បង​ស្រីកូន​២របស់ Jisoo ក្រុម BlackPink បង្ហាញ​មុខ​ស្អាត​ដូច​​កំពូល​តារា​

  • 2019-10-04 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​វ័យ​ជ្រេ​បន្តិច ហើយ​មាន​កូន​ដល់​ទៅ​២​នាក់​ហើយ​ក៏​ដោយ តែ​សម្រស់​របស់​បង​ស្រីនៃ​តារា​ចម្រៀង​ស្រី​កូរ៉េ Jisoo នៅ​តែ​ធ្វើ​ឲ្យ​​គេ​កោត​សរសើរ​មិន​ដាច់​ពី​មាត់។

នៅ​ក្នុង​កំពូល​ក្រុម​ចម្រៀង​ស្រី​កូរ៉េ BlackPink ដែល​កំពុង​ល្បី​ឡើង​កូដ​ខ្លាំង​នោះ សមាជិក Jisoo ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​ជា​សមាជិក​ដែល​មាន​សម្រស់​ស្អាត​លេច​ធ្លោ​ជាង​គេ ទោះ​បី​ជា​និយម​តែង​ខ្លួន​បែប​ស្រគត់ស្រគុំ​ក៏​ដោយ។

យ៉ាងណាក្ដី មិន​មែន​មនុស្ស​ច្រើន​ឡើយ​ដែល​ដឹង​ថា ស្រី​ស្អាត​រូប​នេះ​នៅ​មាន​បង​ស្រី​បង្កើត​ម្នាក់​ទៀត​ដែល​មាន​សម្រស់​ក៏មិន​ចាញ់ ឬអាច​និយាយ​ថា​លេច​ធ្លោ​ស្ទើរ​ដូច​តារា​កំពូល​ក៏​ថា​បាន។ ជាក់​ស្ដែង មុន​នេះ​បន្តិច នៅ​ក្នុង​កម្មវីធី​មួយ​ដែល​និយាយ​ពី​វិធី ចិញ្ចឹម​កូន​នោះ គេ​បាន​បង្ហាញ​ពី​ជីវិត​រស់​នៅ​របស់ Jiyoon ដែល​ជា​បង​ស្រី​របស់ ម្ចាស់​បទ Kill This Love។

ក្រោយ​ពេល​កម្មវិធី​នេះ​ត្រូវ​បាន​ចាក់​ផ្សាយ ទស្សនិកជន​បាន​បង្ហញ​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល បង​ស្រី​កូន​២រូប​នេះ មាន​ទម្រង់​មិន​ចាញ់​តារា​សម្ដែង​នោះ​ឡើយ។ អ្នក​គាំទ្រ​បាន​លាន់​មាត់​ថា​ហ្សេន​គ្រួសារ​របស់ Jisoo ពិត​ជា​ល្អ​មែន ដ្បិត​កើត​កូន​មក​សុទ្ធ​តែ​ស្អាត​ៗ​ទាំង​អស់៕

ចុចអាន៖​ ​ មាន​អ្នក​ឧបត្ថម្ភ​ខោអាវ​កាលីប​រាប់​ភ្លេច BlackPink នៅ​តែ​និយម​ស្លៀក​ខោអាវ​ដដែរ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម