មានអាការៈទល់លាមក កុំរំលងបរិភោគផ្លែឈើទាំងអស់នេះ

  • 2019-10-06 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រមាណ ២០% នៃចំនួន​ប្រជាជន​ទទួលរ​ងពីការទល់​លាមក។ របបអាហារ​មានជាតិ​សរសៃ​ទាប​ភាព​អសកម្ម​រាងកាយ​ឬសូម្បី​តែអាយុចាស់​អាចធ្វើឱ្យពិបាក​ក្នុងការបន្ទោរបង់ដែរ។ ទោះបីជាឱស​ថមួយចំនួនរួម​មានថ្នាំ​បញ្ចុះជាតិ​បំប៉នជាតិ​សរសៃនិង​ថ្នាំបន្ទន់លាមក​ល្អ​បំផុត​អាចជា​អាហារមួយ​ចំនួន​ដែល​ជួយបង្កើន​ភាព​ទៀងទាត់។ ចង់ដឹ​ងទេថាមាន​ផ្លែឈើណា​ខ្លះជួយសម្រួល​ដល់​កា​រទល់​លា​មក៖

១. ផ្លែប៉ោម

វា​សម្បូរទៅ​ដោយជាតិ​សរសៃដែលឆ្លងកាត់ពោះវៀនរបស់អ្នកដែលមិនមានការចាប់អារម្មណ៍និងជំរុញចលនាពោះវៀនជាទៀងទាត់។ ផ្លែប៉ោមក៏មានផ្ទុកនូវជាតិសរសៃរលាយដែលគេហៅថា pectin ដែលមានឥទ្ធិពលធូររលុងផងដែរ។ Pectin កាត់បន្ថយពេលវេលាឆ្លងកាត់ពោះវៀនធំជួយសម្រួលដល់ការទល់លាមកនិងធ្វើអោយប្រសើរឡើងនូវសុខភាពរំលាយអាហារផងដែរ។

រូបតំណាង

២. ផ្លែប៊្លូប៊ឺរី

វា​សម្បូរទៅដោយ​ជាតិសរសៃ​ចំណីអាហា​រដែល​អាចជួយស​ម្រួលដល់​រោគ​សញ្ញានៃ​ការទល់​លាមក​និង​ធ្វើ​ឱ្យ​អ្នក​បន្ទោរបង់​បានប្រសើរវិញ។

រូបតំណាង

៣. ផ្លែទំពាំង​បាយជូរ

ទំពាំង​បាយជូរសម្បូរ​ទៅដោយ​ជាតិសរសៃ​ហើយអាចជួយសម្រួល​ដល់ការទល់លាមក។ ការទ​ទួល​ទាន​ទំពាំងបាយ​ជូរតែ ១០ ផ្លែផ្តល់​ជូនអ្នកនូវជាតិ​សរសៃប្រហែល ២,៦ ក្រាម។

រូបតំណាង

៤​. ផ្លែក្រូចថ្លុង

ក្រូចថ្លុង​មានជាតិ​សរសៃ​ប្រហែល ២,៣​ ក្រាមប្រសិន​បើអ្នក​ញុំាក្នុង​បរិមាណ ១៥៤ ក្រាម។

រូបតំណាង

៥. ផ្លែស្វាយ

ដូចទៅនឹង​ផ្លែឈើ​ដទៃទៀតដែរ​ផ្លែស្វាយសម្បូររ​ទៅដោយ​ជាតិសរសៃ​និងជួយសម្រួល​ដល់​ការទល់​លាមក។

រូបតំណាង

៦. ផ្លែក្រូច

ទឹកក្រូច​ច្របាច់មួយ​កែវផ្តល់អ្នក​នូវជាតិ​សរសៃចំនួន ៤ ក្រាមរួម​ទាំងចំនួន​កាឡូរី​៨១។ លើស​ពីនេះ​ទៀត​ផ្លែក្រូច មានផ្ទុក​សារជាតិ flavonol ដែលមាន​ឈ្មោះថា naringenin ដែលតាម​អ្នកស្រាវជ្រាវ​ចិន​អាច​ធ្វើការ​ជាថ្នាំបញ្ចុះលាមក​និងជួយ​អ្នកឱ្យ​មានអារម្មណ៍ល្អ។

រូបតំណាង

ចុចអានបន្ត៖

ផ្លែឈើ ៥ មុខនេះជួយអ្នកកាត់បន្ថយជំងឺសន្លាក់បាន

ប្រភព៖ Stylecraze ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម