ដឹងអត់ថាអាហារ ៦ មុខនេះសម្បូរជាតិសរសៃខ្ពស់ជួយសម្រកទម្ងន់បាន
- 2019-09-16 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថាអាហារ ៦ មុខនេះសម្បូរជាតិសរសៃខ្ពស់ជួយសម្រកទម្ងន់បាន
ជាតិសរសៃដែលមាននៅក្នុងបន្លែនិងផ្លែឈើជួយកាត់បន្ថយការទទួលទានអាហារ ធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរដូច្នេះជួយឱ្យស្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព។ មួយវិញទៀត អាហារខាងក្រោមនេះពិតជាល្អសម្រាប់អ្នកព្យាយាមចង់សម្រកទម្ងន់ទៀតផងដោយសារតែពួកវាផ្ទុកនូវសារធាតុសរសៃខ្ពស់។ អាហារទាំងនោះរួមមាន៖
១. ផ្លែស្រកានាគ
វាគឺជាផ្លែឈើដែលមានជាតិសរសៃខ្ពស់និងថាមពលទាប។ ផ្លែស្រកានាគ ១០០ ក្រាមផ្តល់ថាមពលត្រឹមតែ ៦៦ កាឡូរីដែលជួយគ្រប់គ្រងទម្ងន់។ លើសពីនេះ វាក៏ជួយធ្វើឱ្យអ្នកឆ្អែតបានយូរផងដែរ។
២. ផ្លែទម្លាប់
រីឯផ្លែទម្លាប់វិញមានកាឡូរីទាបនិងខ្លាញ់ទាបដោយមានជាតិសរសៃចំណីអាហារច្រើនឬកាកសំណល់អាហារ។ ផ្លែទម្លាប់ក៏សម្បូរទៅដោយជាតិសរសៃដែលធ្វើឱ្យវាសាកសមសម្រាប់អ្នកដែលចង់ស្រកទម្ងន់ ព្រោះវាធ្វើឱ្យអ្នកមានអារម្មណ៍ថាឆាប់ឆ្អែត។
៣. ផ្លែប៉ោម
ចំពោះផ្លែប៉ោមវិញជួយកាត់បន្ថយចំណង់អាហារព្រោះវាជាផ្លែឈើដែលមានជាតិសរសៃនិងថាមពលទាបផ្លែប៉ោម ១០០ ក្រាម ផ្តល់ថាមពលត្រឹមតែ ៥២ កាឡូរី ដូច្នេះជួយគ្រប់គ្រងទម្ងន់បានយ៉ាងល្អ និងជួយធ្វើឱ្យអ្នកឆ្អែតក្នុងរយៈពេលយូរផងដែរ។
៤. ស្ពៃបូគោ
ស្ពៃបូគោជាប្រភេទបន្លែសាកសមសម្រាប់អ្នកដែលចង់គ្រប់គ្រងទម្ងន់ ដោយសារតែវាមានជាតិសរសៃខ្ពស់ណាស់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតនិងញ៉ាំបានយូរនៅក្នុងក្រពះ។ បន្ថែមពីនេះ វានៅតែមានកាឡូរីទាប តែមានសារធាតុទឹកច្រើនជួយជម្រុញពោះវៀនឲ្យបន្ទន់កាកសំណល់អាហារបានល្អ។
៥. គ្រាប់ស្រូវbarley
គ្រាប់នេះមានកាឡូរីទាបនិងរលាយក្នុងជាតិសរសៃដែលជួយឲ្យក្រពះឆ្អែតរយៈពេលជាយូរពីព្រោះវាត្រូវការពេលច្រើនម៉ោងដើម្បីរំលាយ។ ដូច្នេះវាជាធញ្ញជាតិសមស្របសម្រាប់អ្នកដែលចង់គ្រប់គ្រងខ្លាំង។ ទន្ទឹមនឹងការជួយប្រព័ន្ធដុតថាមពលក្នុងរាងកាយឱ្យកាន់តែមានប្រសិទ្ធភាព ការស្រាវជ្រាវបានបង្ហាញថាគ្រាន់តែញ៉ាំបាយរាល់ព្រឹកអាចជួយដល់ការសម្រកទម្ងន់។
៦. អង្ករberry
អង្ករប្រភេទនេះមានជាតិសរសៃខ្ពស់ដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតក្នុងរយៈពេលយូរមិនឃ្លានញឹកញាប់ហើយក៏មានបរិមាណស្ករទាបជាងបរិភោគបាយសដែរ។ វាជួយប្រព័ន្ធរំលាយអាហារឱ្យដំណើរការធម្មតា។ សម្រាប់អ្នកដែលមានការទល់លាមកញឹកញាប់ គួរតែផ្លាស់ប្តូរពីការបរិភោគបាយសទៅជាបាយបែបនេះវិញ វានឹងជួយឱ្យពោះវៀនធ្វើការបានល្អ។
ចុចអានបន្ត៖
ផ្លែឈើ ៥ មុខនេះជួយអ្នកកាត់បន្ថយជំងឺសន្លាក់បាន