គ្រោះថ្នាក់៤យ៉ាងឈានដល់ស្លាប់ ដោយសារទម្លាប់ហូបបាយខុសក្បួន

  • 2019-10-07 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​បាយ​ជា​អាហារ​មួយ​ប្រភេទ​ផ្ដល់​ជីវជាតិ​ជួយ​ទ្រ​ទ្រង់​រាង​កាយ​យ៉ាង​មាន​ប្រសិទ្ធ​ភាព។ ​​ញ៉ាំ​បាយ​រាល់​ថ្ងៃ​​ក៏​ជួយ​ការពារ​ជំ​ងឺ​មហារីក​ ​ការពារ​មិន​ឲ្យ​​កើត​ជំ​ងឺ​វង្វេង​វង្វាន់ ​រួម​ទាំង​​​គ្រប់​គ្រង​សម្ពាធ​ឈាម​ឲ្យ​ដើរ​ល្អ​ទៀត​ផង។ ​យ៉ាង​ណា​ក៏​ដោយ ​មនុស្ស​ជា​ច្រើន​​បង្កើត​ទម្លាប់​ខុស​ក្នុង​ការ​ទទួល​ទាន​បាយ ដែល​ធ្វើ​​ឲ្យ​ជា​ហានិភ័យ​ទៅ​វិញ។

១. ហូប​បាយ​ច្រើន​ពេក

​លោក​វេជ្ជ​បណ្ឌិត​នៃ​​វិទ្យាស្ថាន​ជាតិ​ផ្នែក​ជីវជាតិ​អាហារ​​និយាយ​ថា ​មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ហូប​បាយ​ច្រើន​ ដោយ​ពុំ​ដឹង​ថា​​បាយ​ផ្ទុក​ជាតិ​ស្ករ​ច្រើន​នោះ​ទេ។ ​បើ​អ្នក​ញ៉ាំ​បាយ​ច្រើន​​ហួស ​កម្រិត​ជាតិ​​ស្ករ​ក្នុង​សម្ពាធ​ឈាម​នឹង​ឡើង​ខ្ពស់​ហើយ​នឹង​ផ្ដល់​គុណ​វិបត្តិ​ដល់​ជីវិត​ផង​ដែរ។

អ្នក​ក៏​ប្រឈម​នឹង​ការ​កើត​ជំ​ងឺ​ទឹក​នោម​ផ្អែម រួម​ទាំង​ប្រព័ន្ធ​សរសៃឈាម​បេះ​ដូង ​ជំ​ងឺ​បេះ​ដូង ​ដាច់​សរសៃឈាម​ខួរ​ក្បាល ដែល​បណ្ដាល​ឲ្យ​ស្លាប់។ ដូច​នេះ មនុស្ស​ពេញ​វ័យ​គួរ​ញ៉ាំ​បាយ​ជា​មធ្យម​ ២​ចាន​គោម​ក្នុង​​របប​អាហារ​មួយ​ពេល​បាន​ហើយ។

២. ញ៉ាំ​បាយ​ក្លាស្សេ

ដោយ​សារ​អាកាស​ធាតុ​ក្ដៅ ​អ្នក​ខ្លះ​យក​បាយ​ទៅ​ក្លាស្សេ​ឲ្យ​ត្រជាក់។ ​ហូប​បាយ​ក្លាស្សេ​យូរ​ទៅ​នឹង​បណ្ដាល​ឲ្យ​កើត​ជំ​ងឺ​បាន​។ ​​បើ​មើល​ទៅ​ ​ដូច​មិន​ទំនង​ថា​វា​អាច​ឲ្យ​កើត​ជំ​ងឺ​ទេ ​តែ​វា​​បណ្ដាល​ឲ្យ​អ្នក​ទទួល​ទាន​ទៅ​ជា​ពុល ​ក្អួត ​រាគ​បាន​ដែរ។ ដូច្នេះ​អ្នក​ជំនាញ​ណែ​នាំ​ថា ​អ្នក​គួរ​ហូប​បាយ​ដែល​ទុក​ក្នុង​កម្រិត​សីតុណ្ហភាព​ធម្មតា ​ហើយ​​ទុក​បាន​មិន​លើស​ពី​២៤​ម៉ោង។

៣. ​កម្ដៅ​បាយ​កក

​ព្រោះ​ស្ដាយ​បាយ​នៅ​សល់​ពី​យប់ ​មនុស្ស​ជា​ច្រើន​តែង​កម្ដៅ​បាយ​ទុក​ហូប​នៅ​ថ្ងៃ​បន្ទាប់។ ទម្លាប់​នេះ​នឹង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ​ពោះ​វៀន ​ឈឺ​ក្រពះ ​ជា​ដើម។

​៤. ​ផឹក​ទឹក​តែ​អំឡុង​ពេល​បាយ ​និង​ក្រោយ​បាយ​រួច

អ្នក​ខ្លះ​យល់​ថា ​ផឹក​តែ​​អំ​ឡុង​​​ពេល​ហូប​បាយ​និង​ក្រោយ​បាយ​រួច ​ធ្វើ​ឲ្យ​​ជួយ​រំលាយ​​អាហារ​បាន​ល្អ ​ព្រម​ទាំង​ជួយ​បង្កើន​រស​ជាតិ។ ប៉ុន្តែ​បើ​តាម​វេជ្ជ​បណ្ឌិត​អះ​អាង​ថា ​នេះ​ជា​កំហុស​ទៅ​វិញ​ទេ។ ​​ទឹក​តែ​នឹង​ធ្វើ​ឲ្យ​​ជីវជាតិ​ក្នុង​អាហារ​ទៅ​ជា​សាប ​ប៉ះ​ពាល់​ក្រពះ ធ្វើ​ឲ្យ​ទឹក​ក្រពះ​បញ្ចេញ ​រួម​ទាំង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​រំ​លាយ​អាហារ ធ្វើ​ឲ្យ​រាយ​កាយ​បាត់​បង់​ជាតិ​ដែក​ថែម​ទៀត៕

ចុចអាន៖ ​​ មនុស្ស៤ប្រភេទ មិនគួរបរិភោគមីកញ្ចប់ឬកំប៉ុងឡើយ

​​​

ប្រភព៖ phunusuckhoe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម