ចៀសបានចៀសទៅ! កុំហូបម្ហបទាំងនេះជាអាហារពេលព្រឹក បើមិនចង់ចូលពេទ្យទាំងក្មេង
- 2019-09-20 05:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចៀសបានចៀសទៅ! កុំហូបម្ហបទាំងនេះជាអាហារពេលព្រឹក បើមិនចង់ចូលពេទ្យទាំងក្មេង
បើអ្នកស្រលាញ់សុខភាព សូមចៀសឲ្យឆ្ងាយពីអាហារបីប្រភេទនេះ។ កុំញ៉ាំអាហារទាំងបីនេះសម្រាប់ពេលព្រឹកអី ព្រោះមិនល្អដល់សុខភាពទេ។
១. អាហារសម្បូរជាតិខ្លាញ់
នំដូណាត់ បឺហ្គឺ នំបំពងកញ្ចប់ ឆៃយ៉ ដែលប្រភេទនំទាំងនេះច្រើនតែមនុស្សទូទៅនិយមហូបជាអាហារពេលព្រឹក ព្រោះមានរសជាតិឆ្ងាញ់។ តាមពិត អ្នកមិនគួរបរិភោគអាហារទាំងនេះឡើយ។ ដោយសារអាហារទាំងនេះប្រើម្សៅហើយវាបឺតជាតិខ្លាញ់ខ្លាំង។ ប្រសិនបើពេលចម្អិន គេប្រើប្រេងដែលសល់ច្រើនដង នោះកាន់តែហានិភ័យឆាប់ឡើងគីឡូ និងកើនសារជាតិកាបូនអ៊ីដ្រូកាបូនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ញ៉ាំអាហារទាំងនេះនៅពេលព្រឹករយៈ ពេលយូរថ្ងៃ បណ្ដាលឲ្យមានបញ្ហាមេតាបូលីសឹម ប៉ះពាល់ថ្លើម កើតជំងឺសរសៃឈាមបេះដូង និងងាយធាត់ផងដែរ។
២. អាហារសល់ពីយប់
ដើម្បីសន្សំលុយនិងចំណេញពេលវេលា មនុស្សជាច្រើនមានទម្លាប់រក្សាអាហារសល់ពីយប់ទុកកម្ដៅធ្វើជាអាហារពេលព្រឹក។ នេះធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង។ ពិសេស បើជាអាហារសល់មានបន្លែបៃតងទៀត នឹងកើនឡើងកម្រិតនីត្រាត។ ការកម្ដៅច្រើនដង នឹងធ្វើឲ្យអាហារផ្ទុកសារធាតុគ្រោះថ្នាក់ងាយកើតមហារីកបំផុត។ ត្រី អាហារសមុទ្រជាដើម បើកម្ដៅច្រើនដងនឹងបង្កើនសារធាតុពុល អាចធ្វើឲ្យហូបហើយក្អួតផងដែរ។
៣. មី
អ្នករវល់ជាច្រើន ចូលចិត្តយកមី សម្រាប់អាហារពេលព្រឹកណាស់ ទោះជាដឹងថាមីមិនល្អចំពោះសុខភាពក៏ដោយ។ គ្រឿងផ្សំក្នុងមីមិនថាកញ្ចប់ ឬកំប៉ុងត្រូវបានគេរកឃើញថា មានជាតិអំបិលខ្ពស់ ដែលកាន់តែញ៉ាំកាន់តែប៉ះពាល់បំផុតលើផ្នែកតម្រងនោម រួមទាំងងាយកើតគ្រួសតម្រងនោមទៀតផង។ ម្យ៉ាងទៀត មីកញ្ចប់ផ្ទុកច្រើននូវសារជាតិផូស្វាត វាក៏ធ្វើឲ្យឆាប់ពុកឆ្អឹងគួរឲ្យខ្លាច។ បរិភោគកាន់តែច្រើន នឹងបង្កឲ្យមានបញ្ហាក្រពះ ពិបាករំលាយអាហារ ឆាប់ចាស់ និងស្ទះសសៃឈាមបេះដូង៕
ចុចអាន៖ មនុស្ស៤ប្រភេទ មិនគួរបរិភោគមីកញ្ចប់ឬកំប៉ុងឡើយ