ស្មាន​តែ​ស្រលាញ់​ប៉ះ​ចំ​កំពូល​ស្រី​ស្អាត​ បុរស​ម្នាក់​ដាច់​ផ្ងារ​ពេល​ឃើញ​មុខ​ពិត​សង្សារ​លើក​ទី​១

  • 2019-09-16 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ចិន​ម្នាក់​​​​បាន​ស្រឡាំងកាំង​អស់​មួយ​ស្របក់​ធំ​ក្រោយ​ពេល​ឃើញ​សម្រស់​ពិត​របស់​សង្សារ​តាម​អនឡាញ​របស់​ខ្លួន ខុស​ពី​លើ​អ៊ីនធឺណិត​ទាំង​ស្រុង។

មុន​នេះ​បន្តិច រឿង​ស្នេហា​តាម​អនឡាញរបស់​បុរស​ចិន​ម្នាក់​ទទួល​បាន​ចំណាប់​អារម្មណ៍​ជា​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម Weibo ព្រោះ​លោក​បាន​បង្ហាញ​ភាព​ខក​ចិត្តខ្លាំង​នៅ​ពេល​ជួប​គ្នា​លើក​ដំបូង។

តាម​នោះ​ដែរ អ្នក​ទាំង២​ចាប់​ផ្ដើម​ស្រលាញ់​ក្រោយ​ជជែក​លើ​អ៊ីនធឺណិត។ មួយ​រយៈ​ក្រោយ​មក ខាង​ប្រុស​ក៏​រឹត​តែ​លង់​ស្រលាញ់​ខ្លាំង​លើ​ខាង​ស្រី ដ្បិត​នាង​និយាយ​ស្ដី​កំប្លែង។ តែ​អ្វី​ធ្វើ​ឲ្យ​លោក​លួច​នឹក​​ទាំង​យប់​ទាំង​ថ្ងៃ​នោះ​គឺ​មក​ពី​រូបភាព​ដែល​ខាង​ស្រី​ផ្ញើ​មក​ហើយ​ថា ជា​រូប​របស់​ខ្លួន​នោះ គឺ​ស្អាត​មិន​ចាញ់​តារា​សម្ដែង​ឡើយ។ រូបភាព​នេះ​ក៏​ធ្វើ​ឲ្យ​ខាង​ប្រុស​ចង់​ជួប​មិត្ត​ស្រី​អនឡាញកាន់​តែ​ខ្លាំង​ឡើង។ ក្រោយ​ពេល​បង្វែង​ប្រធានបទ​យូរ​ពេក​លែង​បាន​សម្រេច ខាង​ស្រី​ក៏​សម្រេច​ចិត្ត​ឲ្យ​ជួប​មុខ​ផ្ទាល់​តែ​ម្ដង។

នៅ​ពេល​ជួប​គ្នា​ផ្ទាល់​នេះ​ហើយ ក៏​ជា​ពេល​ដែល​បុរស​រូប​នេះ​ខក​ចិត្ត​ជា​ខ្លាំង​ជាង​គេ។ ដ្បិត​ខុស​ពី​​ក្នុង​រូប​ភាព ស្រី​ស្អាត​ក្នុង​រូប និង​ក្រៅ​គឺ​ខុស​គ្នា​ទាំង​ស្រុង។ ភ្នែក​ធំ ច្រមុះ​ស្រួច មុខ​វី ប្រែ​ជា​ភ្នែក​តូច ច្រមុះ​ទាប និង​មុខ​មូល ហើយ​អ្វី​ដែល​ដូច​នៅ​ក្នុង​រូប​នោះ​គឺ​ពណ៌​សក់​របស់​នាង​តែ​មួយ​គត់។

ទោះ​បី​ជា​ស្រងាក​ចិត្ត​ក្ដី ក៏​លោក​នៅ​តែ​មិន​បាន​ទៅ​ចោល​នាង​ដែរ ដោយ​បញ្ចប់​ការ​ណាត់​តាម​សម្រួល តែ​ពេល​នេះ​អ្នក​ទាំង​២​បាន​បែក​គ្នា​ហើយ។ អ្នក​លេង​អ៊ីន​ធឺ​ណេត​នៅ​ចិន​បាន​បញ្ចេញ​មតិ​ថា នៅ​ពេល​ស្រលាញ់​គ្នា​តាម​អនឡាញ មិន​គួរ​ផ្ញើ​រូប​ដែល​កាត់​ត​ជ្រុល​ពេក​នោះ​ឡើយ ព្រោះ​អាច​ខក​ចិត្ត​ទាំង​សង​ខាង​ពេល​ជួប​ផ្ទាល់៕

ចុចអាន៖ ​​ បង​ប្អូន​​ប្រុស​ស្រី​មួយ​គូ​ដែល​ស្អាត​ជាង​គេ​នៅ​កូរ៉េ ពេល​ធំ​ឡើង​រឹត​តែ​ស្អាត​លើស​ដើម

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel