ផ្លែឈើ ៥ មុខនេះជួយអ្នកកាត់បន្ថយជំងឺសន្លាក់បាន
- 2019-09-13 09:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លែឈើ ៥ មុខនេះជួយអ្នកកាត់បន្ថយជំងឺសន្លាក់បាន
មានរបបអាហារជាមួយចំនួនដែលអាចជួយព្យាបាលឬកាត់បន្ថយជំងឺសន្លាក់ តែក៏មានផ្លែឈើមួយចំនួនជួយកាត់បន្ថយជំងឺសន្លាក់បានដែរ។ ផ្លែឈើទាំងនោះមានរួមមាន៖
១. ផ្លែប៉ោម
ផ្លែប៉ោមគឺជាផ្លែឈើមួយប្រភេទដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាជីវគីមីប៉ូលីណូតានដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក។ លើសពីនេះ ផ្លែប៉ោមដូច្នេះសមស្របសម្រាប់អ្នកជំងឺរលាកសន្លាក់ឆ្អឹង ជំងឺរលាកសន្លាក់រ៉ាំរ៉ៃជំងឺរលាកសន្លាក់ហ្គោដជួយបន្ថយដំណើរការរលាក។
២. ផ្លែតាលឹងតឹង
ផ្លែតាលឹងតឹងគឺជាផ្លែឈើដែលមានរសជាតិជូរ។ វាមានលក្ខណៈសម្បត្តិក្នុងការជួយព្យាបាលការឈឺចាប់សន្លាក់ រលាកសន្លាក់ រលាកសន្លាក់រ៉ាំរ៉ៃ។
៣. ផ្លែម្ឃុត
ការស្រាវជ្រាវបានរកឃើញមានសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងម្ឃុតដែលជួយកាត់បន្ថយការរលាកនិងបង្កើតប្រព័ន្ធភាពស៊ាំមានតុល្យភាពសម្រាប់រាងកាយ។ ផ្លែម្ឃុតមានសារធាតុចំរាញ់ចេញពីធម្មជាតិដែលជួយពង្រឹងខូឡាជែនក៏ដូចជាអាចទប់ស្កាត់ការចុះខ្សោយនៃឆ្អឹងខ្ចីផងដែរ។
៤. ផ្លែស្ត្រប៊ឺរី
ផ្លែស្ត្រប៊ឺរីអាចជួយបន្សាបជាតិពុលក្នុងរាងកាយនិងកាត់បន្ថយការរលាកព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម។
៥. ផ្លែឆឺរី
ផ្លែឆឺរីគឺជាផ្លែឈើមួយប្រភេទដែលសំបូរទៅដោយសារធាតុចិញ្ចឹម វីតាមីន ជាតិរ៉ែ ដែលចាំបាច់សម្រាប់រាងកាយ។ ហើយមានផ្ទុកនូវសារធាតុ bioflavonoids ដែលមានឥទ្ធិពលប្រឆាំងនឹងការរលាក Cherries ក៏ជួយកាត់បន្ថយកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមផងដែរ។ ការពារការកើតឡើងនៃជំងឺរលាកសន្លាក់ហ្គោដកាត់បន្ថយការឈឺចាប់សន្លាក់និងបន្ថយការរលាកពីជំងឺរលាកសន្លាក់។
ចុចអានបន្ត៖
អាហារ ៥ ប្រភេទ អ្នកម្តាយគួរឈប់ញ៉ាំ ក្នុងអំឡុងពេលបំបៅដោះកូន