ចង់​ដឹង​ថា Crush មាន​ចិត្ត​លើ​យើង​ឬ​ក៏​អត់ សង្កេត​មើល​ចំណុច​ទាំង​នេះ​

  • 2019-10-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​កាន់​តែ​ចង់​ឲ្យ​ប្រាកដ​ចិត្ត​ថា Crush មាន​ចិត្ត​ស្រលាញ់​មក​យើង​វិញ​ឬ​ក៏​អត់ កុំ​ភ្លេច​តាម​ដាន​ចំណុច​ទាំង​នេះ។ គ្រាន់​តែ​បាន​និយាយ​គ្នា​តាម​ការ​ផ្ញើរ​សារ​ មិន​ប្រាកដ​ថា​គេ​មាន​ចិត្ត​មក​លើ​យើង​នោះ​ទេ។ ប៉ុន្តែ​បើ​គេ​ក៏​ចាប់​អារម្មណ៍​អ្នក ដូច​អ្នក​គិត​ចំពោះ​គេ​ដែរ នោះ​ចំណុច​តូច​តាច​ទាំង​នោះ​នឹង​លេច​ឡើង​តាម​រយៈ​ការ​និយាយ​របស់​គេ។​​

១. គេ​សួរ​ពី​អំពី​រឿង​រ៉ាវ​កំប៉ិច​កំប៉ុក​របស់​អ្នក

គេ​ប្រហែល​ជា​ចេះ​តែ​សួរ​គ្រប់​យ៉ាង​ពី​អ្នក​ដើម្បី​ឲ្យ​កាន់​តែ​ជិត​ស្និទ​នឹង​អ្នក ប៉ុន្តែនេះ​ជា​អ្វី​ដែល​អាច​បង្កើត​ទំនាក់​ទំនង​ដ៏​ល្អ​បំផុត​ជា​មួយ​អ្នក។ ប្រសិន​បើ​អ្នក​ពេញ​ចិត្ត​គេ​ដែរ ឆក់​យក​បេះ​ដូង​គេ​ក្នុង​ឱកាស​នេះ​និង​ស្វែង​យល់​ពី​គេ​ឲ្យ​កាន់​តែ​ច្បាស់។

តែ​បើ​អ្នក​មិន​ប្រាកដ​ថា​គោល​បំណង​ពិត​គេ​ដែល​គិត​មក​លើ​អ្នក ចំណុច​ល្អ​បំផុត​អ្នក​អាច​ធ្វើ​បាន​គឺ​បន្ត​លេង​ឆាក​ល្ខោន​នេះ​ទៀត​សិន​ដើម្បី​ចាំ​មើល​ថា​វា​នឹង​យ៉ាង​ម៉េច​ទៀត​នា​ពេល​ខាង​មុខ។

២. គេ​ផ្ញើរ​រូបថត​ស្អាត​ៗ​គេ​ឲ្យ​មើល ក្នុង​បំណង​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក

គេ​នឹង​ផ្ញើរ​រូប​ស្អាតៗ​ដែល​មនុស្ស​ស្រី​ចូល​ចិត្ត​ឲ្យ​មើល ដូច​ជា​រូប​ទេសភាព​សម្រស់​ធម្មជាតិ ផ្កា កូន​ឆ្កែ​កូន​ឆ្មា ដើម្បី​បាន​និយាយ​ជា​មួយអ្នក។ ​​​ប្រសិន​បើ​គេ​ស្រលាញ់​អ្នក គេ​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​ឲ្យ​អ្នក​ចាប់​អារម្មណ៍​គេ កត់​សម្គាល់​គេ​ក្នុង​បេះដូង​អ្នក​ ដូច​ជា​ការ​ផ្ញើរ​រូប​ដើម្បី​បាន​លេស​ជជែក​ជា​មួយ​អ្នក​ជាដើម។

ពេល​អ្នក​តប​នឹង​សារ​គេ​ហើយ មាន​អារម្មណ៍​ល្អ​ទៅ​លើ​គេ​ដែរ អី​ច៊ឹង​ដល់​ពេល​ត្រូវ​ស្វែក​រក​ការ​ពិត​ឲ្យ​ខ្លូន​ហើយ។

៣. ចុច ​រូប​ខ្យូត​ៗ ឬ រូប​បេះដូង រាល់​ពេល​និយាយ​ជា​មួយ​អ្នក

គេ​នឹង​ចុច​រូប រូប​បេះដូង តប​នឹង​សារ​អ្នក ដើម្បី​ឆក់​យក​ចិត្ត​ដួង​ចិត្ត​អ្នក។ ​គិត​ត្រង់​ចំណុច​នេះ គេ​នឹង​មិន​ធ្វើ​រឿង​ទាំង​នេះ​ឡើយ​ប្រសិនបើ​គេ​មិន​បាន​ពេញ​ចិត្ត​អ្នក។ ដោយ​សារ​តែ​គេ​ពេញ​ចិត្ត​អ្នក​ដែរ ទើប​រឿង​ទាំង​នេះ​កើត​ឡើង។

ប្រសិន​បើ​គេ​ព្យាយាម​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​សប្បាយ​ចិត្ត កុំ​ភ្លេច​លើក​ទឹក​ចិត្ត​គ្នា​ផង។

៤. គេ​​ហៅ​ឈ្មោះ​ក្រៅ​អ្នក នៅ​ពេល​និយាយ​ជា​មួយ​អ្នក

គេ​ប្រាក​ដ​ជា​ព្យាយាម​ទាញ​ចំណាប់​អារម្មណ៍​ពី​អ្នក ដូច​ជា​តាម​រយៈ​ការ​ហៅ​ឈ្មោះ​ក្រៅ​អ្នក។ គេ​ប្រហែល​ជា​មាន​អារម្មណ៍​ខ្មាស​​អៀន​ដើម្បី​ទៅ​ជួប​អ្នក ប៉ុន្តែ​អ្វី​ដែល​សំខាន់​គេ​ចង់​ឲ្យ​អ្នក​ដឹង​ថា​អ្នក​ជា​មនុស្ស​ពិ​សេស​សម្រាប់​គេ។

ប្រ​សិន​បើ​អ្នក​ស្រលាញ់​គេ​ដែរ ហៅ​ឈ្មោះ​ក្រៅ​គេ​ផង​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​កាន់​តែ​មាន​ភាព​ស្និត​ស្នាល​ជាង​មុន។

៥. គេ​តែង​តែ​ចង់​ដឹង​អ្នក​ធ្វើ​អ្វី ពេល​ទំនេរ

គេ​នឹង​ព្យា​យាម​សួរ​ពី​គម្រោង​អ្នក​​រាល់​ពេល​អ្នក​ទំនេរ អ្នក​ទៅ​ណា អ្នក​ធ្វើ​អ្វី ហើយ​ទៅ​ជា​មួយ​នរណា​។ ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​សំ​នូរ​បែប​ផ្ទាល់​ខ្លួន​ចឹង អ្នក​អាច​តប​ទៅ​គេ​ដោយ​គូរ​ឲ្យ​ស្រលាញ់​ថា​ « អត់​មាន​គម្រោង​អី​នោះ​ទេ​ថ្ងៃ​នេះ» ។

ប្រសិន​បើ​អ្នក​មិន​ប្រកាន់​ក្នុង​ការ​ណាត់​ជួប​គេ​ទេ ទាញ​យក​ឱកាស​នេះ​ហើយ​និយាយ​ថា «​ ខ្ញុំ​មិន​ធ្វើ​អ្វី​ទេ​ថ្ងៃ​នេះ អី​ច៊ឹ​ង​ទៅ​ក្រៅ​អត់?» ។ ​

ចុចអានបន្ត៖

៨ សញ្ញា​នេះ​នឹង​កើត​ឡើង ពេល​គេ​អស់​ចិត្ត​ស្រលាញ់​អ្នក

ប្រភព៖ Spiceee ប្រែ​សម្រួល៖ ង៉ាន់ សុគុន

អត្ថបទពេញនិយម