មូលហេតុទាំង ៥ ដែលអ្នកគួរតែធ្វើការងារដែលខ្លួនស្រលាញ់

  • 2019-09-26 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារឿង​ធម្មតាទៅ​ហើយ​សម្រាប់​សិស្ស​និស្សិត​គ្រប់រូប​ដែល​បានបញ្ចប់​ការសិក្សារួ​ចក៏​បន្តរក​ការងារ​ធ្វើ។ ក្នុងការ​ស្វែងរក​ការងារ​ធ្វើពេល​ខ្លះពិតជាពិបាក​ព្រោះបើអ្នក​រើសចំ​ជំនាញ​ដែលខ្លួន​ស្រលាញ់​ពេញ​ចិត្តធ្វើ​អោយ​ការងរ​នោះ​មាន​សមិទ្ធផល​ល្អទៅ​តាមនោះ​ដែរ។ ផ្ទុយ​ទៅវិញ​ប្រសិន​បើអ្នក​ធ្វើ​ការងារ​ណា​ដែលខ្លួន​មិន​ស្រលាញ់​នោះតើ​ការងារមួយ​នោះនឹង​មាន​លទ្ធផល​យ៉ាងណា? ខាងក្រោម​នេះ​ជា ៥​ មូលហេតុ​ដែល​អ្នកគ្រប់​គ្នាគួរតែធ្វើ​ការងារណា​ដែលខ្លួន​ស្រលាញ់៖

១. អ្នក​មានអារម្មណ៍​ថាសប្បាយ​ពេលធ្វើ​ការងារនោះ

សាក​គិតមើល​ទៅថា ការងារណា​ដែលអ្នក​ស្រលាញ់​ក្នុងការធ្វើ​នោះ អ្នក​មិនងាយ​មាន​អារម្មណ៍​ធុញ​នឹងវា​ឡើយ។​ អ្នកមាន​ការជឿ​ជាក់ និង​ថាម​ពលគ្រប់​គ្រាន់​ដើម្បី​បំពេញ​ការងារ​នោះ​ឲ្យ​បាន​សម្រេច។ ឧទាហរណ៍​ថា អ្នក​ចូលចិត្ត​ញុំា អ្នក​ប្រាកដ​ជាតែងតែ​ស្វែងរ​កមុខ​ម្ហូបថ្មីៗ​ជានិច្ច​ព្រោះអ្នក​ចង់​សាក​រសជាតិថ្មី។ ដូច្នេះ​ប្រៀបធៀប​នឹង​ការធ្វើការ​ដែលខ្លួន​ស្រលាញ់​ក៏មិន​ខុស​គ្នាដែរ។

២. អ្នក​មាន​សេរីភាព

នៅក្នុង​កន្លែង​ធ្វើ​ការងារ​ភាគ​ច្រើន​ការងារ​តែងតែ​ពោរពេញ​ទៅដោយ​ការប្រកួត​ប្រជែង​និង​ប្រឹង​ប្រែង​ខ្លាំង​ដោយ​ការងារ​នីមួយៗ​ត្រូវតែ​បញ្ចប់​មុន​ផែនការ ច្បាស់​លាស់​ជាដើម។ ឧទាហរណ៍​ជាក់​ស្តែង​អ្នក​ស្រលាញ់​ការច្រៀង​តែអ្នក​ទៅធ្វើ​តារា​បង្ហាញម៉ូត​ អ្នកប្រាកដ​ជា​មាន​អារម្មណ៍​ថា​ធុញទ្រាន់​នឹង​ការងារ​នោះ។

៣​. មាន​អារម្មណ៍​ថាជីវិត​មានតម្លៃ

មនុស្សគ្រប់​រួបមាន​អារម្មណ៍​សប្បាយ​រីករាយ​នៅពេល​ពួក​គេបានធ្វើ​ការងារ​ណា​ខ្លួន​ចូលចិត្ត។ ជា​ពិសេស​ប្រសិន​បើការងារ​ណា​ធ្វើឲ្យ​អ្នកចូល​ចិត្ត​ងប់ងល់​នោះ វាពិតជា​មាន​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ខ្លួន​អ្នក។

៤. មាន​អារម្មណ៍​ថា​ចំណាយ​ពេល​បាន​ត្រឹមត្រូវ​ក្នុង​ឆាកជីវិត

តើអ្នកធ្លាប់​អង្គុយ​ធ្វើការ​ហើយ​មើល​ម៉ោងថា​ហេតុអ្វី​បាន​ជាម៉ោង​ដើរយឺត​ម្ល៉េះទេ? នោះគឺ​បណ្តាល​មក​ពីវា​ជា​ការងារ​ដែល​អ្នក​មិនបាន​ស្រលាញ់​ពេញចិត្ត​ទើប​បណ្តាល​ឲ្យអ្នក​មាន​អារម្មណ៍​ធុញ​បែប​នោះ។ តែ​វាពិត​ជាខុស​គ្នា​ស្រឡះ ប្រៀប​ធៀប​ទៅនឹងការងារ​ណា​ដែល​អ្នក​ស្រលាញ់​វិញ​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ម៉ោង​ដើរ​លឿន។

៥. មាន​ឱកាស​ទទួល​បាន​ការ​ជោគជ័យ​លឿន

សម្រាប់​មនុស្ស​ដែល​ស្រលាញ់​ការងារ​ណា​មួយ​ហើយ គេ​ប្រាកដ​ជាបន្ត​គោល​ដៅ​សម្រាប់​ថ្ងៃ​អនា​គត​។ ដោយ​សារ​តែការងារ​នោះធ្វើ​ឲ្យពួកគេ​មានអារម្មណ៍​សប្បាយ​រីករាយ គេនឹង​បន្ត​ធ្វើ​ដើម្បី​ទទួល​បាន​ការរីក​ចម្រើន អភិវឌ្ឍន៍​ទៅមុខ។

ចុចអានបន្ត៖

៨​ ចំណុច​នៃភាព​ខុស​គ្នា​ រវាង​គំនិត​អ្នក​មាន និង​អ្នក​មិន​ជោគជ័យ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម