កូន​ភ្លោះ​សង្ហារ​កប់​ដែល​ធ្វើ​ឲ្យ​ស្រី​ៗ​លង់​គ្រប់គ្នា ការ​ពិត​ជា​មនុស្ស​ស្រី​ទេ

  • 2019-10-07 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ជា​ច្រើន​បាន​ស្រងាក​ចិត្ត​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា​​កូន​ភ្លោះ​រូប​សង្ហារល្បី​ឈ្មោះ​លើ​បណ្ដាញ​សង្គម ការ​ពិត​មិន​មែន​ជា​មនុស្ស​ប្រុស​ឡើយ។

ជាមួយ​នឹង​រូប​សម្បត្តិ​សង្ហារ​ឥត​ទាស់ បង​ប្អូន​ភ្លោះ​មួយ​គូ​មក​ពី​ប្រទេស​ចិន​បាន​ល្បី​កក្រើក​ទាំង​នៅ​លើ​បណ្ដាញ​សង្គម​ចិន ក៏​ដូច​ជា​ប្រទេស​​អាស៊ី​នានា។ យ៉ាងណាក្ដី មុន​នេះ​បន្តិច អ្នក​គាំទ្រ​​របស់​បង​ប្អូន​ភ្លោះ​មួយ​គូ​នេះ ស្រាប់​តែ​ភ្ញាក់​ព្រើត​​នៅ​ពេល​ដឹង បង​ប្អូន​សង្ហារ​នេះ​ការ​ពិត​មិន​មែន​ជា​មនុស្ស​ប្រុស​ឡើយ គឺ​ជាកូន​ភ្លោះ​ស្រីនោះ​ទេ។

ជាមួយ​គ្នា​នេះ​ដែរ ព័ត៌មាន​របស់​អ្នក​ទាំង​២​ក៏​ត្រូវ​បាន​បង្ហើប​ដូច​គ្នា។ តាម​នោះ​ដែរ បង​ស្រីមាន​ឈ្មោះ​ថា Liu Bei Fei កើត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ ឆ្នាំ​១៩៩៧ កំពុង​រស់​នៅ​ខេត្ត Zhejiang និង​តាម​រៀន​សកលវិទ្យាល័យ​កសិកម្ម Zhejiang។ រីឯ​ប្អូន​ស្រី​វិញ​មាន​ឈ្មោះ​ថា Liu Meng រស់​នៅ​ក្នុង​ខេត្ត​តែ​មួយ កំពុង​តាម​រៀន សកលវិទ្យាល័យ​អក្សរសាស្ត្រ Zhejiang។

ទោះ​បី​​ជា​ដឹង​ថា ស្រី​ស្អាត​ទាំង​២​មិន​មែន​ជាមនុស្ស​ប្រុស​ក៏​ដោយ ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​ភ្ញាក់​ផ្អើល ដ្បិត​បង​ប្អូន​រូប​នេះ មើល​យ៉ាងណា​ក៏​នៅ​តែ​សង្ហា ហើយ​មិន​មាន​ទម្រង់​មុខ​របស់​មនុស្ស​ស្រី​សោះ៕

ចុចអាន៖ ​​ ស្រលាញ់​គ្នា​តាម​អនឡាញ​១​ឆ្នាំ ស្រី​ម្នាក់​បះសក់​ពេល​ឃើញ​សង្សារ​នៅ​ក្រៅ​សង្ហា​កប់​ខុស​ក្នុង​រូប

ប្រភព៖ KhoTho-TV ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម