របៀបបែកគ្នាទាំង៥ដែលឈឺចាប់បំផុត ធ្វើឲ្យមនុស្សស្រីខ្លាចជាងគេ
- 2019-09-22 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបបែកគ្នាទាំង៥ដែលឈឺចាប់បំផុត ធ្វើឲ្យមនុស្សស្រីខ្លាចជាងគេ
មានមនុស្សម្នាក់ទើបតែចាកចេញក្នុងភាពស្ងៀមស្ងាត់ បន្សល់ទុកឲ្យមនុស្សម្នាក់ឈឺចាប់រាប់ឆ្នាំបំភ្លេចមិនបាន។ ទោះបីជានិយាយយ៉ាងណាក៏ដោយ អារម្មណ៍ដែលពេលបែកគ្នា គឺជាអារម្មណ៍ដ៏ឈឺចាប់បំផុត។ ប៉ុន្តែអ្វីដែលរឹតតែឈឺខ្លាំងជាងទៀតនោះគឺ វិធីនៃការនិយាយពាក្យបែកគ្នា។ បើនិយាយបែកតាមសម្រួល នោះអត្រានៃភាពឈឺចាប់នឹងមិនខ្លាំងនោះឡើយ តែបើនិយាយកំបុតៗដូចខាងក្រោម ប្រាកដជាឈឺចាំមួយជីវិតតែម្ដង។
១. ពឹងអ្នកណានិយាយជំនួស ឬផ្ញើសារសុំបែកគ្នា
មនុស្សជាច្រើននៅពេលបែកគ្នាគឺមិនហ៊ាននិយាយត្រង់ឡើយ ដោយជ្រើសយកការផ្ញើសារដើម្បីនិយាយជំនួស។ ឬខ្លះទៀត មានដល់ថ្នាក់ពឹងអ្នកដទៃនិយាយជំនួសក៏មាន។ នេះគឺជាសកម្មភាពដែលមិនត្រឹមតែមិនឲ្យតម្លៃគេទេ ថែមទាំងធ្វើឲ្យគេរបួសផ្លូវចិត្តជាទម្ងន់ទៀតផង។ ទោះបីជាពិបាកស្ដីយ៉ាងណា ក៏យ៉ាងហោចណាស់គួរណាត់ជួបគ្នាលើកចុងក្រោយ ដើម្បីនិយាយពាក្យបែកដែរ។
២. នៅពេលមិនស្វាង
គេថាពេលស្រវឹង ឬមិនស្វាង មនុស្សតែងមានភាពក្លាហានជាងមុន។ ដូចនេះមានមនុស្សមិនតិចឡើយដែលខ្ចីសុរាដើម្បីសុំបែកគ្នា។ តែយើងសុទ្ធតែដឹងអស់ហើយ នៅពេលស្រវឹង យើងមិនអាចធ្វើម្ចាស់ខ្លួនបានឡើយ ដូចនេះពាក្យនិយាយថាបែកក៏មិនសមរម្យឡើយ។ គួរជៀសវាងបែកគ្នាពេលស្រវឹង បើមិនចង់ស្ដាយក្រោយនៅថ្ងៃមុខ។
៣. នៅកន្លែងពិសេសណាមួយ
ជីវិតពិត គឺខុសពីរឿងភាគណាទាំងអស់គ្នា។ ពួកយើងមិនមែនជាតួអង្គឯកនៅក្នុងរឿងភាគកូរ៉េណាមួយឡើយ។ ការដែលនាំអ្នកដែលខ្លួនស្រលាញ់ ទៅកន្លែងពិសេសមួយ ធ្វើឲ្យគេមានសុភមង្គល ហើយនិយាយពាក្យថាបែកគ្នា គឺជារឿងមួយដ៏ឃោរឃៅបំផុត។ វានឹងធ្វើឲ្យគេរបួសផ្លូវចិត្តធ្ងន់ធ្ងរពិបាកនឹងព្យាបាលបាន។
៤. ក្នុងថ្ងៃពិសេស
គ្រាន់តែគិតក៏ពិបាកចិត្តស្លាប់ទៅហើយ។ ឧទាហរណ៍ថា នៅក្នុងថ្ងៃគម្រប់អនុស្សាវរីយ៍ស្រលាញ់គ្នា ឬខួបកំណើតរបស់យើង។ ស្មានតែគេណាត់មកដើម្បីធ្វើឲ្យភ្ញាក់ផ្អើល ចុងបញ្ចប់គឺភ្ញាក់ផ្អើលពិតមែន ព្រោះគេចង់បែក។ ពេលនោះមិនដឹងជាត្រូវធ្វើចិត្តយ៉ាងណាទេ។ ដូចនេះទោះចង់បែកយ៉ាងណាក៏សូមជួយទ្រាំប៉ុន្មានថ្ងៃឲ្យផុតថ្ងៃពិសេសសិនទៅចាំនិយាយចេញមក៕
ចុចអាន៖ អារម្មណ៍ឈឺចាប់ដល់កំពូលរបស់អ្នក Single ពេលឯកោយូរមិនដឹងគូព្រេងនៅទីណា