នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​សង្សារ​របស់​អ្នក​មាន​ចរិត​មិន​សូវ​គ្រប់​ដូច​អ្នក​ដែរ?

  • 2019-09-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

វា​ជា​ក្ដី​សុខ​ដ៏​ធំ​មួយ ប្រសិន​បើ​មនុស្ស​ដែល​អ្នក​ស្រលាញ់ ក៏​ស្រលាញ់​អ្នក​ដូច​គ្នា​ដែរ។ តែ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​​ប្រសិន​បើ​អ្នក​ជា​មនុស្ស​លេង​ច្រើន ហើយ​សង្សារ​របស់​អ្នក​លេង​ច្រើន​ជាង​អ្នក​ទៀត​នោះ? នៅ​ពេល​ស្រលាញ់​គ្នា​ដំបូង អ្នក​ណា​ក៏​ខំ​លាក់​ចរិត ខ្លាច​ចេញ​ចរិត​ពិត​ហើយ​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ខក​ចិត្ត។

តែ​នៅ​ពេល​ស្គាល់​គ្នា​យូរ​ទៅ​ហើយ​ដឹង​ថា សង្សារ​មិន​ប្រកាន់​នឹង​ចិរិត​កូន​ក្មេង​របស់​ខ្លួន​នោះ ពួក​គេ​ក៏​ចេញ​ចរិត​ពិត​បន្តិច​ម្ដង​ៗ។ នៅ​ពេល​ដែល​មាន​សង្សារ ចរិត​ក្មេង​តែ​ម្នាក់​ឯង ភាគី​ម្ខាង​ទៀត នឹង​មាន​អារម្មណ៍​ថា​ធុញ​ទ្រាន់ ព្រោះ​ខ្លួន​មិន​មែន​ជា​មនុស្ស​ប្រភេទ​លេង​ច្រើន។ យ៉ាងណាកក្ដី ករណី​នេះ​នឹង​ផ្ទុយ​ស្រឡះ​ប្រសិន​បើ ភាគី​ទាំង​សងខាង​សុទ្ធ​តែ​ជា​អ្នក​លេង​ច្រើន​ដូច​គ្នា។ ខាង​ក្រោម​នេះ​ គឺ​ជា​ស្ថានភាព​ដែល​មាន​តែ​អ្នក​មាន​សង្សារ​លេង​ច្រើន​ទើប​យល់។

១. មិន​បាច់​ទៅ​ណា​ដើរ​លេង​ឆ្ងាយ​ទេ នៅ​តែ​ផ្ទះ​ក៏​កូរ​គេ​គ្រប់​បែប​យ៉ាង យ៉ាង​សប្បាយ​ដែរ។

២. បិទ​ម៉ាស​ឲ្យ​មិត្ត​ប្រុស​ដូច​ខ្មោច​ទាំង​២​នាក់ ហើយ​បន្លាច​គេ​ឯង។

៣. បង្ហោះ​រូប​ស្និទ្ធិស្នាល​លើ​បណ្ដាញស​ង្គម​ហួស​ដឺឡេ​ហើយ បង្ហោះ​រូប​ចម្លែក​ៗ​ ឆ្កួត​ៗ​ជា​គូ​ទើប​ពេញ​និយម។

៤. បើ​ជ្រុល​ធ្វើ​មុខ​អាក្រក់​ហើយ គឺ​ធ្វើ​អាក្រក់​ទាំង​គូ កុំ​ឲ្យ​គេ​ថា​ឲ្យ​សង្សា​យើង។

៥. ចូល​ចិត្ត​ញិច​មុន​ឲ្យ​សង្សារ​ខ្លួន​ឯង ឲ្យ​ចេញ​ជា​រាង​អាក្រក់​ទើប​សប្បាយ​ចិត្ត។

៦. សូម្បី​តែ​រូបភាព​មង្គលការ​ក៏​ត្រូវ​កូរ​ឲ្យ​អស់​ដៃ​ដែរ។

៧. ឯ​រូប​តំណាង​នៅ​លើ​ទូរសព្ទ​វិញ គ្រាន់​តែ​ចោរ​ឃើញ​ចង់​គ្រវែង​ចោល ព្រោះ​ភ្ញាក់៕

ចុចអាន៖ ​ កុំខ្លាចជីវិត Single ចាំជួបបុរសពិតក្នុងបេះដូង សឹមរៀបការជាមួយ

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម