បង្ហាញមុខមិនដល់២នាទី Yoona ធ្វើឲ្យកក្រើកកម្រាលព្រំក្រហមព្រោះស្អាតពេក
- 2019-10-07 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បង្ហាញមុខមិនដល់២នាទី Yoona ធ្វើឲ្យកក្រើកកម្រាលព្រំក្រហមព្រោះស្អាតពេក
វត្តមានរបស់តារាសម្ដែង និងចម្រៀងជួរមុខកូរ៉េ Im Yoona នៅក្នុងកម្មវិធីថ្មី ទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រ។
មុននេះ កម្មវិធីមហោស្រពភាពយន្តអន្តរជាតិ Busan ត្រូវបានប្រព្រឹត្តឡើងនៅទីក្រុងសមុទ្រ Busan ប្រទេសកូរ៉េ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាជាតិ និងអន្តរជាតិ។
ក្នុងចំណោមតារាប្រុសស្រីជាច្រើន សិល្បការិនីមួយរូបដែលទាក់ទាញបានចំណាប់អារម្មណ៍ច្រើនជាងគេនោះគឺ តារាចម្រៀង និងសម្ដែងល្បីឈ្មោះ Im Yoona នេះឯង។ សមាជិកក្រុមចម្រៀង SNSD ស្លៀករ៉ូបវែងអូសដីពណ៌លឿងស្រាល ចុះពីលើរថយន្ត ត្រូវបានបណ្ដាញព័ត៌មានវាយតម្លៃថាស្អាតមិនចាញ់ព្រះនាងក្នុងរឿងនិទានឡើយ។
កម្រងរូបភាពរបស់តួរឿង EXIT ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន ដោយពួកគេបានឲ្យដឹងថា ទោះចូលសិល្បៈ១០ឆ្នាំជាងហើយក៏ដោយ តែសម្រស់របស់ស្រីស្អាតវ័យ ២៩ឆ្នាំនៅតែពិបាករកអ្នកជំនួសបាន៕
ចុចអាន៖ បងស្រីកូន២របស់ Jisoo ក្រុម BlackPink បង្ហាញមុខស្អាតដូចកំពូលតារា