ល្បងប្រាជ្ញា៖ តើនរណាជាចោរពិតប្រាកដ?

  • 2019-10-07 10:10:00
  • ចំនួនមតិ 82 | ចំនួនចែករំលែក 54

ដើម្បី​អាច​ឆ្លើយ​សំនួរ​មួយ​នេះ​បាន ដំបូង​អ្នក​ត្រូវ​ចំណាយ​ពេល​អាន​​ប្រធាន​បទនិង​​ពិនិត្យ​ទៅ​​លើ​រូបភាព​ទាំង​៣​ ឲ្យ​បាន​ល្អិន​ល្អន់ បន្ទាប់​មក​ប្រើ​ការ​ស្រមើស្រមៃ ថ្លឹង​ថ្លែង​ឲ្យ​សម​ហេតុផល​បន្តិច​សិន មុន​នឹង​រក​ឃើញ​ចម្លើយ​។

នៅ​ក្នុង​ផ្សារ​ទំនើប​មួយ ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ចោរ​លួច​អីវ៉ាន់​។ ករណី​នេះ​បាន​កើត​ឡើង​ ៣ លើក​ គឺ​នៅ​ខែ មករា មេសា និង​ មិថុនា។ ចោរ​ទៅ​បាត់​ពិត​មែន ប៉ុន្តែ​ក្រោយ​មក​ ​នៅ​ពេល​បើក​កាមេរ៉ា​សុវត្ថិភាព​មើល ទើប​អាច​វែក​រក​ឃើញ​មុខ​ចោរ​ពិត​ប្រាកដ។

តើ​អ្នក​គិត​ថា​នរណា​ជា​ចោរ? ចង់​ដឹង​កាន់​​តែ​ច្បាស់ ទៅតាម​ដាន​ចម្លើយ​ខាង​ក្រោម​ទាំង​អស់​គ្នា​។

​​នៅ​ពេល​ពិនិត្យ​រួច​រាល់ ច្បាស់​ណាស់​ស្រ្តី​ពោះ​ធំ​គឺ​ជា​ចោរ ព្រោះ​តាម​ការ​បង្ហាញ​​នៅ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​និមួយៗ​គិត​ចាប់​តាំង​ពី​ខែ​មករា មាន​រយៈ​ពេល ៦-៧​ខែ​​ហើយ ​ ប៉ុន្តែ​ពោះ​របស់​ស្រ្តី​ម្នាក់​នោះ គ្មាន​ការ​ប្រែប្រួល​ទាល់​តែ​សោះ​៕

ចុចអានបន្ត៖ ក្បាច់ការពារខ្លួន ៥ ស្រីៗគួរចេះសម្រាប់តតាំងជាមួយជនខិលខូច

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី