អារម្មណ៍ឈឺចាប់ដល់កំពូលរបស់អ្នក Single ពេលឯកោយូរមិនដឹងគូព្រេងនៅទីណា
- 2019-09-09 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អារម្មណ៍ឈឺចាប់ដល់កំពូលរបស់អ្នក Single ពេលឯកោយូរមិនដឹងគូព្រេងនៅទីណា
នៅម្នាក់ឯងយូរទៅ អារម្មណ៍ឈឺចាប់៥យ៉ាងនេះគឺនឹងកើតឡើងដោយគ្មានលក្ខខណ្ឌ។ មានតែអ្នកមិនទាន់ដល់គូទេ ទើបយល់អារម្មណ៍នេះថាឈឺដល់កម្រិតណា។
១. ឯកោ
ការឈឺចាប់ជាងគេដែលតែងកើតឡើងសម្រាប់អ្នក Single គឺភាពនៅម្នាក់ឯងនេះហើយ។ បើពេលមេឃភ្លៀងទៀត កាន់តែស្រងេះស្រងោចខ្លួនថែមទៀត។ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានអារម្មណ៍គ្រាំគ្រា ឯកោទៅៗ។ ពេលខ្លះយើងក៏ចង់មានគេយកចិត្តទុកដាក់ ក៏ចង់មានអ្នកកាន់ដៃ ហើយធ្វើរឿង Sweet Sweet ជាមួយបុរសម្នាក់ដែរ តែរឿងទាំងនេះបានត្រឹមតែគិត ហើយអង្គុយសញ្ជប់សញ្ចឹងម្នាក់ឯងប៉ុណ្ណោះ។
២. ចិត្តប្រែទន់ខ្សោយបំផុតពេលជួបរឿងពិបាកចិត្ត
ពេលឈឺ គឺត្រូវមើលថែខ្លួនឯង ពេលជួបរឿងរញ៉េរញ៉ៃក៏ត្រូវសម្រេចចិត្តដោះស្រាយតែម្នាក់ឯង។ ខុសពីអ្នកមានគូ គេមានគ្នាគិតគូឲ្យ គេចែករំលែករឿងពិបាកចិត្តជាមួយគ្នាឲ្យធូរស្រាល។ តែសម្រាប់អ្នក Single ដូចយើងវិញ ជួនកាលមានតែរកគ្រែមួយផ្ដេកខ្លួនពេលពិបាកចិត្តហើយយំម្នាក់ឯងប៉ុណ្ណោះ។ ពេលជួបរឿងធ្វើឲ្យចិត្តទន់ខ្សោយបំផុតហើយគ្មានអ្នកលើកទឹកចិត្ត ជាពេលដែលឈឺចាប់រកថាមិនត្រូវសម្រាប់អ្នកមិនទាន់មានគូបែបនេះ។
៣. មានពេលខ្លះក៏ចេះច្រណែន
ពិសេសក្នុងរដូវការទិវានៃក្ដីស្រលាញ់ បុណ្យអូណែល ឬឆ្លងឆ្នាំជាដើម អារម្មណ៍របស់អ្នក Single ដូចជាអាណិតខ្លួនខ្លាំងណាស់។ មើលទៅគេសប្បាយចិត្ត គេកក់ក្ដៅ តែអ្នក Single នេះវិញទន្ទេញសួរខ្លួនឯងថា កាលណាដល់គូដូចគេ?
៤. អាណិតខ្លួនលើសដើម ពេលទៅដើរលេងគេមានគូគ្រប់គ្នា
អ្នកធ្លាប់ជួបអត់ ទៅដើរលេងជាក្រុមជាមួយមិត្តភក្កិហើយគេយកសង្សារទៅជាមួយដែរ។ គិតមើលទៅថាយើងដែលអត់សង្សារ មានអារម្មណ៍បែបណា? មិនមែនស្អប់ពេលឃើញគេមានក្តីសុខទេ តែពេលខ្លះបេះដូងនេះវាឈឺខ្លាំងព្រោះខ្លួនឯងឯកោពេក។ ជួនកាលយើងប្រឹងធ្វើចិត្តឲ្យរឹងមាំ ប៉ុន្តែក៏មិនមែនងាយដែរ។
៥. ជាញឹកញាប់ តែងរងនូវសំនួរចាក់ដោតពេលណាមានសង្សារ?
ដំបូងៗអ្នក Single អាចមិនសូវឈឺក្បាលនឹងរឿងទាំងអស់នេះទេ តែដល់យូរៗទៅពិតជាគួរឲ្យធុញខ្លាំងឡើងៗ។ កាន់តែចាក់ដោតទៀតនោះ នៅពេលមិត្តភក្កិរបស់អ្នកគ្រប់គ្នាគេមានគូអស់ហើយ ហើយគេសួរអ្នកថា ពេលណាដល់វេនឯង? ពេលណាបង្ហាញមុខសង្សារឲ្យស្គាល់? តើនៅ Single យូរដល់ពេលណាទៀត? សំនួរទាំងនេះ មុតស្រួចជាងកាំបិតទៅទៀត គឺប៉ះពាល់ខ្លាំងដល់បេះដូងរបស់អ្នក Single យ៉ាងខ្លាំង៕
ចុចអាន៖ មុខក៏ស្អាត ចំណេះក៏មាន តែអត់មានអ្នកសុំស្រឡាញ់ ប្រហែលមកពីមូលហេតុ៥យ៉ាងនេះ