អាហារ៣មុខ ស្មានតែជួយស្រកគីឡូ តាមពិតឡើងទម្ងន់ខ្លាំងទៅវិញ

  • 2019-10-02 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អាហារ​​៣​យ៉ាង​ខាង​ក្រោម អាច​ធ្វើ​ឲ្យ​គេ​ច្រឡំ​ថា​ងាយ​ស្រក​គីឡូ តែ​តាម​ពិត​បែរ​ជា​ឡើង​គី​ឡូ​ទៅ​វិញ។ ជោគ​ជ័យ​​ឬ​អត់​ពេល​ចង់​សម្រក​​ទម្ងន់​ អាស្រ័យ​លើ​របៀប​តម​អាហារ បើ​អ្នក​គ្រប់​គ្រង​និង​ចេះ​ជ្រើស​​អាហារ​ត្រឹម​ត្រូវ។ ​

រូបតំណាង

**១. ​សា​ឡាដ​លាយ​ជាមួយ Cheese**

​អាហារ​សាឡាដ​ជា​ប្រភេទ​រួម​បញ្ចូល​បន្លែ​ច្រើន​មុខ​ចូល​គ្នា ​ដូច្នេះ​អ្នក​ចង់​សម្រក​ទម្ងន់​ជា​ច្រើន​តែង​ជ្រើស​វា​។ ​ប៉ុន្តែ​មិន​មែន​គ្រប់​សាឡាដ​ទាំង​អស់​ជួយ​ស្រក​ទម្ងន់​ទេ។ ​មនុស្ស​ជា​ច្រើន​ហូប​អាហារ​សាឡាដ តែ​ដាក់​ទឹក​ជ្រលក់ ​mayone ​ច្រើន ​ដែល​ផ្ទុក​កា​ឡូ​រី​ខ្ពស់។ ​ខ្លះ​ទៀត​ឆ្លៀត​ថែម​ Cheese ​​​ព្រោះ​យល់​ថា​ជួយ​​បង្កើន​រស​ជាតិ​ផ្អែម​និង​​ឈ្ងុយ។

រូបតំណាង

ម្ល៉ោះ​ហើយ​មិន​ថា​អ្នក​ហូប​សាឡាដ​មាន​បន្លែ​ច្រើន​មុខ​យ៉ាង​ណា​ទេ ​អ្នក​នូវ​តែ​ទទួល​បាន​កាឡូរី​ច្រើន​ ធ្វើ​ឲ្យ​រាង​កាយ​ធាត់​ដោយ​ចៀស​មិន​រួច។​ អ្នក​ជំនាញ​ខាង​អាហារ​ណែ​នាំ​ថា ​គួរ​ប្រើ​ទឹក​ខ្មេះ​ផ្លែ​ប៉ោម​ជំនួស​ទឹក​ជ្រលក់​ទាំង​នោះ ហើយ​អ្នក​អាច​បន្ថែម​គ្រាប់​អាល់​ម៉ុន ​និង​គ្រាប់ Chia ​ដើម្បី​កាត់​បន្ថយ​ ​ការ​ឡើង​ទម្ងន់​ឲ្យ​មាន​ប្រសិទ្ធភាព។

២. ​អាហារ​កំប៉ុង ឬ​អាហារ​ទុក​បាន​យូរ

​អាហារ​កំប៉ុង​មួយ​ចំនួន​សរសេរ​ថា ​"​​មិន​ឡើង​គី​ឡូ​" ​ឬ​ "​គ្មាន​កាឡូ​រី ១០០​%​” ​ធ្វើ​ឲ្យ​គិត​ថា​​ល្អ​ចំពោះ​សុខភាព មិន​ធ្វើ​ឲ្យ​ធាត់។ ប៉ុន្តែ​តាម​ពិត​ទៅ គឺ​ផ្ទុយ​ស្រឡះ​តែ​ម្ដង។ ​អ្នក​ជំនាញ​ក៏​បាន​អះ​អាង​ថា ​គួរ​ចៀស​វាង​អាហារ​កំប៉ុង​ បើ​អ្នក​ពិត​ជា​​ចង់​ស្រក​គី​ឡូ​។

រូបតំណាង

អ្នក​ជំនាញ​ផ្នែក​អាហារ​រូបត្ថម្ភ​​ តែង​តែ​ផ្ដល់​ដំ​បូ​ន្មាន​ថា អាហារ​​កញ្ចប់ អាហារ​កំប៉ុង ​ឬ​អាហារ​ទុក​បាន​យូរ ​ច្រើន​ផ្ទុក​​សារជាតិ​រក្សា​បាន​យូរ ដោយ​បន្ថែម​​ម្សៅ​ហើយ​វា​មិន​សូវ​មាន​គុណ​សម្បត្តិ​ផ្នែក​ជីវជាតិ​នោះ​ឡើយ។ ដូច្នេះ​វា​មិន​ល្អ​ចំពោះ​​អ្នក​ចង់​សម្រក​ទម្ងន់​ទេ។ ​មួយ​វិញ​ទៀត អាហារ​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​ងាយ​ឃ្លាន ដែល​បណ្ដាល​ឲ្យ​អ្នក​ចង់​ញ៉ាំ​ច្រើន​ខុស​ពី​ធម្មតា។

៣. ​នំ​ប៉័ង និង​ប័រ​សណ្ដែក​ដី

​អ្នក​ឯក​ទេស​ផ្នែក​ចំណី​អាហារ​រួម​ទាំង​គ្រូ​ហាត់​ប្រាណ ​មិន​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​ចង់​ស្រក​គី​ឡូ​​ទទួល​ទាន​នំ​ប៉័ង​ទេ។ នំ​ប៉័ង ​ត្រូវ​បាន​ផលិត​ចេញ​ពី​ជាតិ​សរសៃ​ដែល​ចេញ​ពី​​ម្សៅ ដូច្នេះ​សារធាតុ​ក្នុង​នំ​ប៉័ង​មិន​សូវ​មាន​អាហារូបត្ថម្ភ​​ឡើយ។ បើ​អ្នក​ហូប​នំប៉័ង​រាល់​ថ្ងៃ ប្រាកដ​ហើយ​គឺ​ទម្ងន់​អ្នក​ពិត​ជា​ស្រក តែ​សល់​តែ​ស្បែក​ដណ្ដប់​​ឆ្អឹង​ប៉ុណ្ណោះ​។

រូបតំណាង

​ចំណែក​គ្រាប់​ប័រ​សណ្ដែក​ដី​វិញ ​ផ្ទុក​សារជាតិ​​ដែល​ធាត់​ហួស​ប្រមាណ ដូច្នេះ​សក្ដិសម​សម្រាប់​អ្នក​ចង់​ឡើង​គី​ឡូ​ច្រើន​ជាង។ ម្ល៉ោះ​ហើយ​​បើ​រាល់​ព្រឹក​អ្នក​ហូប​នំប៉័ង​ដាក់​ប័រ​សណ្ដែក​ដី ​នោះ​គី​ឡូ​អ្នក​មិន​ស្រក​ទេ៕​

ចុចអាន៖ ​​ នារីៗគួរស្វែងយល់សញ្ញាទាំង ៨ នៅលើបបូរមាត់ប្រាប់ពីសុខភាពអ្នក

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម