ប្រពន្ធឆ្លាតកុំសួរសំនួរ៤យ៉ាងនេះ ប្រយ័ត្នប្តីប្រែចិត្ត
- 2019-09-13 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធឆ្លាតកុំសួរសំនួរ៤យ៉ាងនេះ ប្រយ័ត្នប្តីប្រែចិត្ត
ជីវិតប្តីប្រពន្ធ មិនអាចរលូនដូចក្នុងរឿងនិទាន ឬភាគកូរ៉េដែលគេតែងនោះឡើយ។ ជូនកាល ក៏ត្រូវជួបរឿងរកាំរកូសដែរ។ ដូច្នេះ បើអ្នកជាប្រពន្ធឆ្លាត គួរលៃលកកុំសួរ ឬពិភាក្សាជាមួយស្វាមីនូវរឿងរ៉ាវ៤យ៉ាងខាងក្រោមនេះអី។
១. រឿងស្នេហាអតីត
ប្ដីរបស់អ្នកប្រហែលចង់ដឹងថាតើមុនពេលជួបគាត់ តើអ្នកមានសង្សារប៉ុន្មាននាក់មកហើយ។ ប្រធានបទនេះ អ្នកមិនគួរជជែកជាមួយស្វាមីនោះទេ ព្រោះបើអ្នកប្រាប់គាត់នូវរឿងរ៉ាវស្នេហាចាស់ មានតែធ្វើឲ្យប្ដីមានអារម្មណ៍មិនល្អ បើទោះជាពេលនេះអ្នកបានរៀបការជាមួយគាត់រួចក៏ដោយ។
២. ឪពុកម្ដាយក្មេក
បើចង់ចៀសឲ្យផុតពីរកាំរកូសគ្រួសារ អ្នកជាប្រពន្ធគួរឆ្លាតកុំនិយាយដើមម្ដាយឪពុកក្មេកឲ្យសោះ។ បើអ្នកមិនពេញចិត្តឪពុកម្ដាយក្មេកទេ អ្នកក៏មិនត្រូវនិយាយប្រាប់ប្តីថា អ្នកគ្រាន់តែធ្វើពុតជាស្រលាញ់ប៉ាម៉ាក់ក្មេកប៉ុណ្ណោះ តាមពិតអ្នកពិបាកចុះសម្រុងនឹងពួកគាត់ណាស់។ បើអ្នកនិយាយបែបនេះ មិនយូរមិនឆាប់ អាពាហ៍ពិពាហ៍អ្នកនឹងងាយប្រេះស្រាំមិនខាន។
៣. តើបងនៅស្រលាញ់អូនដែរទេ?
សំនួរនេះសម្រាប់ប្តីរបស់អ្នក ប្រាកដជារឿងគួរឲ្យងឿងឆ្ងល់បន្តិចហើយ។ គាត់នឹងប្លែកអារម្មណ៍ ហើយគិតសង្ស័យលើអ្នកថា តើហេតុអ្វីអ្នកនៅគិតបែបនេះទៀត?តើអ្វីដែលគាត់ផ្ដល់ឲ្យអ្នក មិនទាន់ហៅថាស្រលាញ់ទេឬ?
បើសិនជាអ្នកភ័យព្រួយដល់ថ្នាក់នេះ ខ្លាចថ្ងៃណាមួយស្វាមីបោះបង់ចោល ពេលអ្នកមិនស្អាត ចាស់ ធាត់ ក្បាលទំពែក ឬប្រែប្រួលផ្សេងៗ បញ្ជាក់ថាអ្នកបង្ហាញឲ្យប្តីឃើញពីចំណុចខ្សោយរបស់អ្នកហើយ។ ជំនួសឲ្យសំណួរនេះ បើអ្នកចង់បង្កើនទំនុកចិត្តសម្រាប់ខ្លួនឯង គឺព្យាយាមបង្កើតភាពស្រស់ស្អាតសម្រាប់ខ្លួនឯង ទើបប្តីរបស់អ្នកនៅស្រលាញ់អ្នកជារៀងរហូត។
៤. យករឿងប្តីប្រពន្ធគេមកនិយាយប្រៀបធៀបឲ្យប្តីស្តាប់
គ្មានមនុស្សប្រុសណាចូលចិត្តស្តាប់ប្រពន្ធខ្លួនឯង និយាយរឿងរ៉ាវប្តីប្រពន្ធគេ ហើយយកមកប្រៀបធៀបនឹងប្តីប្រពន្ធខ្លួនឯងនោះទេ។ ឧទាហរណ៍ ឃើញប្តីដែលរស់នៅទល់មុខផ្ទះរបស់អ្នក ទើបតែទិញខ្សែកពេជ្រឲ្យប្រពន្ធរបស់គេ ឬ អ្នកប្រាប់ប្តីរបស់អ្នកថា ឃើញប្តីរបស់មិត្តភក្កិទើបតែទិញឡានថ្មីឲ្យប្រពន្ធជាដើម។ រឿងរ៉ាវនេះ បើប្តីរបស់អ្នកកំពុងពិបាករឿងរកលុយស្រាប់ផង គាត់នឹងមានអារម្មណ៍មិនស្រណុកចិត្តឡើយ ព្រោះបង្ហាញពីការប្រៀបធៀបសមត្ថភាពរកលុយកាក់ជាមួយបុរសផ្សេង។ ម្ល៉ោះហើយ ទោះអ្នកទំនេរខ្លាំងយ៉ាងណាក៏ដោយ ក៏គួរយកប្រធានបទផ្សេងមកនិយាយដែរ៕
ចុចអាន៖ ប្តីប្រពន្ធគ្មានថ្ងៃលែងគ្នា បើអាចឆ្លងផុតពីឧបសគ្គ ៦ យ៉ាងនេះ