កម្ពស់​ចាញ់ Kendal Jenner មួយ​មេឃ, Yang Mi នៅ​តែ​បាន​គេ​វាយ​តម្លៃ​ថា​ស្អាត​មិន​ចាញ់​គេ

  • 2019-10-08 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជាមាន​កម្ពស់​ខុស​គ្នា​ដូច​មេឃ​ដី​​ក៏​ដោយ តែ​តារា​សម្ដែង​ស្រី​មក​ពី​ប្រទេស​ចិន ហាក់​មិន​សូវ​ចាញ់​ប្រៀប​មិត្ត​រួម​អាជីព​មក​ពី​សហរដ្ឋ​អាមេរិក​ឡើយ។

កន្លង​ទៅ​នេះ ម៉ាក​ស្បែក​ជើង​លំដាប់​ខ្ពស់​មួយ ដែល​មាន​កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi ព្រម​ទាំង​តារា​បង្ហាញ​ម៉ូដ​អាមេរិក Kendal Jenner ជា​អ្នក​តំណាង​នោះ ទើប​តែ​បញ្ចេញ​កម្រង​រូបភាព​ថ្មី​របស់​ប្រេន​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​ផលិតផល​របស់​ខ្លួន។ ខុស​ពី​តំណាង​មក​ពី​សហរដ្ឋ​អាមេរិក អ្នក​ម្ដាយ​កូន​១ Yang Mi ជ្រើស​រើស​យក​ការ​ផាត់​មុខ​បែប​ស្រាល និង​សុភាព​សម្រាប់​កម្រង​រូបភាព​ថ្មី។

ទោះ​បី​ជា​មាន​វ័យ​ច្រើន​ជាង ក៏​ដូច​ជា​កម្ពស់​ទាប​ជាង​ដៃ​គូ​ម្ខាង​ទៀត​ច្រើន​ក៏​ដោយ តែ​តួ​រឿង Eternal Love ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា សម្រស់​ហាក់​មិន​មាន​ការ​ចាញ់​ប្រៀប​ឡើយ។ ផ្ទុយ​មក​វិញ រូបភាព​របស់​នាង​ទទួល​បាន​ការ​សរសើរ​ជា​ច្រើន ជាមួយ​នឹង​ជើង​វែង​ស្រឡូន​មិន​ចាញ់​ Kendal ឡើយ៕

ចុចអាន៖ ​​ បង្ហាញ​មុខ​មិន​ដល់​២​នាទី Yoona ធ្វើ​ឲ្យ​កក្រើក​កម្រាល​ព្រំ​ក្រហម​ព្រោះ​ស្អាត​ពេក

ប្រភព៖ 2sao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម