ចំណុចសំខាន់គួរដឹង ពេលCrush លើនរណាម្នាក់ កុំឲ្យគេចោទថាព្រាននារី

  • 2019-09-26 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ Crush ​លើ​នរណា​ម្នាក់ ​អ្នក​ប្រាកដ​ជា​ចង់​បង្ហាញ​អារម្មណ៍​​ដើម្បី​ឲ្យ​នាង​បាន​ដឹ​ង​ភ្លាម​ៗ។ ​តែ​កុំ​អាល​សិន! ​មាន​រឿង​ខ្លះ ​អ្នក​គួរ​ប្រើ​​ពេល​វេលា​សិន​ ទើប​អាច​យក​ក្តី​ស្រលាញ់​ពី​នាង​បាន។

ចង់​​ចូល​ក្នុង​បេះ​ដូង ​Crush ​មិន​មែន​ជា​រឿង​ពិបាក​ទេ ​បើ​អ្នក​ពិត​ជា​​ចាប់​អារម្មណ៍​លើ​នាង​ប្រាកដ​មែន។ ​សម្រាប់​មនុស្ស​ស្រី ​ថ្វី​ដ្បិត​ពេល​ខ្លះ​មាន​បេះ​ដូង​រឹង ​មិន​​សូវ​ចូល​ចិត្ត​រញ៉េរញ៉ៃ​ច្រើន​ក៏​ពិត​មែន ​តែ​​នាង​នៅ​ត្រូវ​ការ​បុរស​ម្នាក់​ជា​ស្មា​បង្អែក។ ​ម្ល៉ោះ​ហើយ ​បើ​អ្នក​ចង់​ក្លាយ​ជា​ចំណែក​​មួយ​ក្នុង​ជីវិត​ Crush ​គួរ​តែ​មើល​ប៉ុន្មាន​ចំណុច​នេះ​សិន។​

១. បង្ហាញ​ភាព​ស្មោះ​ត្រង់​របស់​អ្នក

មនុស្ស​ស្រី​មិន​ត្រូវ​ការ​អ្វី​ច្រើន​ពី​​បុរស​ទេ ​នាង​ចង់​បាន​តែ​ភាព​ស្មោះ​ត្រង់​ប៉ុណ្ណោះ។ ​ម្ល៉ោះ​ហើយ ​បើ​អ្នក​ពិត​ជា​ចង់​បាន​បេះ​ដូង​មនុស្ស​ស្រី​មែន ​​កុំ​គ្រាន់​តែ​ចូល​មក​ជីវិត​នាង ​ហើយ​ចាក​ចេញ​វិញ បន្សល់​ភាព​ឈឺ​ចាប់​ឲ្យ​នាង។ បើ​អ្នក​ច្បាស់​លាស់​ហើយ ​នោះ​បង្ហាញ​ភាព​ស្មោះ​ត្រង់​ទៅ​នាង អ្នក​ពិត​ជា​យក​បេះ​ដូង​នាង​ជា​មិន​ខាន។

​២. ​កុំ​ប្រ​ញាប់​និយាយ​ថា​ ស្រលាញ់

​​បើ​ទើប​តែ​ស្គាល់​គ្នា​មិន​ទាន់​បាន​ប៉ុន្មាន​ផង ​ក៏​និយាយ​ថា​ស្រលាញ់ ស្ដាប់​មើល​ទៅ​វា​ងាយ​ស្រួល​ពេក។ ​យ៉ាង​ហោច​អ្នក​គួរ​ចំណាយ​ពេល​យល់​ពី​នាង​ឲ្យ​ច្បាស់​ថា​នាង​ជា​មនុស្ស​ប្រភេទ​ណា ​ចូល​ចិត្ត​អី ​ស្អប់​អី​ជា​ដើម។ ​កុំ​ឲ្យ​ពេល​ស្រលាញ់​គ្នា​ហើយ​មិន​បាន​ប៉ុន្មាន​ផង ​ក៏​របូត​ដៃ​ចេញ​ពី​គ្នា​បាត់។

៣. កុំ​ប្រើ​សម្ដី​ផ្អែម​ពេក

​ថ្វី​ដ្បិត​ពាក្យ​ Sweet Sweet ​របស់​មនុស្ស​ប្រុស​និយាយ​ទៅ​មនុស្ស​ស្រី ​ធ្វើ​ឲ្យ​​បេះ​ដូង​នាង​ស្រស់​ថ្លា ​តែ​អ្នក​ក៏​មិន​គួរ​​ប្រើ​ញឹក​ញាប់​ពេក​ដែរ។ ​វា​​អាច​បង្ហាញ​ថា ​អ្នក​ជា​ព្រាន​បុរស ​ហើយ​នាង​ក៏​មាន​អារម្មណ៍​មិន​ស្រណុក​ស្រួល ដោយសារ​វា​លឿន​ពេក។ ​តែ ក៏​មិន​មែន​ឈប់​ឲ្យ​ប្រើ​​ពាក្យ​​ផ្អែម ​ហើយ​ប្រើ​សម្ដី​ទ្រ​​គោះ​បោះ​បោក​ពេល​ជួប Crush ​ដែរ។

៤. បន្ថែម​មន្ត​ស្នេហ៍​លើ​រូប​រាង​ខាង​ក្រៅ

​កុំ​ងប់​តែ​ស្រលាញ់​ Crush ​ហើយ​រហូត​ភ្លេច​ស្រលាញ់​​ខ្លួន​ឯង ព្រោះ​ថា​ រូប​រាង​និង​មុខ​មាត់​ខាង​ក្រៅ​ក៏​ជា​កត្តា​អាច​យក​បាន​បេះ​ដូង Crush ​ដែរ។ ​​​ជា​ធម្មតា​មនុស្ស​ស្រី​ថែរ​ក្សា​សម្រស់​នាង​ឲ្យ​ស្រស់​ស្អាត​រាល់​ថ្ងៃ ​ដូច​នេះ​បើ​អ្នក​ស្រលាញ់​នាង ក៏​គួរ​ចេះ​ស្រលាញ់​និង​ថែរក្សា​ខ្លួន​ឯង​ឲ្យ​ស្អាត​ដែរ។

៥. ស្រលាញ់​ពេញ​បេះ​ដូង ​តែ​ត្រូវ​​ទុក​គម្លាត

​​​ចង់​សន្សំ​ពិន្ទុ​ពី​ Crush ​ ​បុរស​មួយ​ចំនួន​​ស្ទើរ​ប្រើ​ពេល​ ១០០ ​% ​របស់​ខ្លួន​ចំណាយ​​លើ​ Crush ​។ ​មិន​ត្រឹម​អត់​បាន​ពិន្ទុ​ថែម​ទេ ​តែ​អ្នក​បែរ​ជា​ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់​នាង​ថា​ជា​មនុស្ស​គួរ​ឲ្យ​ធុញ និង​មិន​ចេះ​ប្រើ​ពេល​ឲ្យ​មាន​ប្រយោជន៍។ ​ដូចនេះ អ្នក​គួរ​ទុក​គម្លាត​ខ្លះ កុំ​ឲ្យ​ដូច​ស្រមោល​អន្ទោល​តាម​ប្រាណ​ពេក។

៦. កុំ​សួរ​សំណួរ​រសើប

​​តើ​អ្នក​មាន​មិត្ត​ប្រុស​ឬ​នៅ​? ​នេះ​ច្រើន​ជា​សំនួរ​ដែល​បុរស​តែង​សួរ​ញឹក​ញាប់​ទៅ Crush ​ ដើម្បី​ចង់​ដឹង​ថា​តើ​នាង​នៅ​ទំនេរ​ឬ​មាន​ម្ចាស់​ចិត្ត​ហើយ។ បន្ទាប់​មក ​ដើម្បី​ចង់​ដឹង​​ពី​គ្នា​កាន់​តែ​ច្រើន​ទៀត ​អ្នក​ប្រហែល​​ត្រៀម​សំនួរ​ច្រើន​ទៀត ដើម្បី​បាន​ជជែក​លេង​ជាមួយ​គ្នា។ ​តែ​សំណួរ​ខ្លះ​មិន​គួរ​សួរ​ទេ ​ព្រោះ​អាច​ធ្វើ​ឲ្យ​ទំនាក់​ទំនង​របស់​​អ្នក​ដាច់​កណ្ដាល​ទី​ និង​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ឈឺ​ចាប់​ខ្លាំង។ ​ឧទាហរណ៍​ដូច​ជា ​តើ​ឪពុក​ម្ដាយ​អ្នក​លែង​គ្នា​មែន​ ព្រោះ​អត់​ដែល​ឃើញ​រូបថត​ប៉ា​របស់​អ្នក​សោះ? តើ​ពី​មុន​អ្នក​ធ្លាប់​មាន​សង្សារ​ប៉ុន្មាន​នាក់​ហើយ? តើ​​អ្នក​ធ្លាប់​ថើប​គ្នា​ជាមួយ​សង្សារ​ចាស់​ដែរ​អត់?

ចុចអាន៖ ​ ​​ សូម​ឈប់​ជូនពរ​ស្រលាញ់​គ្នា​១០០​ឆ្នាំ ឆ្លង​ឲ្យ​តែ​ផុត​២​ឆ្នាំ​សិន​ទៅ ចាំ​និយាយ​ទៀត

ប្រភព៖ sistacafe ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម