របស់​របរ​និង​សម្លៀក​បំពាក់​ដែល​​អ្នក​គិត​ថា​ធម្មតា​ ប៉ុន្តែ​ត្រូវ​ហាម​ផ្ដាច់​ក្នុង​ប្រទេស​មួយ​ចំនួន

  • 2019-10-07 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​​​​ធ្វើ​ដំណើរ​ចេញ​ទៅ​ប្រទេស​ផ្សេងៗ អ្នក​​ដាច់​ខាត​​ត្រូវ​តែ​ដឹង​ពី​ច្បាប់​ទម្លាប់ និង​​ការ​​ហាម​ប្រាម​​នានា ដើម្បី​ជៀសវាង​ការ​បំពាន​ច្បាប់​​នៅ​ក្នុង​ប្រទេស​ដទៃ។ របស់​របរ​និង​សម្លៀក​បំពាក់​​ខាង​ក្រោម​នេះ​ ​គឺ​​ជា​​​បម្រាម​ហាម​យក​ចូល​ឬ​ប្រើប្រាស់​​ក្នុង​ប្រទេស​មួយ​ចំ​នួន។

១. ប្រទេស​ថៃ៖ បំពង់​បារី​អេឡិចត្រូនិក រូប​ចម្លាក់​ព្រះ​ពុទ្ធ ផ្លែ​ឪឡឹក

​​​​ច្បាប់​នៃ​​​ប្រទេស​​ថៃ​បាន​ចែង​រួច​មក​ហើយ​ថា អ្នក​ដែល​ប្រើ​ប្រាស់​បំពង់​បារី​អេឡិចត្រូនិក​ ត្រូវ​ពិន័យ​​​​ជា​​សាច់​​ប្រាក់​​ចាប់​​ពី​​៣០ម៉ឺន​បាត ឬ​ត្រូវ​​ជាប់​គុក​​រយៈ​ពេល​១០​ឆ្នាំ។ ម្យ៉ាង​វិញ​ទៀត អ្នក​មិន​​​​​អាច​​យក​រូប​ចម្លាក់​ព្រះ​ពុទ្ធ​ ដែល​មាន​ទំហំ​ធំ​ជាង​១៣​សង់ទីម៉ែត្រ​ ទៅ​កាន់​ប្រទេស​ដទៃ​បាន​ឡើយ។ ​ក្រៅ​ពី​​រូប​​​ចម្លាក់ ផ្លែ​ឪឡឹក​​​គឺ​ហាម​ដាច់​​ខាត​មិន​ឲ្យ​ដាក់​​​តាម​ផ្លូវ​អាកាស​ ព្រោះ​​​​​​ពួក​គេ​​ជឿជាក់​ថា​នៅ​​ក្នុង​​យន្តហោះ​​មាន​សម្ពាធ​ខ្ពស់​ ដែល​អាច​ធ្វើ​ឲ្យ​ឪឡឹក​ផ្ទុះបាន។

​២. ​ប្រទេសនូវែលសេឡង់៖ សត្វ​​​ចិញ្ចឹម​និង​ប្រភេទ​កង់​មួយ​​ចំនួន

ក្នុង​ប្រទេស​នេះ​ បាន​ហាម​មិន​ឲ្យ​​យក​​ចូល​កង់​​​ដែល​ប្រើប្រាស់​​ហើយ ព្រោះ​ពួក​គេ​ខ្លាច​​​មេរោគ​ផ្សេងៗ​ជាប់​​​មក​ជាមួយ​សំបក់​​កង់ ​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ដី ដំណាំ​ឬ​បន្លែ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។ មួយ​វិញ​ទៀត​ប្រភេទ​សត្វ​ចិញ្ចឹម​​​​មួយ​​ចំនួន​ក៏​​បាន​ហាម​ឃាត់​មិន​ឲ្យ​នាំ​ចូល​ដែរ រួម​មាន ឆ្កែ​ Pit Bull របស់​អាមេរិក ឆ្កែ​ Mastiff របស់​​ប្រទេស​ប្រេស៊ីល ឆ្កែ​Dogo Argentino ឆ្កែ​Mastiff របស់​ប្រទេស​ជប៉ុន និង​​​ប្រភេទ​សេក Canary។

៣. ប្រទេស​ស្វីស៖ ហាម​​មិន​ឲ្យ​​យក​ចូល​នាឡិកា ស្វីស​ក្លែងក្លាយ

ដោយ​​សារ​តែ​​ប្រទេស​​ស្វីស មាន​ភាព​​ល្បី​ល្បាញ ប៉ិន​ប្រសប់ និង​អាច​ផលិត​នាឡិកា​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​លើ​ពិភព​លោក។ ហេតុ​នេះ​ហើយ​ ប្រសិន​បើ​អ្នក​ពាក់​​​នាឡិកា​ស្វីស​ក្លែង​ក្លាយ ហាក់​​បី​ដូច​ជា​​​បំបាក់​មុខ មិន​ឲ្យ​តម្លៃ ​និង​ប្រមាថ​ស្នាដៃ​​របស់​ពួក​គេ។ នាយកដ្ឋាន​គយនៃ​ប្រទេស​ស្វីស នឹង​ធ្វើ​ការ​​​​ដោះ​ទុក​ ក្នុង​ករណី​ដែល​ពួក​គេ​​សង្ស័យ​ថា​អ្នក​ពាក់​​នាឡិកា​ក្លែងក្លាយ ប៉ុន្តែ​ពួក​​​គេ​នឹង​ឲ្យ​មក​អ្នក​វិញ​ ប្រសិន​បើ​​ពេល​ពិនិត្យ​មើល​ហើយ​​​​​វា​​ពិត​ជា​​ផលិត​ផល​សុទ្ធ​មែន។

៤.​ប្រទេសបាបាដុស៖ ​​ហាម​មិន​​​ឲ្យ​ពាក់​អាវ​​ទាហាន

នៅ​ Barbados ​ដែល​​ជា​កោះ​មួយ​នៅ​​ប៉ែក​អាមេរិក​ខាង​ជើង ​​​អ្នក​ដំណើរ​មិន​​គួរ​ស្លៀក​ពាក់​​​​​​ ស្ទីល​​បែប​ទាហាន​នោះ​ទេ លុះ​ត្រា​តែ​គេ​បាន​សុំ​ការ​អនុញ្ញាត​ពី​ប៉ូលិស​នៅ​ក្នុង​តំបន់​នេះ​សិន ព្រោះ​​នៅ​ក្នុង​ច្បាប់​ បាន​ចែង​ថា​ មាន​តែ​ទាហាន​ប៉ុណ្ណោះ​ដែល​​មាន​សិទ្ធ​​​ស្លៀក​ពាក់​ឯកសណ្ឋាន​មួយ​នេះ។

៥. ប្រទេស​កេនយ៉ា៖ ប្រើប្រាស់​ថង់​ប្លាស្ទិក ត្រូវ​​ដាក់​​ទោស​ដោយ​ជាប់​ពន្ធនាគារ ឬ​​ការ​ពិន័យ​ធ្ងន់

​​​​ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក នៅ​ប្រទេស​កេនយ៉ា បាន​បង្កើត​ច្បាប់​មិន​ឲ្យ​ប្រើ​ថង់​ប្លាស្ទិក ដើម្បី​​ការពារ​បរិស្ថាន​​ ​សម្រាប់​ជនជាតិ​អាហ្វ្រិក​ទាំង​មូល។ ជា​ពិសេស បើ​មាន​ភ្ញៀវ​ទេសចរណ៍​ណា​ ហ៊ាន​បំពាន​ច្បាប់ មាន​​​ការ​ទិញ​ឬ​លក់​​ដោយ​ប្រើ​ថង់​ប្លាស្ទិក នឹង​ត្រូវ​ពិន័យ​​ជា​សាច់​ប្រាក់ ចាប់​ពី​​៣៨០០០​ដុល្លារ ឬ​ត្រូវ​ជាប់​គុក​​ចាប់​​ពី​៤​ឆ្នាំ​ឡើង​ទៅ។ ​អ្នក​ដំណើរ​​មាន​សិទ្ធ​ ខ្ចប់​អីវ៉ាន់​ដាក់​ថង់​ប្លាស្ទិក នៅ​ប្រលាន​យន្ត​ហោះ ប៉ុន្តែ​ហាម​មិន​​ឲ្យ​យក​ចូល​ក្នុង​ប្រទេស។

៦. ប្រទេស​ឌូបៃ ៖ មិន​អាច​ថើប​គ្នា​នៅ​​ទី​សាធារណៈ

ដោយ​សារ​តែ​ច្បាប់​តឹង​រឹង​របស់​ជនជាតិ​​អិស្លាម ការ​ថើប​គ្នា​នៅ​ទី​សាធារណៈ ការ​ផឹក​គ្រឿង​ស្រវឹង ឬ​​ដេក​នៅ​ក្នុង​​សណ្ឋាគារ​ជាមួយ​គ្នា​ពេល​មិន​ទាន់​​រៀបការ អ្នក​នឹង​ត្រូវ​ជាប់​ពន្ធ​ធនាគារ។​ អ្នក​​រៀប​ការ​រួច​អាច​កាន់​ដៃ​គ្នា​បាន​នៅ​ទី​សាធារណៈ​ ប៉ុន្តែ​គេ​ចាត់​ទុក​ថា​ជា​ទង្វើ​មិន​​គប្បី​សមរម្យ។

៧. ប្រទេស​កូ​រ៉េ​ ៖ មិន​ឲ្យ​​ថត​រូប​​​​មនុស្ស​ស្រី​នៅ​​តំបន់​​ហាម​ឃាត់

​អ្នក​មិន​អាច​ថត​រូប​មនុស្ស​ស្រី​នៅ​​ភូមិ​មួយ​ហៅ​ថា ភូមិ​ភ្លើង​ក្រហម​​​ក្នុង​ Amsterdam (Netherlands)។ អ្នក​​នឹង​​មាន​បញ្ហា​ធំ​ ប្រសិន​បើ​អ្នក​​ហ៊ាន​បំពាន។

ប្រទេស​ណា​ក៏​ដោយ​ សុទ្ធ​តែ​មាន​ច្បាប់​ហាម​ប្រាម​ផ្សេងៗ​គ្នា ដូច្នេះ​ហើយ​មុន​ធ្វើ​ដំណើរ​ ឈាន​ចូល​ទៅ​ក្នុង​ប្រទេស​​ណា​មួយ អ្នក​គូរ​តែ​​​​​ឆែក​​​ពិនិត្យ​មើល​ឲ្យ​បាន​ច្បាស់​លាន់​សិន​ ជៀស​វាង​​​ការ​បង្ក​រឿង​ដោយ​មិន​ដឹង​ខ្លួន ៕

​​​​ ចុចអានបន្ត៖

​​

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម