តើទឹកដូងនិងខ្ទិះដូង មានគុណប្រយោជន៍ផ្សេងគ្នាយ៉ាងណាខ្លះ? មកដឹងទាំងអស់គ្នា
- 2019-09-07 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទឹកដូងនិងខ្ទិះដូង មានគុណប្រយោជន៍ផ្សេងគ្នាយ៉ាងណាខ្លះ? មកដឹងទាំងអស់គ្នា
ផ្លែដូងមានអត្ថប្រយោជន៍ច្រើនសម្រាប់តម្រូវការរាងកាយយើង។ ទឹកដូងមានផ្ទុកសារធាតុចឹញ្ចិមជាច្រើនដូចជា វីតាមីន B1 B2 B3 B6 វីតាមីនC ប្រូតេអ៊ីន កាល់ស្យូម ម៉ង់ហ្កាណែស ផូស្វ័រ ប៉ូតាស្យូម និងជាតិដែក ដែលពិតជាមានសារៈសំខាន់ជួយឲ្យរាងកាយមានសុខភាពល្អ។ ចុះបើយើង លាយទឹកច្របាច់វាឲ្យទៅជាខ្ទិះដូងវិញ តើវាដូចគ្នាឬទេ? អីច៊ឹង មកស្រាយចម្ងល់នេះខាងក្រោមនេះ៖
គុណប្រយោជន៍ទឹកដូង
ទឹកដូង មានផ្ទុកសារធាតុអុកស៊ីតកម្ម ដែលជួយការពារសុខភាពកុំឲ្យចាស់ជាងវ័យជាតិស្ករក្នុងឈាម កម្រិតកូឡេស្តេរ៉ូល និងសម្ពាធឈាមឲ្យមានស្ថេរភាព មានដំណើរការប្រក្រតី។ វាជួយឲ្យអារម្មណ៍យើងស្រស់ស្រាយ និងបំបាត់ការស្រេកទឹកផងដែរ។
គុណប្រយោជន៍ខ្ទិះដូង
យើងប្រហែលជាធ្លាប់បានលឺមកថាការញ៉ាំខ្ទិះដូងធ្វើឲ្យយើងធាត់ ប៉ុន្ដែតាមពិតទៅ ខ្ទិះដូងមានប្រយោជន៍យ៉ាងច្រើនសម្រាប់រាងកាយយើង។
តួយ៉ាង ខ្ទិះដូងមានផ្ទុកសារធាតុម៉ូលេគុលទ្រីគ្លីសេរីដជាខ្សែសង្វាក់មធ្យម ដែលមានតួនាទីជួយរំលាយអាហារ និង ធ្វើឲ្យរាងកាយមានកម្លាំងរ៉ឹងមាំ។ ម៉្យាងទៀត វាជួយកម្ចាត់កូឡេស្តេរ៉ុលអាក្រក់ៗចោល ដោយរក្សាតែកូលេស្តេរ៉ូលមានប្រយោជន៍ដល់រាងកាយ។ ហើយវាក៏មានតួនាទីជួយកម្ចាត់បាក់តេរីមិនល្អពីរាងកាយផងដែរ។
ចុចអានបន្ត៖អាហារ ៨ ប្រភេទអាចជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ មិត្តនារីត្រូវដឹង