ស្រក​ទម្ងន់​តាម​បែប​ធម្មជាតិ​គ្រាន់​​ផឹក​ទឹក​បរិសុទ្ធ​ តែ​ត្រូវ​អនុវត្ត​តាម​ចំណុច​ទាំង​នេះ

  • 2019-10-06 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ធម្មតា អ្នក​ត្រូវ​ផឹក​ទឹ​ក​ឲ្យ​បាន ៨ ទៅ ១០ កែវ​ក្នុង​មួយ​ថ្ងៃ។ ចុះ​ត្រូវ​ធ្វើ​រ​បៀ​ប​ណា​ខ្លះ ដើម្បី​គ្រាន់​តែ​ផឹក​ទឹក​ ក៏​អាច​ជួយ​សម្រក​ទម្ងន់​បាន ជា​ពិសេស​ទទួល​បាន​សុខភាព​ល្អ​ទៀត​ផង។ ទាំង​នេះ​ជា​គន្លឹះ​មួយ​ចំនួន ដោយ​គ្រាន់​តែ​ផឹក​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ នោះ​អ្នក​នឹង​ស្រក​ទម្ងន់​បាន​ដូច​ចិត្ត៖

១​. ​ផឹកទឹក​ ១កែវ ក្រោយ​ក្រោក​ពី​គេង

ភ្ញាក់​ពី​ព្រឹក​ព្រលឹម កុំ​ទាន់​លុប​មុខ​ឬ​ដុស​ធ្មេញ ផឹកទឹក ១កែវ សិន ព្រោះ​ពេល​នោះ​ទឹក​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​រំ​លាយ​អាហារ​មាន​ដំណើរ​ការ​ល្អ​ ប្រដាប់​រំលាយ​អាហារ​ក៏​បាន​ត្រៀមរូ​ច​រាល់​ជា​ស្រេច​ដើម្បី​ទទួល​យក​អាហារ​ដែល​អ្នក​នឹង​បរិភោគ​​ក្នុង​មួយ​ថ្ងៃៗ។

​២. ផឹក​ទឹ​ក ២ ឬ ៣កែវបន្ថែមទៀត អំឡុង​ពេល​ព្រឹក

ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាង​កាយ​មាន​ដំណើរ​ដូច​គ្នា អ្នក​ត្រូវ​ផឹក​ទឹក ២ ឬ ៣ កែវ​ទៀត អំឡុង​ពេល​ព្រឹក។

៣. ផឹក​ទឹក​មុន​ពេល​បរិភោគ​អាហារ​ថ្ងៃ​ត្រង់

មុន​ពេល​ញ៉ាំ​អាហារ​ថ្ងៃត្រង់ អ្នក​ត្រូវ​ផឹក​ទឹក​ជា​មុន​សិន ព្រោះ​វា​ជួយ​ធ្វើ​ឲ្យ​អ្នក​ញ៉ាំ​តិច។ អ្នក​គួរ​ផឹក​ទឹក ១ កែវ ១ម៉ោងមុនពេលញ៉ាំអាហារពេល។

៤. ផឹកទឹក ២ ឬ ៣ កែវ អំឡុង​ពេល​ថ្ងៃរសៀល

នៅ​ពេល​រ​សៀ​ល ជា​រយៈ​ពេល​អ្នក​នឹង​ចាប់​ផ្ដើម​ចង់​ញ៉ាំ​អាហារ​ទៀត អី​ច៊ឹង ​អ្នក​ត្រូវ​ផឹក​​ទឹក​ជំនួស​វិញ​ យ៉ាង​តិច​ ២ ឬ ៣ កែវ ហើយ​វា​ក៏​ជួយ​កុំ​ឲ្យ​ស្បែក​យើង​ស្ងួត​ផង​ដែរ។

៥. ផឹក​ទឹក​មុន​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច

វា​សំខាន់​ណាស់​កាល​ដែល​អ្នក​ផឹក​ទឹក​មុន​អាហារ​ពេល​ល្ងាច ព្រោះ​វា​ជួយ​កុំ​ឲ្យ​អ្នក​ញ៉ាំ​ច្រើន​ពេក មួយ​វិញ​ទៀត អ្នក​ក៏​ញ៉ាំ​ពេញ​មួយ​ថ្ងៃ​មក​​ហើយ​ដែរ។

៦. ផឹក​ទឹក​មុន​ពេល​ចូល​គេង ដើម្បី​ជួយ​លាង​កាក​សំណល់​ក្នុង​ពោះ​វៀន​តូច

ផឹក​ទឹក​មុន​ពេល​ចូល​គេង ជួយ​លាង​សម្អាត​កាក​សំណល់​ក្នុង​ពោះវៀន​តូច ប៉ុន្តែ​មិន​ត្រូវ​ផឹក​ច្រើន​ពេក​នោះ​ទេ វា​ធ្វើ​ឲ្យ​ចូល​បន្ទប់​ទឹក​ញឹក​នៅ​ពេល​យប់​ដែល​ប៉ះ​ពាល់​ដល់​ដំណេក​អ្នក។​ ទន្ទឹម​នឹង​ការ​ញ៉ាំ​ទឹក​នេះ​ផ​ង​ដែរ ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ថែម​ទៀត​នោះ អ្នក​ត្រូវ​ញ៉ាំ​អាហារ​សុខ​ភាព​ផង​ដែរ​។

​ចុចអានបន្ត៖

អាហារ ៣ ប្រភេទ ការ​ពារ​ជំងឺ​មហា​រីកហើយ​ជួយឲ្យ​សុខ​ភាព​កាន់​តែ​រឹង​មាំ

ប្រភព៖ jelly ប្រែ​សម្រួល៖ ង៉ាន់ សុគុន