៧តិចនិកប្រើទូរសព្ទឱ្យមានប្រយោជន៍ហើយដើរលឿនជាងមុន កម្រមានអ្នកដឹង
- 2018-07-31 05:39:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៧តិចនិកប្រើទូរសព្ទឱ្យមានប្រយោជន៍ហើយដើរលឿនជាងមុន កម្រមានអ្នកដឹង
សព្វថ្ងៃនេះគ្រប់គ្នាសុទ្ធតែមានទូរស័ព្ទទំនើបប្រើគ្រប់ដៃ។ បច្ចេកវិទ្យាកាន់តែទំនើប ទូរស័ព្ទក៏មានមុខងារកាន់តែច្រើន។ ភាគច្រើនគ្រប់គ្នាសុទ្ធតែជួបប្រទះនឹងបញ្ហាដូចគ្នាដូចជាមិនសូវមានសេវា ឆាប់អស់ថ្ម។ល។ ពេលនេះកញ្ញានឹងប្រាប់តិចនិកខ្លះៗពីទូរស័ព្ទដែលអ្នកមិនដែលដឹង៖
១. ចុច Airplane mode ដើម្បីឱ្យមានសេវាខ្លាំងជាងមុន
ពេលដែលទូរស័ព្ទសុខៗក៏ចាប់ផ្តើមខ្សោយសេវា អ្នកគ្រាន់តែចុច Airplane mode ពីរឬបីវិនាទី។ ការធ្វើបែបនេះអាចជួយឱ្យអ្នកមានសេវាខ្លាំងជាងមុនក៏ព្រោះតែពេលខ្លះវាអាចទាក់ទង់នឹងអន់តែននៅពេលដែលអ្នកផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត។
២. ថតវីដេអូមានសំឡេងឮជាងមុន
ដើម្បីថតវីដេអូមានសំឡេងលឺល្អ អ្នកគ្រាន់តែយកដៃខ្ទប់កន្លែងស្រូបសំឡេងនៅខាងក្រោមបែរទៅប្រភពសំឡេងនោះសំឡេងនៅក្នុងវីដេអូរបស់អ្នកនឹងឮជាងមុន។ ហើយវាក៏ធ្វើឱ្យវីដេអូអ្នកឮសំឡេងមិនសូវរញ៉េរញ៉ៃ។
៣. ដាក់អ៊ីម៉ែលនៅលើ Keyboard ស្រួលចំណេញពេល
ដើម្បីវាយឬចូលទៅកាន់បណ្តាញសង្គមលឿន អ្នកគួរតែចូល Settingហើយដាក់អ៊ីម៉ែលអ្នកនៅក្នុងKey board នោះអ្នកគ្រាន់តែវាយបន្តិចវាក៏ចេញមក។ ធ្វើបែបនេះគឺងាយស្រួលហើយថែមទាំងចំណេញពេកថែមទៀតផង។
៤. ប្រើកាសទូរស័ព្ទដើម្បីថតរូប
អ្នកមិនចង់ប្រើដៃកាន់ទូរស័ព្ទព្រោះមើលទៅដដែលៗហើយមិនស្អាតមែនទេ? បើសិនជាអ្នកប្រើ Iphone នោះអ្នកនឹងមិនចាំបាច់ប្រើដៃថតរូបរហូតទេ។ អ្នកអាចដាក់ទូរស័ព្ទចោលហើយចុចថតរូបតាមចិត្តដោយមិនខ្វល់ពីដៃរញ៉េរញ៉ៃទេ។
៥. បិទការផ្សាយពាណិជ្ជកម្ម
អ្នកប្រហែលជាធុញទ្រាន់ណាស់ហើយប្រសិនបើអ្នកកំពុងលេងហ្គេមឬប្រើប្រាស់កម្មវិធីណាមួយហើយចេះតែលោតផ្ទាំងផ្សាយពានិជ្ជកម្មមក។ អ្នកអាចជៀសវាងបានបើសិនជាអ្នកប្រើប្រាស់កម្មវិធីដែលមិនប្រើ Internet នោះអ្នកគ្រាន់តែបិទទូរស័ព្ទអ្នកដាក់ Airplane Mode ជាការស្រេច។
៦. ប្រើទូរស័ព្ទជំនួសឱ្យវ៉ែនតា
បើសិនជាពេលអ្នកដើរផ្សារហើយភ្លេចយកវ៉ែនតាមកនោះ អ្នកអាចប្រើទូរស័ព្ទធ្វើជាវ៉ែនតាបានដោយគ្រាន់តែថតស្លាកទំនិញហើយយកមើលមក។
៧. សន្សំសំចៃថ្ម
ដើម្បីសន្សំសំចៃថ្មប្រើបានយូរអ្នកត្រូវតែដឹងពីតិចនិកនេះ។ ការផ្លាស់ប្តូរផ្ទាំង Background ក៏អាចជួយកាត់បន្ថយបានដែរ ពោលគឺអ្នកគួរតែផ្លាស់ប្តូរដាក់ផ្ទាំងពណ៌ខ្មៅ ឬពណ៌ដែលមិនសូវប្រើប្រាស់ពន្លឺច្រើន ៕