នារីៗគួរស្វែងយល់សញ្ញាទាំង ៨ នៅលើបបូរមាត់ប្រាប់ពីសុខភាពអ្នក

  • 2019-10-01 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បបូរមាត់​របស់មនុស្ស​មាន​សរសៃ​ប្រសាទ​រាប់​លាន​ហើយមាន​ភាព​ទន់​ជាង​ចុងម្រាម​ដៃទៅទៀត។ ពួក​វាត្រូ​វការថែ​ទាំជា​ពិសេស មានពេល​ខ្លះទៀតវា​បង្ហាញ​អោយអ្នក​ដឹងថា​សុខភាពរ​បស់អ្នក​កំពុង​មា​នបញ្ហា​ក៏មាន​ដែរ ដូច្នេះអ្នក​ក៏​ត្រូវតែយក​ចិត្តទុកដាក់​វាយ៉ាង​ខ្លាំង។ អ្នកអាច​ដឹងបាន​តាម​សញ្ញា​ខាង​ក្រោម​ថាបបូរមាត់​របស់អ្នក​មានសញ្ញា​យ៉ាង​ដូចម្តេច​រួមមាន៖

១. មានស្នាម​ប្រេះបែកនៅ​ជុំវិញ​បបូរមាត់

នៅ​ពេល​ទឹកមាត់​ជាប់​នៅក្បែរ​មាត់អ្នក វាធ្វើឲ្យ​ស្ងួតស្បែក​រួច​បណ្តាល​ឲ្យប្រេះ​ស្បែក។ រីឯ​កម្តៅ​និង​សំណើម​នៅពេល​មាត់​អ្នកប្រេះ​នោះនឹង​បណ្តាល​ឲ្យមាត់​អ្នកទៅ​ជាក្លាយ។ ការ​ក្លាយ​ជារឿង​ទូទៅ​នៅ​ពេល​មាន​ស្នាមមាត់​ប្រេះ ប្រសិន​បើវាកើត​ឡើង​ញឹក​ញាប់ពេក​សូមកុំ​ស្ទាក់​ស្ទើរ​ក្នុង​ការទៅ​ជួប​គ្រូ​ពេទ្យ។

២. បបូរមាត់​ស្ងួត​និង​បែកស្រកា

ភាពស្ងួត​នៅលើ​មាត់បង្ហាញ​ប្រាប់ថា​រាងកាយ​ពុំមាន​សំណើម​គ្រប់គ្រាន់។ វាក៏អាច​កើតឡើង​ដោយ​សារ​ភាព​តានតឹង​ពេកឬ​អាកាសធាតុ បើដូច​នេះ អ្នកគូរ​តែទទួល​ទានទឹក​ឲ្យច្រើន។ ប៉ុន្តែពេល​ខ្លះ​បើវា​បែក​ស្រកាវា​អាចមក​ពីប្រតិកម្ម​នឹងអ្វី​មួយ ឧទាហរណ៍​ដូចជា​រមាស់​អី​ជាដើម។

៣. បបូរ​មាត់​មានដុំពក

ការមាន​ដុំពក​លើ​បបូរមាត់​ជាការឈឺ​ចាប់​ឬ​ពិបាក​បរិភោគ ​ប៉ុន្តែ​ភាគ​ច្រើន​នៅពេល​ដែល​វាគ្មាន​គ្រោះ​ថ្នាក់​ហើយ​អាច​បាត់​ទៅវិញ​ដោយគ្មាន​ការ​ព្យាបាល​ណា​មួយ​ឡើយ។ ជួនកាល​ វា​អាចជា​ការរងរ​បួស​ ឧទា​ហរណ៍​បន្ទាប់​ពី​ចាក់​ថ្នាំ​អាស៊ីត hyaluronic ពេលខ្លះប្រតិកម្ម​ទៅ​នឹង​អាហារ​ក៏អាច​បណ្តាល​ឱ្យមាន​លក្ខ​ខណ្ឌ​ទាំង​នេះដែរ។

៤. បបូរមាត់​មាន red ring

នៅពេល​មានred ringនៅ​ជុំវិញ​បបូរមាត់​មានន័យ​ថាវាបណ្តា​លមកពី​មានការ​រលាកស្បែក។ ពេល​អ្នកប៉ះ​មាត់ច្រើន​ដងវាបណ្តេញ​ប្រេងធម្មជាតិ​ចេញពីស្បែក​ជុំវិញប​បូរមាត់​ហើយ​ធ្វើឱ្យវា​ឡើង​ក្រហម​និង​រមាស់។ ដើម្បី​ដោះស្រាយ​បញ្ហានេះ​អ្នកគួរតែ​ផ្តល់សំណើម​ឲ្យបាន​ច្រើន​ដល់​មាត់។

៥. បបូរមាត់​លើមាន​ស្នាម​ជ្រួញ

ប្រសិនបើ​អ្នកចាប់​ផ្តើម​កត់​សំគាល់​ស្នាម​ជ្រួញ​ច្រើននៅលើ​បបូរមាត់​ខាង​លើវា​អាច​មាន​ហេតុ​ផល​ខាង​រាងកាយ​និង​អារម្មណ៍​ផងដែរ។ អ្នកគួរ​យក​ចិត្ត​ទុក​ដាក់លើ​ទម្លាប់អាក្រក់​របស់អ្នក ដូចជា​ការប្រើ​ទុយោ​បឺត​ច្រើន​ឬជក់​បារីច្រើន​ពេក​ដោយ​សារតែ​ស្ត្រេសជាដើម។

៦. បបូរមាត់​ស្លេកឬប្រែពណ៌

បបូរ​មាត់​ពណ៌ខៀវ​អាច​បង្ហាញ​ពីការ​ខ្សោយ​អុកស៊ីសែន​មិនល្អ​នៅក្នុង​ឈាម ហើយ​អ្នក​ក៏អាច​មាន​អាការ​ដូចគ្នា​នៅ​លើ​ម្រាម​ដៃ​និង​ម្រាម​ជើងដែរ។ បបូរមាត់​ពណ៌ស​ឬស្លេក​អាច​បង្ហាញ​ពីភាព​ស្លេក​ស្លាំង​ដែលពិ​តជាត្រូវ​ការកា​រយកចិត្តទុក​ដាក់ខាង​វេជ្ជសាស្ត្រ។ អ្នកក៏អាច​មានជាតិស្ករក្នុង​ឈាម​ទាប​ បញ្ហាឈាម​រត់ឬ​កង្វះ​វីតាមីន​ដែរ។

៧​. បបូរមាត់​ហើម

ការហើម​អាចជាសញ្ញា​មួយនៃ​ប្រតិកម្ម​អាលែហ្សី។ ប្រសិន​បើអ្នក​កត់​សម្គាល់​ឃើញ​ថា​បបូរ​មាត់​របស់​អ្នក​កាន់តែ​ធំរាល់​ពេល​ដែលអ្នក​ប្រើគ្រឿង​សំអាង​ជាក់លាក់​ណាមូយ ត្រូវ​ចៀស​វាង​ប្រើ​វា​ទៀត។ ប្រសិន​បើ​បបូរ​មាត់​របស់​អ្នកកាន់​តែធំទៅៗ ក្នុងរយៈ​ពេលខ្លី​សូមទូរស័ព្ទ​ទាក់ទង​ទៅ​គ្រូ​ពេទ្យ។

៨. បបូរមាត់​មាន​ស្នាម​អុជខ្មៅ​

វាអាច​មានហេតុ​ផលផ្សេងៗ​គ្នាសម្រាប់​ចំណុចខ្មៅ​នៅលើបបូរ​មាត់​ហើយ​អ្នក​មិនគួរ​ព្រងើយ​កន្តើយ​នឹង​វា​ឡើយ។ ជម្រើស​ល្អបំផុត​គឺធ្វើ​រោគវិនិច្ឆ័យ​ពួកគេ​ដោយ​ទៅ​ជួប​គ្រូពេទ្យ។ hyperpigmentation គឺជា​ជម្ងឺទូទៅ​មួយដែល​អាចបណ្តាល​ឱ្យមាន​ស្នាមពណ៌​ត្នោត។ អ្នកអាច​កត់សម្គាល់​វាមិនត្រឹមតែ​លើ​បបូរ​មាត់រ​បស់អ្នក​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​នៅលើ​ថ្ពាល់ ច្រមុះ និងថ្ងាស​ទៀតផង។ ស្នាម​អុជខ្មៅ​ដោយ​សារ​កម្តៅ​ក៏អាចជា​ហេតុផល​ផងដែរ ក្នុង​ករណីនេះ​អ្នកដឹង​ថាមានវា​ច្រើនជាង​អ្នក​បាន​ឃើញ​ពួកគេ​ទៅទៀត។ ពេលខ្លះរាង​កាយ​របស់អ្នក​អាច​ស្រូបយក​ជាតិ​ដែកច្រើន​ពី​អាហារ​ដែល​អ្នក​ញ៉ាំ។

ចុចអានបន្ត៖

ចៀសបានចៀសទៅ! កុំហូបម្ហបទាំងនេះជាអាហារពេលព្រឹក បើមិនចង់ចូលពេទ្យទាំងក្មេង

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម