គួរដឹង! អាហារជាច្រើនដែលអ្នកញ៉ាំចូលពោះ ត្រូវចំណាយពេលខុសៗគ្នាទម្រាំបានកិនម៉ដ្ឋ

  • 2019-09-25 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​កិន​រំលាយ​អាហារ ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ សម្រាប់​សុខភាព ជាពិសេស​អ្នក​ដែល​មាន​បំណង​ចង់​សម្រក​គីឡូ​។ ពេល​វេលា​ដែល​ត្រូវ​កិន​អាហារ​ឲ្យ​បាន​ម៉ដ្ឋ​ល្អ អាស្រ័យ​ទៅ​​លើ​​សុខភាព ប្រព័ន្ធ​រំលាយ​អាហារ អាយុ ភេទ​របស់​មនុស្ស​ម្នាក់​ៗ​។ អាហារ​មួយ​ចំនួន​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ពោះវៀន​ភ្លាម​ៗ​ ចំណែក​ឯ​​មួយ​ផ្នែក​ផ្សេង​ទៀត​ត្រូវ​ប្រើ​ពេល​យូរ​បន្តិច។ បើ​បាន​ដឹង​ពី​ពេល​វេលា​នៃ​ការ​កិន​អាហារ​ អ្នក​នឹង​​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​របប​អាហារ​ប្រចាំ​ថ្ងៃ មិន​ឆាប់​ឈ្លាន ញ៉ាំ​ផ្តេសផ្តាស​ នាំ​ឲ្យ​​រាង​កាយ​​លើស​ទម្ងន់​ គ្មាន​សុខភាព​ល្អ។ ​

អាហារ​ដែល​​កិន​លឿន

ជាទូទៅ​អាហារ​ប្រភេទ​នេះ ទោះ​បី​ជា​អ្នក​ញ៉ាំ​ច្រើន​យ៉ាង​ណា ក៏​នៅ​តែ​មាន​អារម្មណ៍​ថា​ឃ្លាន​ដដែល។ ថ្វី​ត្បិត​តែ​វា​អាច​ជួយ​បង្កើន​ថាមពល​បាន​លឿន ប៉ុន្តែ​ជាតិ​គ្លុយកូស​ក៏​កើន​ឡើង​លឿន​ដូច​គ្នា។ កាលណា​គ្លុយកូស​ច្រើន​​ពេក ហើយ​រាង​កាយ​មិន​បាន​ប្រើ​ប្រាស់​វា​ឲ្យ​អស់​ទេ វា​នឹង​បម្លែង​ទៅ​ជា​ខ្លាញ់​ធាត់។

អាហារ​ដែល​​កិន​យឺត

អាហារ​ប្រភេទ​នេះ ធ្វើ​ឲ្យ​ជាតិ​ស្ករ​កើន​ឡើង​សន្សឹម​ៗ រក្សា​លំនឹង និង​ធ្វើ​ឲ្យ​ថាមពល​មាន​តុល្យភាព។ ប៉ុន្តែ​បើ​អ្នក​ញ៉ាំ​តែ​អាហារ​ដែល​កិន​យឺត​ជា​ប្រចាំ​ពេក ប្រព័ន្ធ​រំលាយ​​អាហារ​នឹង​ធ្វើការ​រហូត​គ្មាន​ពេល​សម្រាក បណ្តាល​ឲ្យ​រាងកាយ​ប្រែ​ទៅ​ជា​ចុះ​ខ្សោយ។

តាម​អ្នក​ជំនាញ​បាន​ណែនាំ​ថា មិន​គួរ​ញ៉ាំ​អាហារ​ដែល​អាច​កិន​​លឿន​និង​យឺត​ក្នុង​ពេល​តែ​មួយ​ទេ ហើយ​​ត្រូវ​ជៀសវាង​ញ៉ាំ​អាហារ​ដែល​អាច​​កិន​លឿន ប្រសិន​បើ​អ្នក​ទើប​តែ​ញ៉ាំ​អាហារ​ដែល​កិន​យឺត​ចូល​ពោះ ព្រោះ​ក្រពះ​មិន​ទាន់​ធ្វើ​ការ​រួច​នៅ​ឡើយ ដូច្នេះ​អ្នក​មិន​គួរ​ដាក់​បន្ទុក​​បន្ថែម​នោះ​ទេ​។​

១. ទឹក

អាច​ធ្លាក់​ចូល​​ទៅ​ដល់​ពោះ​វៀន​ភ្លាម​ៗ

២. ផ្លែឈើ​ឬ​ទឹក​ផ្លែឈើ

១៥-២០ នាទី

៣. បន្លែ​ឆៅ​

៣០-៤០ នាទី

៤. បន្លែ​ឆ្អិន

៤០ នាទី

​​​​៥. សាច់ត្រី

៤៥-៦០ នាទី

៦. បន្លែ​ចម្រុះ​ជាមួយ​ប្រេង​

១ ម៉ោង

៧. បន្លែ​ដែល​មាន​ជាតិ​ម្សៅ

១,៥-២ ម៉ោង

៨. ធញ្ញជាតិ (បាយ...)

២ ម៉ោង

៩. អាហារ​ផលិត​ពី​ទឹកដោះគោ​

២ ម៉ោង

១០. គ្រាប់​ធញ្ញជាតិ

៣ ម៉ោង

១១. សាច់​មាន់

១,៥-២ ម៉ោង

១២. សាច់គោ

៣ ម៉ោង

១៣. សាច់​ចៀម​

៤ ម៉ោង

១៤. សាច់ជ្រូក

៥ ម៉ោង

​ប្រព័ន្ធ​រំលាយ​អាហារ​អាច​ធ្វើ​ការ​​បាន​ល្អ​បំផុត គឺ​នៅ​ពេល​​ថ្ងៃ​ត្រង់​ ដូច្នេះ​ហើយ​នៅ​ពេល​ព្រឹក​និង​​ពេល​ល្ងាច គួរ​ញ៉ាំ​អាហារ​ណា​ដែល​អាច​កិន​​បាន​លឿន ដើម្បី​ទទួល​បាន​ថាមពល​ឆាប់​រហ័ស​នៅ​ពេល​ព្រឹក និង​អាច​ឲ្យ​ក្រពះ​សម្រាក​ស្រួល​​នៅ​ពេល​យប់​៕​​

ចុចអានបន្ត៖ ម៉ាក់ៗគួរដឹង! ៣ ទីតាំងមានសុវត្ថិភាពបំផុតសម្រាប់កូនក្នុងផ្ទៃ

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម