អ្នកគាំទ្របះសក់ច្រូងពេលឃើញសម្រស់ពិតរបស់កំពូលតារាស្រី Cosplay
- 2019-09-17 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកគាំទ្របះសក់ច្រូងពេលឃើញសម្រស់ពិតរបស់កំពូលតារាស្រី Cosplay
នៅក្នុងរូបថត តារាស្រីជំនាញ cosplay រូបនេះមានសម្រស់ស្អាតមិនចាញ់តារាភាពយន្តស្រីឡើយ តែនៅពេលធ្លាយរូបពិតរបស់នាងវិញ បានធ្វើឲ្យមនុស្សមិនតិចឡើយដែលភ្ញាក់ផ្អើល។
ជាយូរលង់មកហើយ សិល្បៈនៃការ cosplay គឺជាផ្នែកមួយដែលមិនអាចខ្វះបានរបស់យុវវ័យក៏ដូចជាមនុស្សជាច្រើននៅប្រទេសជប៉ុន។ មិនត្រឹមតែល្បីនៅប្រទេសនេះឡើយ ការតែងខ្លួនឲ្យដូចតួអង្គក្នុងរឿងគំនូរជីវចលក៏ចាប់ផ្ដើមល្បីដល់ប្រទេសក្នុងតំបន់ជាច្រើនដែរ។
ទោះបីជាដឹងថា មិនថាអ្នកណាក៏ដូចអ្នកណា នៅពេលផាត់មុខ និងផាត់មុខប្រាកដជាមានភាពខុសគ្នាជាមិនខាន។ យ៉ាងណាក្ដី មុននេះបន្តិច កំពូលតារាស្រី cosplay ជប៉ុន នាង Itawasa ដែលជាអ្នក cosplay ល្បីឈ្មោះម្នាក់ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនស្ទើរមិនជឿនឹងភ្នែកនៅពេល រូបភាពមិនទាន់ផាត់មុខ និង edit របស់នាងត្រូវធ្លាយចេញក្រៅ។
តាមនោះដែរ រូបពិតរបស់ Itawasa បង្ហាញឲ្យឃើញថា នាងមិនមានមុខរាងពងក្រពើ ច្រមុះស្រួច និងភ្នែកធំដូចរូបដែលនាងតែងបង្ហោះឡើយ។ មនុស្សជាច្រើនបានលាន់មាត់ថា នេះមិនមែនត្រឹមតែជាការផាត់មុខឡើយ គឺគួបផ្សំទាំងជំនាញកាត់តរូបភាពទៀត។ អ្នកខ្លះទៀតបានឲ្យដឹងថា បើជួបនាងខាងក្រៅ ពួកគេប្រាកដជាមិនស្គាល់នាងឡើយ៕
ចុចអាន៖ ស្មានតែស្រលាញ់ប៉ះចំកំពូលស្រីស្អាត បុរសម្នាក់ដាច់ផ្ងារពេលឃើញមុខពិតសង្សារលើកទី១