ស្រលាញ់គ្នាតាមអនឡាញ១ឆ្នាំ ស្រីម្នាក់បះសក់ពេលឃើញសង្សារនៅក្រៅសង្ហាកប់ខុសក្នុងរូប
- 2019-10-04 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់គ្នាតាមអនឡាញ១ឆ្នាំ ស្រីម្នាក់បះសក់ពេលឃើញសង្សារនៅក្រៅសង្ហាកប់ខុសក្នុងរូប
មនុស្សស្រីម្នាក់ទៀតដែលត្រូវបោកដូចគ្នាពេលស្រលាញ់គ្នាតាមអ៊ីនធឺណិត តែបើត្រូវបោកដូចជានាងបែបនេះ ប្រហែលជាអ្នកណាក៏ចង់ត្រូវគេបោកដែរ។
សម្រាប់ករណីដែលពេលស្រលាញ់គ្នាតាមអនឡាញ ឃើញរូបស្អាត តែពេលជួបខាងក្រៅ មិនដូចរូបនោះ គឺមានច្រើនករណីមកហើយ។ យ៉ាងណាមិញ ពេលឃើញរូបអាក្រក់ តែឃើញនៅក្រៅស្អាតដូចជាកម្ររកឃើញណាស់។
យ៉ាងណាក៏ដោយ មុននេះបន្តិច នារីម្នាក់មានសំណាង នៅពេលជួបករណីទី២ដោយផ្ទាល់។ តាមនោះដែរ នារីខាងលើ ជាមនុស្សបែបមិនសូវចេះនិយាយស្ដី ជាពិសេសគឺនៅចំពោះមុខមនុស្សប្រុសតែម្ដង។ ដោយសារតែហេតុនេះហើយ ទើបនាងសម្រេចចិត្តរកសង្សារតាមអនឡាញវិញ។ ក្រោយពេលរកឃើញបុរសម្នាក់ ដែលនិយាយស្ដីត្រូវគ្នា ពួកគេក៏សម្រេចចិត្តដោះដូររូបថត ហើយក្លាយជាសង្សារនឹងគ្នា។
នៅក្នុងរូប ខាងប្រុសមានរូបរាងសាមញ្ញ រាងធាត់បន្តិច មិនមានអ្វីលេចធ្លោឡើយ។ ខុសពីគូស្នេហ៍អនឡាញដទៃដែលតែងណាត់ជួបគ្នា ក្រោយរយៈពេលខ្លីនោះ ពួកគេទាំង២បានចំណាយដល់តែ១ឆ្នាំ ទើបសម្រេចចិត្តជួបគ្នា។
ថ្ងៃដែលជួបដំបូងនោះ ខាងស្រីក៏ទើបតែដឹងថា នាងត្រូវគេបោកហើយ ដ្បិតនៅខាងក្រៅ សង្សាររបស់នាង ស្អាតជាងក្នុងរូបឆ្ងាយណាស់ ហើយក៏មិនធាត់អីដែរ។ ក្រោយពេលរឿងរ៉ាវរបស់នាងត្រូវបានបង្ហោះលើបណ្ដាញសង្គម មនុស្សជាច្រើនបានជួយអរនាង ព្រោះមិនមែនអ្នកណាក៏មានសំណាងបែបនេះនោះទេ ដ្បិតភាគច្រើន គឺមនុស្សខាងក្រៅមិនស្អាតដូចក្នុងរូបឡើយ៕
ចុចអាន៖ ស្មានតែស្រលាញ់ប៉ះចំកំពូលស្រីស្អាត បុរសម្នាក់ដាច់ផ្ងារពេលឃើញមុខពិតសង្សារលើកទី១