អាហារ ៣ ប្រភេទ ការពារជំងឺមហារីកហើយជួយឲ្យសុខភាពកាន់តែរឹងមាំ
- 2019-10-01 04:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ ៣ ប្រភេទ ការពារជំងឺមហារីកហើយជួយឲ្យសុខភាពកាន់តែរឹងមាំ
អាហារខាងក្រោមនេះ ជួយបង្កើនភាពប្រព័ន្ធភាពស៊ាំដល់រាងកាយដើម្បីជួយការពារជំងឺគ្រោះថ្នាក់ផ្សេងៗ ជាពិសេសជំងឺមហារីក។
១. ផ្សិត
តាមការសិក្សាជាច្រើនបានបង្ហាញថាផ្សិតមានផ្ទុកសារធាតុប្រូតេអ៉ីនខ្ពស់ សម្បូរទៅដោយជាតិរ៉ែ និងវីតាមីន ដែលមានដូចជាវីតាមីន C កាល់ស្យូម ជាតិដែក ម៉ាញ៉េស្យូម និងអាស៊ីតមានគុណប្រយោជន៏សម្រាប់រាងកាយ ក្នុងការជួយការពារជំងឺមហារីក។ ជាងនេះទៅទៀត សារធាតុអាហាររូបត្ថម្ភដែលមានក្នុងផ្សិត ជួយបង្កើនសកម្មភាពកោសិកាប្រព័ន្ធភាពស៊ាំក្នុងរាងកាយដើម្បីប្រឆាំងនឹងជំងឺមហារីកយ៉ាងមានប្រសិទ្ធិភាព។
២. ខ្ទឹមស
នៅក្នុងសមាសធាតុសារធាតុចិញ្ចឹមរបស់ខ្ទឹមស ជួយការពារនិងទប់ស្កាត់កោសិកាមហារីកក្នុងរាងកាយដ៏មានប្រសិទ្ធិភាព។ លើសពីនេះ ខ្ទឹមសក៏មានសមត្ថភាពទប់ស្កាត់សកម្មភាពកោសិកាមហារីក ជួយបង្កើនភាពស៊ាំនិងការពារជំងឺបានយ៉ាងមានប្រសិទ្ធិភាព។ ដូច្នេះ អ្នកអាចញ៉ាំខ្ទឹមសស្រស់ជារៀងរាល់ថ្ងៃដើម្បីសម្លាប់បាក់តេរីដែលបង្កគ្រោះថ្នាក់ដល់រាងកាយ ថែមទាំងជួយកម្ចាត់កោសិកាមហារីកនិងបាក់តេរីផ្សេងៗទៀតដែលមកយាយីរាងកាយអ្នក។
៣. ឆៃថាវ
នៅក្នុងសមាសធាតុសារធាតុចិញ្ចឹមរបស់ឆៃថាវ មានផ្ទុកវីតាមីន C ជាច្រើនដែលជួយការពារនិងទប់ស្កាត់ជំងឺមហារីកយ៉ាងមានប្រសិទ្ធិភាព។ បន្ថែមពីនេះ ឆៃថាវក៏មានផ្ទុកសារធាតុអង់ស៊ីមដែលមាននាទីជួយបំបែកនិងរំខានការប្រមូលផ្ដុំរបស់កោសិកាមហារីក។ អីច៊ឹង ប្រសិនបើអ្នកបង្កើនការញ៉ាំឆៃថាវឲ្យកាន់តែច្រើន នោះវានឹងជួយបង្កើ់នសារធាតុប្រូតេអ៉ីនក្នុងឈាមដែលទប់ស្កាត់ជំងឺផ្សេងនិងសម្លាប់បាក់តេរីអាក្រក់ៗក្នុងរាងកាយបានកាន់តែច្រើនផងដែរ៕
ចុចអានបន្ត៖
តើទឹកដូងនិងខ្ទិះដូង មានគុណប្រយោជន៍ផ្សេងគ្នាយ៉ាងណាខ្លះ? មកដឹងទាំងអស់គ្នា