲ្យបានត្រង់ មិនកោងដូចគ្នា។ ក្រៅពីតារាចម្រៀងជួរមុខខាងលើ សមាជិកក្រុមចម្រៀង BlackPink រួមមាន Jennie និង Rose ដែលត្រូវបានគេស្គាល់ថាតារាចង្កេះមួយក្ដាប់នោះ ក៏ហាត់លំហាត់ប្រាណនេះដូចគ្នា៕
ចុចអាន៖ កាត់សក់ខ្លីភ្លាម ម៉ារីម៉ាត្រូវបានគេសរសើរថាមុខស្រដៀង Song Hye Kyo