កាត់សក់ខ្លីភ្លាម ម៉ារីម៉ាត្រូវបានគេសរសើរថាមុខស្រដៀង Song Hye Kyo
- 2019-10-08 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាត់សក់ខ្លីភ្លាម ម៉ារីម៉ាត្រូវបានគេសរសើរថាមុខស្រដៀង Song Hye Kyo
ក្រោយពេលប្ដូរម៉ូដសក់រួច កំពូលតារាសម្ដែងស្រីហ្វីលីពីន Marian Rivera ត្រូវបានគេវាយតម្លៃថាសម្រស់រឹតតែកើនលើសដើម ហើយបើប្រៀបនឹងតារាសម្ដែងស្រុកក្រៅដែលមានម៉ូដសក់ដូចគ្នា នាងក៏មិនចាញ់ប្រៀបប៉ុន្មានដែរ។
ទោះបីជាបានក្លាយជាម្ដាយរបស់កូន២នាក់ហើយក៏ដោយ តែតារាសម្ដែងស្រីជួរមុខហ្វីលីពីន Marian Rivera នៅតែក្ដាប់បានសិល្បការិនីកំពូលសម្រស់បានជាប់ ដោយសម្រស់របស់នាងមានតែកើនឡើងគ្មានស្រកស្រុតឡើយ។
ជាមួយគ្នានេះដែរ ក្នុងរយៈពេលនៅក្នុងសិល្បៈរបស់ខ្លួន ស្រីស្អាតវ័យ៣៥ឆ្នាំតែងត្រូវបានគេចំណាំថាមានសក់វែងរលាស់ស្អាត ដែលនារីភាគច្រើនតែងស្ញប់ស្ញែងចង់បាន។ យ៉ាងណាក្ដី មុននេះបន្តិច តួរឿង ម៉ារីម៉ា បានសម្រេចចិត្តកាត់សក់វែងរបស់ខ្លួនចោល ជំនួសមកវិញដោយម៉ូដសក់ខ្លីត្រឹមក ហើយទទួលបានចំណាប់អារម្មណ៍ជាច្រើន។
ចៃដន្យ ម៉ូដសក់ដែលស្រីស្អាតមកពីហ្វីលីពីនកាត់នេះ គឺស្រដៀងនឹងម៉ូដសក់របស់កំពូលតារាសម្ដែងស្រីកូរ៉េ Song Hye Kyo កំពុងមាននៅពេលបច្ចុប្បន្នដែរ។ ក្រោយពេលរូបភាពថ្មីរបស់ ម៉ារីម៉ា ត្រូវបានចែកចាយលើបណ្ដាញសង្គម ទស្សនិកជនបានសរសើរថា អ្នកម្ដាយកូន២រូបនេះមិនត្រឹមតែសមនឹងសក់វែងនោះទេ សូម្បីតែសក់ខ្លីដែលជាន់នឹងតារាជួរមុខម្នាក់ទៀតនោះ ក៏ស្អាតដែរ ហើយស្អាតម្យ៉ាងម្នាក់៕
ចុចអាន៖ បង្ហាញមុខមិនដល់២នាទី Yoona ធ្វើឲ្យកក្រើកកម្រាលព្រំក្រហមព្រោះស្អាតពេក